CAMBO REPORT

Popup Advertising5 seconds

OnePlus បានបញ្ជាក់​ថ្ងៃ​ប្រកាស​ចេញ​​ស្មាត​ហ្វូន OnePlus 7 ជាផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែលព័ត៌មានលេចធ្លាយ ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus ត្រូវបានចុះផ្សាយឥតល្ហែ ជាបន្ត​បន្ទាប់​នោះ យើងសង្កតឃើញថា ទាំងប្រិយមិត្តនៅក្នុងស្រុកយើង និងអ្នកគាំទ្រតាមប្រទេសផ្សេងៗ ពិតជាចង់ដឹងណាស់ថា OnePlus នឹង​បញ្ចេញវាមកជាផ្លូវការ នៅពេលណា។ ទោះបី OnePlus ឆ្នាំនេះ ហាក់មិនសូវជាកក្រើកអារម្មណ៍ខ្លាំង ដូចទៅនឹងឆ្នាំមុនៗក៏ដោយ តែ​សម្រាប់​អ្នក​គាំទ្រពិតប្រាកដ នៅតែទន្ទឹងរង់ចាំជានិច្ច។

បើងាកទៅមើលក្រុមហ៊ុន OnePlus វិញ គឺបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីនាំយកស្មាតហ្វូនជំនាន់ថ្មីទាំងនេះ អោយពិភព​លោក​បានឃើញ និងបានទិញយកទៅប្រើប្រាស់ ។ យ៉ាងណា OnePlus មិននៅលាក់បន្តទៀតទេ ដោយនៅក្នុងពេលថ្មីៗនេះ យើង​ទើបទទួលបាននូវដំណឹងល្អមួយ នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូនម៉ូឌែល OnePlus 7 seriesជាផ្លូវការ ដើម្បីបញ្ចប់ចម្ងល់របស់ហ្វេនៗ ទាំងអស់គ្នា។ តាមរយៈ រូបភាព Poster មួយសន្លឹកនេះ គឺបានបង្ហាញគែម​នៃ​ស្មាត​ហ្វូន​ដែល​មាន​ភាព​រលោង ទំនងជាបញ្ជាក់ពីអេក្រង់លាតធំ គែមខ្លីបំផុត ហ្នឹងឯង។ ចំណែកនៅផ្នែកចំហៀងខាងក្រោម គឺបានបញ្ជាក់ថា ស្មាតហ្វូន 1+ ជំនាន់ថ្មី នឹងធ្វើការបង្ហាញវត្តមានផ្លូវការ នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅសាល Pier 94 ក្នុង​ទីក្រុង New York។

 

បន្ថែមពីនេះ ខាងក្រុមហ៊ុន OnePlus ក៏បានបញ្ចេញវីដេអូខ្លី សម្រាប់ដាស់អារម្មណ៍អ្នកគាំទ្រ ផងដែរ៖

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: OnePlus Tag: ទូរស័ព្ទ