CAMBO REPORT

Popup Advertising5 seconds

មុខងារ Ambient Mode ថ្មី របស់ទូរទស្សន៍ Samsung QLED ផ្តល់នូវ​ប្រណិតភាព​​សម្រាប់​គេហដ្ឋាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែល បច្ចេកវិទ្យា មានការអភិវឌ្ឍន៍ ឥតឈប់ឈរ ក្នុងការផ្តល់ជូន ការរស់នៅកាន់តែ ងាយស្រួលនោះ ក្រុមហ៊ុន​បច្ចេក​វិទ្យា និងអេឡិចត្រូនិក សាមសុង បានធ្វើការប្រកាស និងផ្តល់ជូននូវ ទូរទស្សន៍ QLED ដ៏វៃឆ្លាត ជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។ ហើយសម្រាប់មុខងារ Ambient Mode ថ្មីនេះដែរ គឺវាផ្តល់នូវប្រណីតភាព និងការទាក់ទាញ សម្រាប់គេហដ្ឋាន ក៏​ដូច​ជាបន្ទប់ទទួលភ្ញៀវ របស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរ អេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជា ស៊ុមរូបភាព ឬអាចបំលែង ឱ្យទៅជាអេក្រង់ពណ៌ ដូចទៅនឹងផ្ទៃជញ្ជាំង របស់អ្នកបានផងដែរ ដោយប្រើប្រាស់ថាមពល តិចបំផុត។

គួរបញ្ជាក់ផងដែរថាមុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើង ពីសិល្បៈ​ករ​ល្បី ជុំវិញពិភពលោក ដូចជា៖ Tali Lennox និង Scholten & Baijings ជាដើម។ បន្ថែមលើសពីនេះទៀតនោះ លោក Jongsuk Choo ដែលជា អនុប្រធាននាយកប្រតិបត្តិ ផ្នែក Visual Display Business នៃក្រុមហ៊ុនអេឡិចត្រូនិក សាមសុង បាន​មានប្រសាសន៍ថា “ យើងពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវមុខងា Ambient Mode ថ្មីនេះសម្រាប់អតិថិជនទាំង​អស់ដែល​មិន​គ្រាន់​តែបន្ថែមភាពស្រស់ស្អាត សម្រាប់អេក្រង់ទូរទស្សន៍ នៅពេលបិទប៉ុនណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបែបផែនជីវិត កាន់តែ​រស់​រវើក និងទាន់សម័យផងដែរ”។

សម្រាប់ទូរទស្សន៍ម៉ូឌែលនេះ ក៏មានលក់នៅក្នុងប្រទេសយើងដែហើយ ដូចនេះអ្នកទាំងអស់គ្នា ក៏អាចរកជាវបាននៅតាម​បណ្តាហាង​ទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈ​លេខ៖ 1800-203232 ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍