CAMBO REPORT

Popup Advertising5 seconds

Captain Marvel ​ទើប​រក​ចំណូល​លើស​រឿង The Dark Night Rises របស់ DC

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Captain Marvel ជាខ្សែភាពយន្តវីរនារីដំបូង របស់ផលិតកម្ម Marvel Studios ដែលទទួលបានការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា និងមានប្រជាប្រិយលោតខ្ពស់ គួរអោយកត់សម្គាល់។ មិនតែប៉ុណ្ណោះ វាបានក្លាយជាភាពយន្តទី 7 ក្នុងចំនោម​រឿង​ខ្សែ​ស្រឡាយ​ទាំង 21 ស្ថិតក្នុងចក្រវាឡ Marvel Cinematic Universe ដែលរកចំណូលបានច្រើនជាង 1 ពាន់លានដុល្លារ លើតារាង Box Office។

ដើម្បីអោយប្រិយមិត្តអ្នកអានទាំងអស់គ្នា បានជ្រាបអោយកាន់តែច្បាស់បន្ថែមថា ក្នុងចំនោមរឿងទាំង 7 បើគិតត្រឹមរឿង Captain Marvel នោះ មានរឿងអ្វីខ្លះ? ហើយចំណូលបានចំនួនប៉ុន្មាន នៅទូទាំងពិភពលោកនោះ? យើងនឹងបង្ហាញដូចខាងក្រោម៖

 

-    Captain Marvel     1,089,526,133 ដុល្លារ

-    Captain America: Civil War     1,153,304,495 ដុល្លារ

-    Iron Man 3     1,214,811,252 ដុល្លារ

-    Black Panther     1,346,913,161 ដុល្លារ

-    Avengers: Age of Ultron     1,405,403,694 ដុល្លារ

-    The Avengers     1,518,812,988 ដុល្លារ

-    Avengers: Infinity War     2,048,359,754 ដុល្លារ

 

មិនត្រឹមតែមានប្រៀបនៅក្នុងខ្សែស្រឡាយ MCU ប៉ុណ្ណោះទេ តែអ្វីដែលរឹតពិសេសទៀតនោះ គឺរឿង Captain Marvel នេះ បាន​យក​ព្រៀបលើរឿងមួយរបស់ DC ផងដែរ នោះគឺរឿង The Dark Night Rises ដែលបានចេញផ្សាយ កាលពីឆ្នាំ 2012។ ចំពោះ​ចំណូលរកបានទូទាំងពិភពលោករបស់រឿង The Dark Night Rises គឺរកបាន 1,084,939,099 ដុល្លារ ខណៈដែលរឿង Captain Marvel រកបាន 1,089,526,133 ដុល្លារ។

គួររំលឹកបន្តិចថា៖ តួអង្គសំខាន់ៗ ក្នុងរឿង Captain Marvel មានដូចជា កញ្ញា Brie Larson សម្តែងជាតួ Carol Danvers, លោក Samuel L.Jackson សម្តែងជាតួ Nick Fury, លោក Jude Law សម្តែងជាតួ Yon-Rogg និងតួអង្គមានឈ្មោះបោះសម្លេង ជា​ច្រើនរូបទៀត។ ចំណែកអ្នកដឹកនាំរឿងនេះវិញ រួមមាន អ្នកស្រី Anna Boden និងលោក Ryan Fleck។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Comic Book Tag: Lifestyle