CAMBO REPORT

Popup Advertising5 seconds

ចំនុចខ្លះៗ​ដែល​អ្នក​គួរ​ដឹង​ពី OnePlus 7 & 7 Pro មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ​មក​ដល់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែលស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus មិនទាន់ដល់ថ្ងៃប្រកាសចេញជាផ្លូវការ ក៏ពិតមែន ប៉ុន្តែបើ​យើ​ង​ងាក​ទៅ​មើល​ព័ត៌មានលេចធ្លាយវិញ គឺកំពុងត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ទៅលើរចនាបថរូបរាងមុខក្រោយ, ជម្រើសពណ៌, ម៉ូតកាមេរ៉ា និងលក្ខណៈសម្បត្តិកាមេរ៉ា ជាដើម។ ប៉ុន្តែអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៌នោះ គឺថាស្មាតហ្វូន OnePlus ឆ្នាំនេះ អាចនឹងមាន 2 ម៉ូឌែល ចូលមកបង្ហាញវត្តមានអោយពិភពលោកបានឃើញ រួមមាន OnePlus 7 និង OnePlus 7 Pro។

យ៉ាងណា នៅក្នុងថ្ងៃនេះ យើងទើបនឹងទទួលបានការបង្ហាញចំនុចថ្មី ទាក់ទងទៅស្មាតហ្វូន OnePlus 7 និង OnePlus 7 Pro ជាមួយ​ការបង្ហាញលក្ខណៈសម្បត្តិមួយចំនួន ដែលប្រិយមិត្តអ្នកអាន គួរតែកត់ចំណាំទុក មុនថ្ងៃចេញប្រកាសមកដល់។ ចង់ដឹ​ង​ថា​ចំនុច​ទាំងនោះ មានអ្វីខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

 

•    OnePlus 7

 

តាមរបាយការណ៍មួយបានបង្ហាញថា OnePlus 7 នឹងមានអេក្រង់ប៉ុន OnePlus 6T ដែរ ជាមួយទំហំ 6.4 អ៊ីញ មានឆកតំណក់ទឹក អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ទៅលើមុខងារស្កេន​ម្រាមដៃ​លើ​អេក្រង់ នឹងមានស្គាល់កាន់តែរហ័សជាងមុន ថែមទៀត។ ស្មាតហ្វូននេះ អាចនឹងមានកម្លាំងថាមពលថ្មទំហំ 3700mAh ប្រើប្រាស់​ជាមួយ​បច្ចេកវិទ្យាសាកថ្មលឿន Warp Charge ដែលទ្រទ្រង់កម្លាំងសាក 20W ដូច 6T (ឬអាចឈាន 30W)។ ចំពោះកម្លាំង​ម៉ាស៊ីន ​វិញ OnePlus 7 អាចនឹងប្រើឈីបខ្លាំង Snapdragon 855 ជាមួយជម្រើសចំនួន 2 រួមមាន រ៉េមទំហំ 6GB + អង្គផ្ទុក​ទិន្នន័យ 128GB និងរ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យ 256GB។ ចំនុចចុងក្រោយ OnePlus 7 នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមួយគ្រាប់មានទំហំ 48 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/1.7 ឯគ្រាប់លេនទី 2 ទំហំ 24 មេហ្គាភិចសែល  ចំណែក​មួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល។

 

•    OnePlus 7 Pro

 

ចំពោះម៉ូឌែល OnePlus 7 Pro អាចនឹងមានកម្រិត Aspect Ratio 19.5:9 ដូច OnePlus 7 ដែរ ប៉ុន្តែមានអេក្រង់លាត​ធំជាង​ជាមួយ​ទំហំ 6.7 អ៊ីញ គ្មានម៉ូតឆក អាចបង្ហាញរូបភាពក្នុងកម្រិត 1440 x 3120 ភិចសែល និងមានកម្រិត Refresh Rate បាន​ដល់ 90Hz លើកដំបូង។ សម្រាប់មុខងារដោះសោរលើអេក្រង់ ក៏មានដូចទៅនឹង OnePlus 7 ដែរ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់។ ទៅ​លើ​ផ្នែកកាមេរ៉ា វានឹងមានចំនួន 3 គ្រាប់ ជាមួយទំហំ 48 មេហ្គាភិចសែល ជាសេនស័រផលិតឡើងដោយ SONY ឯលេនពីរ​គ្រាប់​ផ្សេង​ទៀត ដោយមួយជាប្រភេទ Telephoto ជាមួយទំហំ 8 មេហ្គាភិចសែល អាចធ្វើការ Zoom បាន 3x មានកម្រិត Aperture f/2.4 និងចុងក្រោយគេ ជាប្រភេទ Ultrawide ជាមួយទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 មានសមត្ថភាពថត​រូប​បាន​ប្លង់ទូលាយល្អ ក្នុងកម្រិតមុំ 117 ឌឺក្រេ។ ងាកមកកម្លាំងម៉ាស៊ីន មិនខុសប៉ុន្មានពី OnePlus 7 ឡើយ ដោយវាប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855 ជាមួយរ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យ 128GB, រ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យ 256GB និង​អាច​មាន​ជម្រើសមួយទៀតគឺ រ៉េមទំហំ 12GB + អង្គផ្ទុកទិន្នន័យ 256GB ។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មធំទំហំ 4000mAh ប្រើប្រាស់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Warp Charge ដែលទ្រទ្រង់កម្លាំងសាកបានដល់ 30W។

OnePlus 7 និង OnePlus 7 Pro អាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅថ្ងៃទី 14 ខែឧសភា ខាងមុខ និងចេញលក់នៅថ្ងៃទី 22 ខែ​ឧសភា។ ចំពោះតម្លៃវិញ គេបានរំពឹងថា OnePlus 7 អាចនឹងមានតម្លៃចាប់ពី 579 ដុល្លារ ចំណែក OnePlus 7 Pro អាចខ្ទង់ 749 ដុល្លារ។ សម្រាប់ម៉ូឌែល OnePlus 7 Pro 5G វិញ អាចនឹងមានតម្លៃប្រហាក់ប្រហែល 899 ដុល្លារ។ យ៉ាងណា បើប្រិយមិត្តចង់ដឹង អោយ​កាន់តែច្បាស់លាស់ គឺមានតែរង់ចាំព័ត៌មានផ្លូវការពី OnePlus នៅក្នុងថ្ងៃប្រកាសប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ