CAMBO REPORT

Popup Advertising5 seconds

ដំណឹងចុងក្រោយ​បាន​ឲ្យ​ដឹង​ថា LG អាច​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​ផលិត​ស្មាតហ្វូន​ទៅ​វៀតណាម​ទាំ​ង​ស្រុង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដល់ឆ្នាំ 2019 នេះទីផ្សារស្មាតហ្វូនពិតជាមានការប្រែប្រួលខ្លាំង ដោយក្រុមហ៊ុនជើងចាស់ខ្លះបានកំពុងតែមានប្រជាប្រិយភាពដដែល ខណៈក្រុមហ៊ុនជើងចាស់ផ្សេងទៀតបានផ្ងារជើង ខ្លះត្រៀមនឹងផ្ងារផងដែរ ដោយសារតែការកកើតឡើងនូវក្រុមហ៊ុនផលិត​ស្មាតហ្វូន​ផ្សេងៗជាច្រើនមកពីចិន ដែលបានឆក់យកទីផ្សារស្មាតហ្វូនក្រុមហ៊ុនចាស់ៗជាច្រើន។ ជាក់​ស្ដែងក្នុងនោះប្រិយមិត្តអាច​ដឹង​រួច​ជា​ស្រេច​​រួមមាន​ដូចជា HTC ជាដើម គឺថាទីផ្សារធ្លាក់ចុះខ្លាំងមែនទែមសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយក្នុងនោះ LG ក៏ដូចគ្នា គឺបានកំពុងមានបញ្ហាទីផ្សារដូចគ្នា ព្រោះទីផ្សារលក់របស់ LG ធ្លាក់ចុះប្រមាណជា 2 ឆ្នាំមកហើយ។

ដោយសារតែបញ្ហាទីផ្សារធ្លាក់ចុះរបស់ LG នេះ បើយោងតាមសេចក្ដីរាយការណ៍ចុងក្រោយបង្អស់បានឲ្យដឹងថា LG មានគម្រោង​ផ្អាក​ការផលិតស្មាតហ្វូនរបស់ខ្លួនមួយរយៈសិន ដោយសារតែកត្តាផ្នែកលក់នាឆ្នាំនេះ ដោយអាចនឹងសម្រេចចិត្តបិទរោងចក្រ​ផលិត​នៅកូរ៉េខាងត្បូងចោលទាំងស្រុង និងបង្វែរកាណុងទាំងមូល ដែលស្ថិតក្នុងផ្នែកផលិតស្មាតហ្វូនទៅកាន់វៀតណាមទាំងអស់តែម្ដង។ បើទោះបីជានេះមិនមែនជាដំណឹងផ្លូវការ ដែលប្រកាសឲ្យបានដឹងអំពីក្រុមហ៊ុន LG ផ្ទាល់ក៏ពិតមែន តែវាភាគរយច្រើនអាចនឹងកើត​ឡើង ព្រោះនៅវៀតណាម LG មានរោងចក្រផលិតស្រាប់ ហើយការខាតបង់ទីផ្សារលក់នេះ បានធ្វើឲ្យប្រាក់ចំនូល LG ធ្លាក់ចុះច្រើន ហេតុនេះការផលិតនៅតែវៀតណាមអាចជាដំណោះស្រាយល្អមួយ ដែលកាត់បន្ថយចំនាយបានមួយភាគធំ។

នេះគ្រាន់តជាដំណឹងដំបូងប៉ុណ្ណោះ តែសម្រាប់គោលដៅចំបងរបស់ LG ថាតើនឹងផ្លាស់ប្ដូរទៅទីណាឲ្យប្រាកដនោះ យើងក៏មិនទាន់​ដឹង​ច្បាស់​ដូចគ្នា គឺស្ថិតនៅលើសេចក្ដីសម្រេចរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ព្រោះ LG មានជម្រើសច្រើនផ្សេងទៀតដូចជានៅ ប្រ៊េស៊ីល ចិន និងឥណ្ឌា ជាដើម ដែលសុទ្ធសឹងជាទីផ្សារសេដ្ឋកិច្ចធំៗ ហើយតម្លៃពលកម្មក៏ធូរថ្លៃល្មម ថែមទាំងមានពន្ធធូរ​ថ្លៃទៀត​ផង។ យើងនឹងរង់ចាំមើលដំណឹងថ្មីៗបន្ថែមទៀត ថាតើ LG នឹងបង្វិលការិយាល័យផលិតស្មាតហ្វូនរបស់ខ្លួនមកកាន់វៀតណាម ឬ​ក៏អត់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Reuters Tag: ទូរស័ព្ទ