CAMBO REPORT

Popup Advertising5 seconds

AMD នឹង​ប្រកាស​ចេញ​ក្រាហ្វិច Radeon VII និង CPU Ryzen 7 2700X ជា​ប្រភេទ​គំរប់​ខួប 50 ឆ្នាំ​ចុង​ខែ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន AMD បានសម្រេច និងប្រកាសជាផ្លូវការហើយថា ខ្លួននឹងត្រៀមប្រកាសចេញនូវ ផលិតផលជំនួន 2 ប្រភេទ ដែលជាប្រភេទ Edition ពិសេស បើទោះបីជាផលិតផលទាំងនោះ បានកំពុងមានលក់ និងចរាចរណ៍ ពាសពេញទីផ្សារបច្ចុប្បន្នក្ដី។ ផលិតផលទាំងពីរនោះ រួមមានដូចជា៖

 

• ក្រាហ្វិចកាត AMD Radeon VII 

• និង CPU AMD Ryzen 7 2700X

 

ផលិតផលទាំងពីរនេះ គឺស្ថិតក្នុងតារាងកំពូលជាមួយនឹងកម្លាំងខ្លាំង ជាងគេសម្រាប់ការលេងហ្គេម ដែលក្រុមហ៊ុន AMD ផ្ដល់ជូនទីផ្សារ នាពេលបច្ចុប្បន្ន ដោយមិនទាន់រាប់បញ្ចូល ការមកដល់នៃ Ryzen ជំនាន់ទី 3 និងក្រាហ្វិចកាត Navi។

ការប្រកាសចេញនូវក្រាហ្វិចកាត និងបន្ទះឈីប CPU នេះ គឺបង្កើតឡើងដើម្បីអបអរសាទរ គំរប់ខួបរយៈពេល 50 ឆ្នាំ លើភពផែនដីរបស់ក្រុមហ៊ុន AMD ដែលត្រូវបានបង្កើត ឡើងនៅឆ្នាំ 1969។ ផលិតផលចេញមុខ សម្រាប់អបអរបែបនេះ នឹងមានចំនួនកំណត់ ហើយរចនាបថ ក៏នឹងមានការផ្លាស់ប្ដូរបន្ថែម ពិសេសក្រាហ្វិចកាត អាចនឹងមានរូបរាង ប្រសើរជាងមុន ខណៈ CPU អាចនឹងមានការវេចខ្ចប់ ពិសេសជាដើម តែ AMD នៅលាក់បាំង មិនទាន់ឲ្យបានដឹង ច្បាស់នោះទេ ដោយរង់ចាំថ្ងៃបង្ហាញ ខ្លួននៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2019 ត្រូវនឹងថ្ងៃ ច័ន្ទសប្ដាហ៍ក្រោយ។ បើទោះបីជាពុំមាន ដំណឹងផ្លូវការក៏ពិតមែន តែប្រភពព័ត៌មាន ក៏បានបង្ហើបឲ្យដឹង Radeon VII នឹងមានតួខ្លួនពណ៌ ក្រហមប្រណិត តំណាងឲ្យក្រុមហ៊ុន AMD ដែលពិភពលោក ហៅថា Team Red។

សម្រាប់ CPU វិញ Ryzen 7 2700X អាចនឹងមានល្បឿន Core Clock រត់លឿនជាងមុន តែរក្សាចំនួន Core ត្រឹម 8 និងមាន 16 Threads ដដែល ឬអាចនឹងលោតដល់ Ryzen 7 2800X ក៏ថាបាន តែយើងក៏មិនអាចនិយាយ បានទាំងស្រុងនោះទេថា ការសន្និដ្ឋាននេះ នឹងក្លាយជាការពិត ម្យ៉ាងវាក៏មិនមែន ជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើល ផងដែរ ខណៈផលិតផលទាំងនោះ មានលក់ស្រាប់ ខុសគ្នាតែរូបរាង ឬក៏កម្លាំងប៉ុណ្ណោះ ម្យ៉ាងវិញទៀត Ryzen ជំនាន់ទី 3 និងក្រាហ្វិច Navi ទំហំមុខកាត់ 7nm នឹងបង្ហាញខ្លួននាខែ 6 ខាងមុខទៀត ដូច្នេះអាចនឹងមានអ្នក រង់ចាំទិញផលិតផលថ្មី ជាជាងផលិតផលប្រភេទ 50th Anniversary Edition។ ព័ត៌មានលម្អិត ខេមបូរីផត នឹងចេញផ្សាយ ជាបន្តទៀត នាសប្ដាហ៍ក្រោយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ