CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ Mi TV ជំនាន់ក្រោយ​របស់ Xiaomi បាន​បង្ហើប​ថា​នឹង​មាន​សេនស័រ​កាមេរ៉ា​ថែម​ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុន ដ៏ពេញនិយមបំផុត ក្នុងការផលិតស្មាតហ្វូន លំដាប់កំពូលក្នុងតម្លៃសមរម្យ ក៏បានបង្កើត​វត្តមាន​ផលិតផល ប្រើប្រាស់ផ្សេងៗទៀតផងដែរ។ ដោយជាពិសេសនោះ គឺការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ការដាក់លក់ ទូរទស្សន៍​ឆ្លាតវៃ Mi TV របស់ក្រុមហ៊ុន Xiaomi ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីនេះ មិនយូរទៀតនោះឡើយ ក្រុមហ៊ុន Xiaomi ក៏មានគម្រោងដាក់បង្ហាញ Mi TV ជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងសេនស័រកាមេរ៉ា ក្នុងថ្ងៃទី 23 ខែមេសា ឆ្នាំ 2019 នេះ​តែ​ម្ដង។

ខណៈពេលដែល មិនសូវមានដំណឹងច្រើន អំពីទូរទស្សន៍ Mi TV ជំនាន់ក្រោយថ្មីនេះឡើយ ក៏ប៉ុន្ដែក្រុមហ៊ុន Xiaomi ផ្ទាល់តែម្ដង ទើបនឹងបានចែករំលែក ផ្ទាំងរូបភាពមួយសន្លឹក តាមរយៈអ៊ីនធឺណិត ដែលបង្ហាញពីសេនស័រកាមេរ៉ា 1 គ្រាប់ស្ថិតនៅ ផ្នែក​ចំហៀង​ខាង​លើ។ ប្រសិនបើនេះជាការពិត ដូច្នេះហើយនេះអាចជា ទូរទស្សន៍ Mi TV ជំនាន់ដំបូងគេបង្អស់ របស់ក្រុមហ៊ុនចិន Xiaomi ដែលអាចប្រើប្រាស់ សេនស័រកាមេរ៉ាបានផងដែរ។ នាបច្ចុប្បន្ននេះ យើងមិនទាន់ដឹងថា អត្ថប្រយោជន៍នៃកាមេរ៉ា គឺសម្រាប់​ធ្វើអ្វី​នោះ​ទេ ប៉ុន្ដែប្រហាក់ប្រហែលជា ក្រុមហ៊ុន Xiaomi ចង់ឲ្យអ្នកប្រើប្រាស់ ធ្វើការហៅជាលក្ខណៈវីដេអូបាន (Video Call) ឬក៏ការ​ប្រើប្រាស់​កាយវិការ សម្រាប់បញ្ជាមុខងារមួយចំនួន នៅលើទូរទស្សន៍ Mi TV ផ្ទាល់តែម្ដង ក៏អាចថាបានដែរ។

សរុបមក ទូរទស្សន៍ Mi TV ស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi នឹងចាប់ផ្តើមប្រកាសចេញ ក្នុងទីផ្សារប្រទេសចិន នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2019 នេះតែម្ដង ដោយឡែកសម្រាប់ ការដាក់លក់នៅលើ ទីផ្សារអន្ដរជាតិ និងតម្លៃរបស់ទូរទស្សន៍ថ្មីនេះ គឺនៅមិនទាន់បាន ប្រកាសចេញនៅឡើយទេ។ ខណៈពេលចេញលក់ភ្លាមៗ ក្រុមហ៊ុន Xiaomi នឹងអាចប្រញាប់ប្រញាល់ ដាក់ចូលទៅក្នុងទីផ្សារឥណ្ឌា ឲ្យបានឆាប់រហ័សផងដែរ នោះគឺដោយសារតែ ទូរទស្សន៍ Mi TV ទទួលបានភាពជោគជ័យ យ៉ាងខ្លាំងនៅទីនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរទស្សន៍