CAMBO REPORT

Popup Advertising5 seconds

OPPO F11 Pro Avengers Limited Edition ត្រៀម​ចេញ​ថ្មី ដើម្បី​អប​អរ​រឿង Avengers: Endgame

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តធ្លាប់បានដឹងហើយថា ក្រុមហ៊ុន OPPO តែងតែឧស្សាហ៍បង្កើតនូវជម្រើស រកលុយបន្ថែម ទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដោយកែប្រែពីពណ៌ដើម មកជាប្រភេទ Edition ផ្សេងៗ។ ចំពោះស្មាតហ្វូន Edition ទាំងនោះ គឺមានភាពប្លែកភ្នែក ប្លែកអារម្មណ៍ ដែលទុកសម្រាប់លក់ អោយអតិថិជនណា ដែលចង់ស្មាតហ្វូនម៉ាក OPPO មានពណ៌ និងម៉ូតប្លែកខុសពីគេ។ 

ជាក់ស្តែងថ្មីៗ ក្រុមហ៊ុន OPPO បានបញ្ចេញជម្រើស Edition ថ្មី មកមួយទៀតហើយ ដែលត្រូវបានរចនាឡើង នៅលើតួខ្លួនស្មាតហ្វូនម៉ូឌែល F11 Pro ដែលត្រូវបាន ប្រកាសចេញជាផ្លូវការ កាលពីដើមខែមីនា កន្លងទៅ។ ចំពោះម៉ូឌែលថ្មីនេះដែរ មានឈ្មោះហៅ ជាផ្លូវការថា OPPO F11 Pro Avengers Limited Edition មានអមមកជាមួយឡូហ្គូ អក្សរ A ពណ៌ក្រហម រាងបញ្ឍិតបន្តិច ស្ថិតនៅផ្នែកខាងក្រោយ។ វានឹងត្រូវបង្ហាញខ្លួន នៅថ្ងៃស្អែក ក្នុងប្រទេសឥណ្ឌា និងចេញលក់ នៅថ្ងៃទី 26 មេសា ចំថ្ងៃបញ្ចាំងរឿង Avengers: Endgame តែម្តង ប៉ុន្តែយើងមិនច្បាស់ទេថា ខាងក្រុមហ៊ុន OPPO បានសហការជាមួយ Marvel ឬយ៉ាងណាឡើយ។ OPPO F11 Pro Avengers Limited Edition នេះ គឺមានបន្ថែមមកជាមួយនឹង Theme រូប A តំណាង Avengers ដែលវានឹងបង្ហាញ នៅពេលប៉ះអេក្រង់ មើលទៅកាន់តែទាក់ទាញ ហើយវាជាអក្សរមួយ នៅក្នុងឈុតរឿង Endgame ពេលផ្គុំចូលគ្នាវិញ ក្រោយពេលរលាយជាធូលី ដោយរឿងនេះ ក៏ត្រៀមចាក់បញ្ជាំងឆាប់ៗនេះ ផងដែរ។ ចំពោះប្រអប់ក៏មានការ រចនា ជាមួយនឹងរូបឡូហ្គូ Avengers ដែលវាប្លែកជាងប្រអប់ F11 Pro ធម្មតា។ 

ចំនុចកាន់តែពិសេសចុងក្រោយ មួយទៀតនោះ គឺថានៅក្នុងប្រអប់ ក៏មានភ្ជាប់ជាមួយនឹង ស្រោមការពារទូរសព្ទ ដែលមានផ្ទាំងរូបខែលរបស់ Captain America និងក៏មានតែមរូបរាង តំណាងក្រុម Avenger ទាំង 6 នាក់ ថែមទៀត។ យ៉ាងណា សម្រាប់ OPPO F11 Pro Avengers Limited Edition មិនទាន់ត្រូវបាន ប្រាប់ពីតម្លៃអោយបានដឹង នៅឡើយទេ ប៉ុន្តែយើងអាច សន្មត់បានថា វាអាចនឹងមានតម្លៃថ្លៃ ជាងម៉ូឌែល F11 Pro ធម្មតា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ