CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Tik Tok អាច​ប្រើ​បាន​ក្នុង​ប្រទេស​ឥណ្ឌា​វិញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាបានដឹងនូវព័ត៌មានមួយ ពាក់ព័ន្ធជាមួយក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បាន​សម្រេច​ធ្វើ​ការដកកម្មវិធីល្បីមួយ ឈ្មោះថា TikTok ចេញពីប្រទេសឥណ្ឌា លែងដាក់អោយទាញយក ដើម្បីប្រើប្រាស់លេងបន្ត។ ចំនុចមួយ​នេះ គឺបានកើតឡើង ក្រោយពេលពីរដ្ឋាភិបាលឥណ្ឌា បានទទួលបានសំណើរពីតុលាការរដ្ឋផ្ទាល់ ស្នើរសុំអោយកម្មវិធី TikTok ដក​ចេញ​ពី​ប្រទេសរបស់ខ្លួន ដោយសារគេព្រួយបារម្ភថា ការបន្ដប្រើប្រាស់កម្មវិធី TikTok អាចលើកទឹកចិត្ត យុវវ័យ និងក្មេងៗជំនាន់​ក្រោយ ធ្វើយអោយប៉ះពាល់ដល់វប្បធម៌ជាតិ ឬរិចរិលនៃវប្បធម៌ដើម។

ទោះជាយ៉ាងណា បន្ទាប់ពីមានបញ្ហានេះបានកើតឡើង ខាង Apple និង Google ក៏ព្រមបិទនូវកម្មវិធីដែលពេញនិយមខ្លាំង TikTok លែងអោយមានទាញយក ចេញពីក្នុង Apple និង Play Store សម្រាប់នៅប្រទេសឥណ្ឌាប៉ុណ្ណោះ។ ក្រោយពេលបិទកម្មវិធីមួយនេះ គឺថាមានប្រិយមិត្ត Tik Tok ជាច្រើន ជាពិសេសយុវវ័យតែម្តង បានសម្តែងការមិនពេញចិត្តជាខ្លាំង ទៅលើការស្នើរអោយ​ដកចេញ​នេះ។

 

ជាក់ស្តែង ការបិទនេះ ពិតជាមិនបានយូរឡើយ ដោយថ្មីៗ គេបានរកឃើញកម្មវិធី Tik Tok គឺមានវត្តមាននៅលើ Play Store របស់​ក្រុមហ៊ុន Google និង App Store របស់ក្រុមហ៊ុន Apple សារជាថ្មីម្តងទៀត នៅក្នុងប្រទេសឥណ្ឌា។ ការបង្ហាញខ្លួនជាថ្មីនេះ ទំនង​ជា​ខាងរដ្ឋាភិបាលឥណ្ឌា ផ្តល់សិទ្ធសារជាថ្មី អោយប្រជាជនរបស់ពួកគេ ដោយអាចមានជាថ្នូរណែនាំមួយចំនួន សម្រាប់ការលេង​កម្មវិធី​មួយនេះ។

សរុបមក ការបើកអោយដំណើរការកម្មវិធី Tik Tok នេះឡើងវិញ វាជាដំណឹងល្អមួយ សម្រាប់អ្នកនិយមលេងក្នុងប្រទេសឥណ្ឌា ក៏​ប៉ុន្តែ​ពេលខ្លះ អ្នកលេងក៏គួរគិតខ្លះផងដែរ ព្រោះមិនមែនសុខៗ រដ្ឋាភិបាលដកកម្មវិធីបែបកម្សាន្ត លែងអោយប្រជាជនបាន​លេង​សប្បាយ​​ឡើយ។ យ៉ាងណា អ្នកលេង Tik Tok ក្នុងប្រទេសយើង ក៏គួរតែពិចារណាខ្លះទៅ កុំអោយលេងលើសជ្រុលពេក ទាំង​ពាក្យ​សម្តី និងផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: កម្មវិធី-ហ្គេម