CAMBO REPORT

Popup Advertising5 seconds

AirPods 3 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ ជាមួយ​មុខងារ​កាត់​បន្ថយ​សំលេង​រំខាន​ខាង​ក្រៅ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងសង្គេតឃើញថា កាសឥតខ្សែ AirPods ជំនាន់ទី 2 ដែលត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញជាផ្លូវការ កាលពីចុងខែមីនា កន្លងទៅនេះ ហាក់មានប្រជាប្រិយភាព ស្ថិតក្នុងកម្រិតមួយទាបជាងជំនាន់ដំបូង ដែលនេះ អាចមកពីការមិនព្រមកែប្រែរចនាបថ លើរូបរាងបន្ថែម និងមានកំណែអាប់ដេតតិចតួចពេក មិនដូចទៅនឹងអ្វីដែលធ្លាប់បានលេចធ្លាយ។

ចំនុចដែលបានកែប្រែនៅលើ AirPods 2 រួមមាន ការបំពាក់បន្ទះឈីប វៃឆ្លាតជំនាន់ថ្មី H1, ថ្មរស់បានយូរជាងមុនដល់ទៅ 50% ទៅលើការនិយាយទូរសព្ទ, អាចបញ្ជាការហៅ Siri បាន, Case មានបំពាក់បច្ចេកវិទ្យាសាកឥតខ្សែបាន និងមានភ្លើងពណ៌បៃតង ដើម្បីបង្ហាញប្រាប់អំពី កម្លាំងថ្មនៅសល់ ហើយថែមទាំងអាចប្រើប្រាស់ជាមួយដុំសាកឥតខ្សែពពួក Qi Charging បាន។ បើងាក​ទៅ​មើល​តម្លៃវិញ ក៏មិនធម្មតាដែរ ជាពិសេសនៅក្នុងស្រុកយើងហ្នឹងឯង ទោះតម្លៃថ្លៃយ៉ាងណា ក៏នៅតែមានអ្នកទិញប្រើ។

ដោយឡែក នៅពេលថ្មីៗនេះ ស្រាប់តែមានរបាយការណ៍មួយ ពីខាងផ្នែកផ្គត់ផ្គង់បានបង្ហើបអោយដឹងថា ក្រុមហ៊ុន Apple កំពុង​ធ្វើការ​ជាមួយអ្នកផ្គត់ផ្គង់លើផលិតផលកាសរបស់ខ្លួន ដើម្បីត្រៀមបញ្ចេញកាសឥតខ្សែ AirPods ជំនាន់ទី 3 សម្រាប់​នៅ​ចុង​ឆ្នាំ​នេះ។ ប្រភពដដែលបានបន្ថែមទៀតថា ចំពោះកាស AirPods 3 នេះ នឹងទទួលបានមុខងារមួយ ដែលមិនមានលើ AirPods និង AirPods 2 នោះគឺ មុខងារកាត់បន្ថយសំលេងរំខានក្រៅ (ឬហៅថា Noise-Cancelation) ដែលវាបានមាននៅលើកាសឥតខ្សែ របស់ក្រុមហ៊ុនមួយចំនួន រួចមកហើយ។

សរុបមក បើសិនជាដំណឹងមួយនេះ នឹងក្លាយជាការពិតមែននោះ យើងអាចនិយាយបានថា វាជារឿងល្អ និងពិសេសសម្រាប់ការ​បន្ថែម​មុខងារ Noise-Cancelation ចូលមកកាន់តួខ្លួន AirPods ទី 3។ ម្យ៉ាងវិញទៀត វាក៏ជាចំនុចនៃការប្រាថ្នា និងទទួចចង់បាន​ជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់ Apple ជាយូរមកហើយដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ