CAMBO REPORT

Popup Advertising5 seconds

Meizu 16s មាន​អេក្រង់​លាត​កាន់​តែ​ធំ ទើប​ចេញ​ផ្លូវ​ការ មា​ន​កាមេរ៉ា​ទំហំ 48 មេហ្គា​ភិចសែល និង​ប្រើ​ឈីប​ខ្លាំង Snapdragon 855

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Meizu បានធ្វើការប្រកាសបង្ហាញវត្តមាន ស្មាតហ្វូនអេក្រង់លាតជំនាន់ថ្មីរបស់ខ្លួន តាមការសន្យាហើយ ដែលស្ថិត​នៅ​ក្នុង​ខ្សែ​ស្រឡាយ 16 និងមានឈ្មោះហៅជាផ្លូវការថា Meizu 16s។ ទៅលើផ្នែកកាមេរ៉ាខាងក្រោយ ត្រូវបានផ្លាស់ប្តូរមកនៅចំហៀងវិញ ខណៈម៉ូឌែល Meizu 16 ស្ថិតនៅចំកណ្តាលតួខ្លួន។ ចំពោះអេក្រង់លាតរបស់វា ត្រូវបានពង្រីកអោយកាន់តែធំជាងមុន និង​បាន​កាត់​បន្ថយ​គែម នៅសល់កាន់តែខ្លី មើលទៅអេមតែម្តង។

Meizu 16s ត្រូវបានផលិតឡើងជាមួយអេក្រង់ទំហំ 6.2 អ៊ីញ ជាប្រភេទ AMOLED មានផ្ទៃលាតធំ 91.53% ជាមួយកំរិតបង្ហាញ Full HD+ ឬ 1080 x 2232 ភិចស៊ែល និងអាចស្កេនម្រាមដៃ លើអេក្រង់បាន។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 20 មេហ្គា​ភិចសែល អមជាមួយ HDR+ និងដំណើរការថតព្រាលបានថែមទៀត។ ចំពោះកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដោយមួយ​គ្រាប់​ទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.7 ប្រើប្រាស់សេនស័ររបស់ Sony (IMX586 + IMX350) ឯមួយគ្រាប់ទៀតទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.6 ជាលេន Wide អាចថតប្លង់ទូលាយ បានកាន់តែប្រសើរ។ សម្រាប់មុខងារ Super Night View ដែល Meizu ទើបទម្លាក់លើ 16s នេះ ជាមុខងារដូច Night Mode ដែរ ដែលរួមបញ្ចូល​ការ​ថត 8 រូប ទៅជារូបតែមួយ ដើម្បីអោយប្លង់ Low Light មានពន្លឺចូលបានគ្រប់គ្រាន់ និងកាត់បន្ថយគ្រាប់អុជចេញ។ Meizu បាន​សន្យា​ថា នឹងបញ្ចេញមុខងារថ្មីនេះ សម្រាប់អោយស្មាតហ្វូនជំនាន់មុនៗ តាមរយៈកំណែអាប់ដេត Software។

ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីបខ្លាំងជំនាន់ចុងក្រោយ Snapdragon 855, មានបំពាក់មកជាមួយទំហំរ៉េម 6GB / 8GB (DDR4X) ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនមានទំហំ 128GB / 256GB។ វាមានថាមពលថ្មទំហំ 3600mAh អាច​ទ្រទ្រង់​ជាមួយបច្ចេកវិទ្យាសាកថ្មលឿន mCharge កម្លាំង 24W ដែលអាចសាកថ្មពី 0% ទៅ 60% ប្រើពេលត្រឹម 30 នាទីប៉ុណ្ណោះ។ Meizu 16s ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie និងស្រោបដោយស្បែក Flyme 7.3។ ចំពោះប្រព័ន្ធសម្លេង វា​ប្រើប្រាស់ Stereo Speaker ផ្តល់គុណភាពសំលេង កាន់តែពិសេស លាន់បានល្អចូលក្នុងសោតា។

សម្រាប់អ្នកលេងហ្គេម កាន់តែរីករាយ ព្រោះថា Meizu បាននាំយកមុខងារថ្មី Hyper Gaming Mode ដែលផ្តល់អោយការ​រត់​ក្រាហ្វិច កាន់តែរលូនល្អ និងស៊ីថ្មតិច ផងដែរ។ ខាងក្រុមហ៊ុន បានបន្ថែមប្រព័ន្ធរំញ័រ mEngine 3.0 ផ្តល់អោយកាន់លេងហ្គេម ជាប់ដៃ កាន់តែអេមថែមទៀត។

Meizu 16s នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 28 មេសា ឆាប់ៗខាងមុខនេះ ជាមួយជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន​ពណ៌ Carbon Black, ពណ៌ Pearl White និងពណ៌ Phantom Blue។ ស្មាតហ្វូននេះ គឺមានតម្លៃ 475 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 6GB ជាមួយអង្គចងចាំ 128GB ហើយតម្លៃ 520 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 8GB ជាមួយអង្គចងចាំ 128GB និងចុងក្រោយតម្លៃ 595 ដុល្លារ សម្រាប់ម៉ូឌែលរ៉េម 8GB ជាមួយអង្គចងចាំ 256GB។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ