CAMBO REPORT

Popup Advertising5 seconds

Lenovo Z6 Pro បង្ហាញ​ខ្លួន​ជា​ផ្លូវការ ជាមួយ​កាមេរ៉ា​ក្រោយ 4 គ្រាប់ និង​ប្រើ​ឈីប​ខ្លាំង Snapdragon 855

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុត ក្រុមហ៊ុន Lenovo បានធ្វើការប្រកាសចេញ វត្តមានស្មាតហ្វូនម៉ូឌែល Z6 Pro ជំនាន់ថ្មី ជាផ្លូវការហើយ ក្រោយឆ្លង​កាត់​ព្យុះ​ភ្លៀង​នូវ​ព័ត៌មានលេចធ្លាយ អស់ជាច្រើនហូរហែរមក។ វាជាស្មាតហ្វូនលំដាប់កំពូលមួយ ដំបូងបង្អស់សម្រាប់ Lenovo ដែលត្រូវ​បាន​បំពាក់​កាណុងកាមេរ៉ាខាងក្រោយ ដល់ទៅ 4 គ្រាប់ ហើយលើសពីនេះ វាក៏នៅមានចំនុចទាក់ចិត្តជាច្រើនទៀត ដែលអាចធ្វើអោយ​ប្រិយមិត្ត នឹងងាកមកចាប់អារម្មណ៍លើវា ផងដែរ។

Lenovo Z6 Pro ត្រូវបានរចនាមក អោយប្លែកខុសពីម៉ូឌែល Z5 Pro តែម្តង ទាំងម៉ូតកាមេរ៉ាខាងក្រោយ និងផ្នែកអេក្រង់ខាងមុខ ប៉ុន្តែការឌីហ្សាញរបស់វា គឺមានលក្ខណៈស្រដៀង ឬកាត់គ្នាខ្លះៗ ទៅនឹងម៉ូឌែល Lenovo Z5s។ យ៉ាងណា ស្មាតហ្វូននេះ មិន​បំពាក់​ទ្រនាប់សេនស័រស្កេនម្រាមដៃ នៅខ្នងខាងក្រោយដូច Z5s ទេ តែវាបានប្រើប្រាស់ ការសេនស័រស្កេនម្រាមដៃលើអេក្រង់ ដូចគ្នាទៅនឹង Z5 Pro។

ស្មាតហ្វូននេះ បានបំពាក់ជាមួយអេក្រង់លាត មានទំហំ 6.39 អ៊ីញ ជាប្រភេទ Super AMOLED ជាមួយម៉ូតឆកតំណក់ទឹក អាច​បង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ស្មាតហ្វូននេះ បានភ្ជាប់​មក​ជាមួយកាមេរ៉ាខាងមុខទំហំ 32 មេហ្គាភិចសែល ចំណែកកាណុងកាមេរ៉ាខាងក្រោយ មានចំនួន 4 គ្រាប់ ជាមួយទំហំ 16 មេហ្គាភិចសែល ជាលេន Wide-angle + 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Telephoto + 2 មេហ្គាភិចសែល ជាសេនស័រ សម្រាប់ជំនួយដល់ការថតវីដេអូ។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន Lenovo Z6 Pro ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855 និងមានភ្ជាប់ជាមួយប្រព័ន្ធត្រជាក់​កាត់​បន្ថយ​កម្តៅ ពេលប្រើខ្លាំង, មានរ៉េមទំហំ 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនទំហំ 128GB និងរ៉េម 12GB ជាមួយ​អង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 512GB, ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ស្រោបដោយស្បែក ZUI 11 ជំនាន់ថ្មី, មានថាមពលថ្មទំហំ 4000mAh និងទ្រទ្រង់កម្លាំងសាកបាន 27W។

ចំនុចចុងក្រោយនោះ គឺថាស្មាតហ្វូន Z6 Pro មានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ក្រហម និងពណ៌បៃតង ដោយ​ពណ៌​ទាំងនេះ មានរំលេចខ្សែឆ្នូតប្រដេញភ្លើង ស្រដៀងទៅនឹងប្រភេទ Gradient Color ដែរ។ សម្រាប់ស្មាតហ្វូននេះ នឹងត្រូវដាក់​ខាងក្រុមហ៊ុន Lenovo ដាក់លក់នៅថ្ងៃទី 29 ខែមេសា ជាមួយតម្លៃដូចខាងក្រោម៖

 

•    រ៉េម 6GB / អង្គចងចាំ 128GB តម្លៃខ្ទង់ 430 ដុល្លារ

•    រ៉េម 8GB / អង្គចងចាំ 128GB តម្លៃខ្ទង់ 450 ដុល្លារ

•    រ៉េម 12GB / អង្គចងចាំ 512GB តម្លៃខ្ទង់ 715 ដុល្លារ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ