CAMBO REPORT

Popup Advertising5 seconds

Samsung Galaxy A10 និង A20 ទទួល​បាន​ចំនួន​ការ​លក់​ខ្ពស់ ក្នុង​ទីផ្សារ​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្មាតហ្វូន Galaxy A10 និង A20 ទទួលបានចំនួនការលក់ខ្ពស់ នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន នេះបើយោងតាមប្រធានផ្នែកលក់ និង​ដៃ​គូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង ដោយបានបញ្ជាក់ថាចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ 2019 កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើន ដោយធ្វើឱ្យចំនួន​នៃការទិញ​ពី​សំណាក់ អតិថិជនមានការកើនឡើង យ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល!

គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យទៅលើការលក់ខ្លាំង សម្រាប់ទីផ្សារ​ស្មាត​ហ្វូន ដែលស្ថិតក្នុងតម្លៃសមរម្យ ក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពី​ការ​ស្មាន​នោះគឺដោយសារតែវាមាន រូបរាងស្លីមស្អាត បែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេក​វិទ្យាស្កេនម្រាមដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ ជាពិសេសស្មាតហ្វូនទាំងពីរនេះអមមកជាមួយតម្លៃដែលអាចទទួលយកបាន។

ជាថ្មីម្តងទៀតចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ដែលមកជាមួយ​នឹង​ជម្រើស 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ