CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនមាន​ថ្ងាស​​ឆក​បញ្ច្រាស់​ចេញ​ក្រៅ ត្រូវ​បាន​បង្ហាញ​ខ្លួន​លើ​ប៉ាតង់​របស់ Xiaomi

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកដណាស់ អេក្រង់ក្បាលឆក គឺជាការរចនាបថមួយ ដែលត្រូវបានលើក យកមកនិយាយ អស់រយៈពេលប៉ុន្មានឆ្នាំហើយ ដែល​មាន​ក្រុមហ៊ុន ផលិតស្មាតហ្វូនជាច្រើន ចាប់ផ្ដើមជ្រើសរើស យកគម្រួទៅធ្វើតាម បន្ទាប់ពីវត្តមានរបស់ Essential PH-1 និង Apple iPhone X បានលេចឡើងនៅលើទីផ្សារ។ ទោះបីជាអ្នកទាំងអស់គ្នា ចូលចិត្តការឌីហ្សាញបែបនេះ ឬមួយក៏អត់សោះ​ឡើយ​នោះ នៅពេលដែល លោកអ្នកឃើញនូវ ការរចនាបថរបស់ស្មាតហ្វូន នៅក្នុងប៉ាតង់ក្រុមហ៊ុន Xiaomi ទើបនឹងចេញថ្មីៗនេះ នឹង​អាច​ធ្វើឲ្យយើងទទួលបាន អារម្មណ៍ចំលែកអ្វីម្យ៉ាង អំពីវត្តមាននៃក្បាលឆក ជាក់ជាមិនខាន។

ការច្នៃប្រឌិតនៃការឌីហ្សាញ សម្រាប់ស្មាតហ្វូនស៊េរីថ្មី ដែលទើបបានបង្កើតឡើង នៅក្នុងប៉ាតង់របស់ក្រុមហ៊ុន Xiaomi ថ្មីមួយនេះ គឺ​ពិត​ជាមានលក្ខណៈចំលែក ហើយក៏ប្លែកមិនដែលឃើញ មានពីមុនសោះឡើយ។ ប្រសិនបើយោងទៅតាម ប៉ាតង់ថ្មីមួយនេះ យើង​នឹង​ឃើញ​មាន ស្មាតហ្វូនអេក្រង់លាត ដែលមានក្បាលឆក ក៏ប៉ុន្ដែទីតាំងរបស់ក្បាលឆក បែរជាស្ថិតនៅគែមកំពូល ចំពាក់កណ្ដាល ផ្នែកខាងលើទៅវិញ។ លើសពីនេះទៅទៀត រូបគំនូរនៅក្នុងនោះ ក៏បានដាក់បង្ហាញឲ្យឃើញថា សេនស័រកាមេរ៉ាភ្លោះ ព្រម​ទាំង​រន្ធ​សម្លេង សម្រាប់ការហៅ នឹងមានវត្តមាននៅក្នុង ក្បាលឆកបញ្ច្រាសចេញក្រៅ ថ្មីប្លែកនេះថែមទៀតផង។ ចំណែកឯផ្នែកសន្ទះ​ខាង​ក្រោយ​វិញ ហាក់បីដូចជាទទេស្អាត ដោយឡែកមានត្រឹម សេនស័រកាមេរ៉ាចំនួន 2 គ្រាប់តែប៉ុណ្ណោះ។

សរុបមក រាល់ពេលដែលក្រុមហ៊ុន ផលិតស្មាតហ្វូនប្រកាសចេញ ប៉ាតង់អំពីការឌីហ្សាញថ្មីៗ នោះវាមិនមែនមានន័យថា ក្រុមហ៊ុន​ទាំង​អស់នោះ គឺប្រាកដថាមួយរយភាគរយ តែងតែបង្កើតស្មាតហ្វូន ចំលែកៗទាំងនោះឡើយ ដោយឡែកវាគ្រាន់ជា ការពិសោធន៍​ស្រាវជ្រាវ ឬក៏ជាលក្ខណៈគម្រូ (Prototype) តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ