CAMBO REPORT

Popup Advertising5 seconds

SONY បញ្ចេញ​ទូរទស្សន៍​វៃ​ឆ្លាត 98 អ៊ីញ​កម្រិត 8K ដែល​នឹង​មក​ដល់​ទីផ្សារ​នា​ខែ​មិថុនា​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុតក្រុមហ៊ុន SONY បានប្រកាសចេញជាផ្លូវការនូវផលិតផលស្ថិតនៅលើតារាងកំពូលរបស់ខ្លួនហើយ ជាប្រភេទូរទស្សន៍​មាន​សមត្ថភាពខ្ពស់ក្នុងការបង្ហាញរូបភាពដល់កម្រិត 8K ជាលើកដំបូងសមម្រាប់ទីផ្សារ ពិសេសវាមានភាពវៃឆ្លាត ដែលផ្ដល់នូវ​បទ​ពិសោធន៍​ប្រើប្រាស់កាន់តែច្រើនសំបូរបែប មិនធ្វើឲ្យម្ចាស់របស់វាខកបំណងឡើយ។ ទូរទស្សន៍វៃឆ្លាតជំនាន់​ថ្មីនេះគឺស្ថិត​ក្នុង​ខ្សែ​ស្រឡាយ Master ដែលចែកចេញជាពីរជម្រើស ខុសគ្នាទៅលើទំហំអេក្រង់បន្តិចបន្តួចប៉ុណ្ណោះ ដែលអតិថិជនអាចជ្រើសរើសរវាង Master Series Z9G ជាមួយអេក្រង់ទំហំ 98 អ៊ីញ និង Master Series ZG9 ទំហំអេក្រង់ 85 អ៊ីញ ដោយម៉ូឌែល​ទាំងពីរ​មាន​សមត្ថភាព​បង្ហាញរូបភាពកម្រិត 8K ឬស្មើរនឹង 7,680 x 4,320p។

ទូរទស្សន៍ស្ថិតលើតារាងផុតលេខរបស់ SONY ទាំងពីរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ AndroidTV ផ្ដល់នូវមុខងារច្រើន និងសំបូរបែបទៅដល់ការប្រើប្រាស់ មានសេវាកម្មទស្សនាវីដេអូតាម Online អាចលេងហ្គេម ឆែកអ៊ិនធឺណិត ក៏ដូចជាដំណើរការ​មុខងារ​ច្រើន​ក្នុងពេលតែមួយជាអាទិ៍។ ម្យ៉ាងវិញទៀតក្រៅពីមានភាពវៃឆ្លាត និងដើម្បីអាចគ្រប់គ្រងចំនួន Pixel របស់អេក្រង់ធំ និងមាន Resolution ខ្ពស់បែបនេះ SONY បានប្រើប្រាស់ខួរក្បាលប្រភេទ X1 Ultimate ត្រូវបានឌីហ្សាញឡើង​យ៉ាង​ពិសេស​សម្រាប់​គ្រប់​គ្រងកិច្ចដំណើរការរបស់ទូរទស្សន៍ទាំងមូល ក៏ដូចជាមុខងារសំខាន់ៗផ្សេងទៀត ទៅលើការបង្ហាញរូបភាពរួមមាន X-tended Dynamic Range Pro ធ្វើឲ្យសាច់វីដេអូបង្ហាញបានស្អាត និង Backlight Master Drive ធ្វើឲ្យការបង្ហាញរលូន​ល្អកាត់​បន្ថយ​សាច់​អង្កាញ់ៗ។

 

 

ក្រៅពីមុខងារពិសេសៗដែលមានបំពាក់ ហើយខ្លះពុំមានបំពាក់នៅលើទូរទស្សន៍វៃឆ្លាតដទៃនោះ វាត្រូវបានលាតត្រដាងឲ្យដឹង​ផង​ដែរ​ថា សាកសមទៅនឹងការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនហ្គេម PS5 ដែលអាចនឹងចាក់ ឬលេងវីដេអូកម្រិត 8K បាន តែអាចលេង​ហ្គេម​ត្រឹម 4K ប៉ុណ្ណោះ។ ជុំវិញការប្រកាសចេញទូរទស្សន៍វៃឆ្លាតខ្នាតយក្សនេះ SONY ក៏នៅមានទូរទស្សន៍ផ្សេងៗទៀតផងដែរ ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល Master Series គ្រាន់តែមានទំហំអេក្រង់តូចជាង ចុះទៅដល់ 77, 65 និង 55 អ៊ីញជាដើម ដោយប្រើប្រាស់បន្ទះ OLED ត្រៀមចេញលក់ក្នុងទីផ្សារក្នុងតម្លៃ 8 ពាន់ដុល្លារ 4500 ដុល្លារ និង 3500 ដុល្លារជាដើម តែនៅមិនទាន់ថ្លៃដល់រៀម​ច្បង​ឡើយ ដោយ Z9G 8K HDR ទំហំ 98 អ៊ីញមានតម្លៃខ្លួនលោតដល់ 70,000$ ខណៈអេក្រង់ 85 អ៊ីញតម្លៃ 13,000$។ SmartTV ត្រកូល Master Series របស់ SONY ស៊េរីឆ្នាំ 2019 ទាំងអស់នឹងវាយលុកទីផ្សារនាខែមិថុនាខាងមុខនេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរទស្សន៍