CAMBO REPORT

Popup Advertising5 seconds

Razer បញ្ចេញអាវុធធំ Blade 15 ស៊េរី 2019 ជាមួយ​មុខ​មាត់​ថ្មី កម្លាំង​ថ្មី អេក្រង់ 240Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុតក្រុមហ៊ុន Razer បានរៀបចំអាវុធរបស់ខ្លួនរួចរាល់ សម្រាប់ប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងធំៗនៅក្នុងទីផ្សារ​របស់​ខ្លួន បន្ទាប់ពីចំនាយពេលអភិវឌ្ឍន៍ប៉ុន្មានខែកន្លងមកនេះ។ ការបង្ហាញខ្លួនសម្រាប់ផលិតផលថ្មីនេះ គឺជាប្រភេទកុំព្យូទ័រយួរដៃ​ជំនាន់​ថ្មីស្ថិតក្នុងខ្សែស្រឡាយ Blade ដែលបានចេញច្រើនជំនាន់មកហើយ តែសម្រាប់ការបង្ហាញខ្លួននៃ Blade 15 ស៊េរីឆ្នាំ 2019 លើកនេះ គឺជាការកែប្រែធំ និងវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរជាងមុន ជុំវិញរចនាបថរូបរាង កម្លាំង និងតម្លៃផងដែរ។

ជាមួយនឹងគុណភាពផលិតប្រសើរ ដែលការពារខ្លួនដោយលោហៈ ម្ចាស់របស់ Razer Blade នឹងទទួលបានអារម្មណ៍ថ្មី ហើយ​ប្លែក​ជាង​មុន ងាយស្រួលមើលពេញផ្នែកជាមួយគែមអេក្រង់ស្ដើង ធ្វើឲ្យម៉ាស៊ីនកុំព្យូទ័រប្រភេទនេះមានភាពលេចធ្លោ និងទាន់សម័យបំផុត។ Blade 15 ឆ្នាំ 2019 បំពាក់មកជាមួយអេក្រង់សម្រាប់ជ្រើសរើស 2 ប្រភេទ គឺល្បឿនលឿន និងច្បាស់មុត ដោយប្រើប្រាស់បន្ទះ​បង្ហាញ​ជាប្រភេទ IPS មានល្បឿន 144Hz និងលោតដល់ 240Hz កម្រិតបង្ហាញ 1080p ឬជ្រើសរើសបន្ទះបង្ហាញ OLED ល្បឿន 60Hz ដែលអាចបង្ហាញរូបភាពកម្រិត 4K ថែមទាំងមាន Touchscreen ក្នុងទំហំបង្ហាញ 15.6 អ៊ីញ អាចឲ្យការលេងហ្គេម ឬការយកទៅធ្វើការងារបែបឌីហ្សាញមានភាពងាយស្រួល និងរហ័ស។

សម្រាប់កម្លាំងម៉ាស៊ីនវិញ ត្រូវបានបំពាក់មកជាមួយនូវផ្នែករឹងជំនាន់ចុងក្រោយទាំងអស់ ដែលអាចជ្រើសរើសរវាង CPU Intel Core i7-9750H រត់ក្នុងល្បឿន 2.6GHz និងបង្កើនកម្លាំងដល់ 4.5GHz ពិសេសជម្រើសក្រាហ្វិចរបស់ nVIDIA ជាប្រភេទ Max-Q Design ដែលមាន Specs គោលៗ និងតម្លៃដូចខាងក្រោម៖

 

•    អេក្រង់ Full HD ល្បឿន 144Hz CPU Core i7-9750H, RAM 16GB, SSD 512GB + ក្រាហ្វិច RTX 2060 តម្លៃ USD 2,199.99

•    អេក្រង់ Full HD ល្បឿន 144Hz CPU Core i7-9750H, RAM 16GB, SSD 256GB + ក្រាហ្វិច RTX 2070 តម្លៃ USD 2,299.99

•    អេក្រង់ Full HD ល្បឿន 144Hz CPU Core i7-9750H, RAM 16GB, SSD 512GB + ក្រាហ្វិច RTX 2070 តម្លៃ USD 2,299.99

•    អេក្រង់ Full HD ល្បឿន 144Hz CPU Core i7-9750H, RAM 16GB, SSD 512GB + ក្រាហ្វិច RTX 2080 តម្លៃ USD 2,999.99

•    អេក្រង់ 4K OLED ល្បឿន 60Hz CPU Core i7-9750H, RAM 16GB, SSD 512GB + ក្រាហ្វិច RTX 2070 តម្លៃ USD 2,899.99

 

អង្គផ្ទុកទិន្នន័យដែលប្រើប្រាស់ជាមួយ Razer Blade 15 ជាប្រភេទ PCIe NVMe ដែលអាចដាក់បាន 2 ដើមក្នុងមួយគ្រឿង ដោយ Razer បើកឲ្យអតិថិជនជ្រើសរើសដល់ទំហំ 2000GB បាន ជាមួយនឹង RAM មានល្បឿន Bus 2667MHz អាចតម្លើងដល់ 64GB។

 

ជុំវិញរន្ធតំណរភ្ជាប់វិញ Razer Blade 15 មាន៖

 

•    USB 3.1 ប្រភេទ A x 1

•    USB 3.2 ជំនាន់ទី 2 x 2

•    HDMI 2.0b x 1

•    Mini DisplayPort 1.4 x 1

•    រន្ធចាក់សោរ Kensigton Lock

•    រន្ធ Gigabit Ethernet

•    រន្ធកាស 3.5mm

•    រន្ធសាកថ្ម

•    Thunderbolt 3 (USB-C) x 1

 

 

Razer នឹងប្រកាសលក់ចេញម៉ូឌែល Blade 15 ស៊េរី 2019 នេះនាថ្ងៃស្អែកតែម្ដងសម្រាប់ទីផ្សារអាមេរិក និងកាណាដា ហើយ​នឹ​ង​ចេញ​លក់បន្តទៀតនៅតាមទីផ្សារអន្តរជាតិជាច្រើនផ្សេងទៀតនាដើមខែឧសភាខាងមុខ ដោយចែកចេញជា 3 ជម្រើសគឺ Advanced Model, Base Model និង Mercury White ពណ៌ស ដែលរំលេចជាមួយភ្លើង RGB 16.8 លានពណ៌។ គួរបញ្ជាក់ផងដែរថា តម្លៃខាងលើអាចនឹងមានការកែប្រែអាស្រ័យទៅលើ Specs នៃកម្លាំងរបស់ម៉ាស៊ីនជាក់ស្ដែង ដោយវាអាចថ្លៃជាងទៅតាម​ប្រភេទ​អេក្រង់ ទំហំ RAM និង SSD ជាដើម តែកុំរំពឹងទុកឲ្យសោះថា Razer Blade 15 2019 នឹងមានតម្លៃធូរថ្លៃឲ្យសោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Razer Tag: កុំព្យូទ័រ