CAMBO REPORT

Popup Advertising5 seconds

លេចចេញ Samsung Galaxy View 2 ​បង្ហាញ​អំពី​ការ​ឌីហ្សាញ​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថេប្លេតម៉ូឌែល Samsung Galaxy View 2 ត្រូវបានបញ្ជាក់ដោយក្រុម Bluetooth SIG និងក្រុមហ៊ុនសម្ព័ន្ធវ៉ាយហ្វាយ (Wi-Fi Alliance) ចាប់តាំងពីខែកញ្ញា ឆ្នាំ 2018 ឯណោះ ប៉ុន្ដែហាក់បីដូចជានៅមិនទាន់ ទទួលបានការប្រកាស ជាផ្លូវការនៅឡើយទេ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Samsung ក៏អាចនឹងដាក់បង្ហាញ ថេប្លេតយក្សជំនាន់ទី 2 នេះទៅលើទីផ្សារ ក្នុងឆាប់ៗនេះផងដែរ ដោយរូបភាពប៉ុន្មានសន្លឹក អំពីការឌីហ្សាញត្រូវបាន លេចធ្លាយចេញមកបណ្ដើរៗហើយ។

ដូចទៅនឹងម៉ូឌែលមុនអញ្ចឹង (Galaxy View 2015) ដោយថេប្លេតយក្ស Galaxy View 2 នឹងត្រូវបានភ្ជាប់មកជាមួយនឹង ជើងនៅ​ផ្នែក​ខាង​ក្រោយ សម្រាប់បញ្ឈរស្រាប់តែម្ដង។ ខណៈពេលដែលម៉ូឌែល Galaxy View 1 ត្រូវបានបំពាក់ដោយ អេក្រង់ទំហំ​ធំ​ដល់​ទៅ 18.4 អ៊ីញឯណោះ រីឯម៉ូឌែល Galaxy View 2 នឹងត្រូវបានថយចុះមកត្រឹម 17.5 អ៊ីញតែប៉ុណ្ណោះ ហើយក៏អាចបង្ហាញ គុណភាព​បានកម្រិត Full HD 1080p ដូចពីមុនអញ្ចឹងដែរ។ ចំណែកឯអ្វីដែលខុសប្លែក គឺនៅត្រងជើងបញ្ឈរតែម្ដង ដោយ​ថេប្លេត​ម៉ូឌែល Galaxy View 2 នឹងអាចដាក់ឲ្យឈរនៅចំនុច 30 ដឺក្រេបានផងដែរ ហើយក៏អាចផ្ដល់ជូននូវ បទពិសោធន៍ប្រើប្រាស់ បាន​ល្អជាងមុនទៀតផង។

 

ក្រៅពីនេះទៅទៀត ប្រិយមិត្តអ្នកអាន ក៏អាចប្រទះឃើញថា កន្លែងសម្រាប់ចាប់កាន់ នៅសន្ទះខាងក្រោយ របស់ថេប្លេតយក្ស Galaxy View 1 គឺត្រូវបានដកចេញពី Galaxy View 2 ក៏ប៉ុន្ដែបែរជាជំនួសដោយ រន្ធមូលដ៏ធំមួយ នៅចំផ្នែកកណ្ដាលទៅវិញ។ លើស​ពីនេះទៅទៀត ថេប្លេតយក្សម៉ូឌែល Galaxy View 2 គឺត្រូវបានរំពឹងទុកថា នឹងបំពាក់ដោយបន្ទះឈីប Exynos 7885 របស់​ក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង ដែលមានភ្ជាប់មក ជាមួយនឹងរ៉េមទំហំ 3GB ផងដែរ។ នាពេលបច្ចុប្បន្ននេះ របាយការណ៍​លេច​ធ្លាយ ក៏នៅមិនទាន់បាន ប្រកាសប្រាប់អំពីតម្លៃ ឬក៏ថ្ងែដែលក្រុមហ៊ុន Samsung ដាក់លក់ Galaxy View 2 ជាផ្លូវ​កា​រ​នៅ​ឡើយ​ទេ។

សរុបមក ពិតប្រាកដណាស់ Samsung Galaxy View 2 ដែលជាថេប្លេតបំពាក់ដោយ បន្ទះអេក្រង់ទំហំដ៏ធំ និងហាក់បីដូចជា​មិន​សូវ សាកសមទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់ ភាគច្រើននោះឡើយ។ ទោះបីជាយ៉ាង ចំពោះមនុស្យមួយចំនួនទៀត ដែល​ចង់​បាន​ថេប្លេតយក្សមួយ សម្រាប់ជំនួសឲ្យទូរទស្សន៍ នោះមានតែក្រុមហ៊ុន Samsung ប៉ុណ្ណោះនៅលើទីផ្សារ នាពេលឆាប់ៗ​ខាង​មុខ​នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ថេប្លេត