CAMBO REPORT

Popup Advertising5 seconds

Instagram កំពុង​ធ្វើ​ការ​តេស្ត​សាក​ល្បង​លើ​មុខងារ​លាក់​ឈ្មោះ​អ្នក​ដែល​បាន LIKE រូប​ឬវីដេអូ​យើង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សឹងតែជារៀងរាល់ខែហើយ ដែលយើងបានសង្គេតឃើញថា បណ្តាញសង្គម Instagram ឬហៅកាត់ថា IG ត្រូវបានក្រុមហ៊ុន Facebook ដាក់ចេញនូវកំណែអាប់ដេត ជាបន្តបន្ទាប់ ដើម្បីបន្ថែមភាពទាន់សម័យ ទៅដល់អ្នកប្រើប្រាស់។ ទោះយ៉ាងណា គ្រប់​កំណែ​អាប់ដេតដែលផ្តល់មកទាំងនោះ មានខ្លះល្អ សម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែក៏មានចំនុចខ្លះ ដែលមិនល្អផងដែរ អាច​និយាយ​បានថា វាមិនសូវចាំបាច់។

ឥលូវនេះ ស្រាប់តែមានដំណឹងថ្មីមួយ បានបង្ហាញអោយឃើញថា Instagram កំពុងធ្វើការតេស្តសាកល្បងលើមុខងារ សម្រាប់​លាក់​បាំងអ្វីមួយ អោយអ្នកប្រើប្រាស់។ ជាការពិតណាស់ ត្រង់មុខងារនេះ គឺត្រូវបានបង្ហាញពីគណនី Twitter មានឈ្មោះ  Jane Manchun Wong (@wongmjane) ដែលបានរកឃើញចំនុចលាក់បាំងថ្មីនេះ ដោយបិតឈ្មោះរាល់គណនីអ្នកបានចុច Like លើ​រូបភាព មិនអោយអ្នកដែល Follow យើងបានឃើញឡើយ ក្រៅពីយើងផ្ទាល់។ ត្រង់ចំនុចនេះ មានន័យថា សម្រាប់អ្នកដែល​ជា​ម្ចាស់​គណនី IG អាចមានសិទ្ធលាក់បាំងឈ្មោះអ្នកដែលបានចុះ Like លើ Post ដោយឃើញត្រឹមឈ្មោះគណនីមួយ រួចបង្ហាញពាក្យ “and others”។ អញ្ចឹង បើទោះជាអ្នកចុចលើពាក្យ Other ហ្នឹង ក៏មិនបង្ហាញឈ្មោះដែរ បើសិនអ្នកមិនមែនជាម្ចាស់គណនី ដែល​បាន​បង្ហោះ។

ដូច្នេះ សម្រាប់មុខងារលាក់បាំងថ្មីមួយនេះ គឺអាចនឹងកំពុងត្រូវបានគេតេស្តសាកល្បងជាបណ្តើរៗសិន មុននឹងបញ្ចេញដាក់​អោយ​ប្រើ​ប្រាស់ ជាសាធារណៈ ទៅដល់អ្នកលេងបណ្តាញសង្គម Instagram។ យើងជឿជាក់ វាមិនយូរពេកឡើយ សម្រាប់ការមកដល់​ពេញ​លេញ ព្រោះយើងធ្លាប់មានគម្រូចំណាំលើមុខងារមុនៗ ស្រាប់នោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: កម្មវិធី-ហ្គេម