CAMBO REPORT

Popup Advertising5 seconds

ASUS កំពុង​ធ្វើ​ការ​ផលិត GTX 1650 Ti មាន​ច្រើន​ស៊េរី ដែល​ត្រៀម​ប្រកាស​ចេញ​ឆាប់ៗ​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជុំវិញការមកដល់នៃក្រាហ្វិចកាតស៊េរី GTX ស្ថិតក្នុងកម្រិតថវិការបស់ nVIDIA គឺនៅសល់ម៉ូឌែលទាបជាងគេមួយផ្សេងទៀត ដែល​ត្រៀមប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយនឹងក្រាហ្វិចកាតរបស់ក្រុមហ៊ុន AMD នោះគឺ GTX 1650 និង GTX 1650 Ti ជាមួយ​នឹងកម្លាំងប្រសើរជាង GTX 1050 និង GTX 1050 Ti ដែលពិបាកប្រជែងគ្នាជាមួយនឹង AMD RX 500 Series។ ទាក់ទង​នឹង​ការមកដល់ថ្មីនេះ យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀតផងដែរ ដែលនិយាយអំពីការផលិតក្រាហ្វិចកាតពីក្រុមហ៊ុន ASUS ដែលនឹងមកដល់ឆាប់ខាងមុខនេះ។

មិនខុសគ្នាខ្លាំងនោះទេ ទាំង GTX 1650 និង GTX 1650 Ti គឺមានភាពដូចគ្នាទាំងអស់ ខុសគ្នាតែផ្នែកបច្ចេក​ទេសមួយចំនួនតូច​ប៉ុណ្ណោះ ដោយទាំងពីស៊េរី នឹងប្រើប្រាស់ GPU ប្រភេទ TU117 ជាបន្ទះឈីប ពុំមាន Tensor Cores និង RT Cores ដូចទៅនឹង​ស៊េរី RTX។ សម្រាប់ ASUS ក៏វិញក៏បាននឹងកំពុងផលិតក្រហ្វិចកាតរបស់ខ្លួន ដែលត្រៀមនឹងប្រកាសចេញលក់ក្នុងទីផ្សារឆាប់ៗ​ខាង​មុ​ខនេះហើយ ដោយក្នុងនោះអតិថិជនអាចជ្រើសរើសច្រើនស៊េរីទៅតាំងម៉ូឌែលរួមមានដូចជា៖

 

•    ASUS GeForce GTX 1650 Ti Dual

•    ASUS GeForce GTX 1650 Ti Dual Advanced

•    ASUS GeForce GTX 1650 Ti Dual Overclock

•    ASUS ROG STRIX GTX 1650 Ti Gaming

•    ASUS ROG STRIX GTX 1650 Ti Gaming Advanced

•    ASUS ROG STRIX GTX 1650 Ti Gaming Overclock

•    ASUS TUF GTX 1650 Ti Gaming

•    ASUS TUF GTX 1650 Ti Advance

•    ASUS TUF GTX 1650 Ti Overclock

•    ASUS Phenix GTX 1650 Ti Gaming

•    ASUS Phenix GTX 1650 Ti Gaming Overclock

•    ASUS GeForce GTX 1650 Ti Low Profile

•    ASUS GeForce GTX 1650 Ti Low Profile Overclock

 

ទាំង 13 ម៉ូឌែលខាងលើ នឹងមានរចនាបថខុសគ្នាទៅលើស្ទាយដូចជាកង្ហារ 3, 2 ឬ 1 ក៏ដូចជាគុណភាពនៃការផលិត​មាន​បន្ទះ​លោហៈការពារ ឬគ្មាន មានភ្លើង RGB ឬពុំមានភ្លើង រួមមបញ្ចូលទាំងកម្លាំង Core Clock អាចនឹងលើសគ្នាបន្តិចបន្តួច តែបើ​និយាយ​ជារួម គឺវាអាចធ្វើការ Render ឬមានកម្លាំងក្រាហ្វិចប្រហាក់ប្រហែលគ្នា អាចនឹងខុសគ្នាបន្តិចបន្តួចទៅលឿល្បឿន fps បន្តិច​បន្តួច និងរត់ក្ដៅ ឬត្រជាក់ជាងជាអាទិ៍។

ជុំវិញការមកដល់ឆាប់ៗខាងមុខនេះក្រាហ្វិចកាតជំនាន់ថ្មីនេះ ASUS យើងក៏មិនទាន់ដឹងច្បាស់ការនោះទេថា តើក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះនឹងត្រៀមចេញ GTX 1650 ដែលឬទេ តែភាគច្រើនគឺអាចព្រោះថា វាមានតម្លៃធូរថ្លៃជាង ហើយបើ ASUS មិនផលិតទេនោះ ក្រុមហ៊ុនផ្សេងដែលផលិត នឹងដណ្ដើមយកទីផ្សារ ហើយកើបលុយចេញពីហោប៉ៅរបស់ ASUS បាន ម្យ៉ាងកម្លាំងអាចខុសគ្នា​ប្រហាក់​ប្រហែល 10-15% ប៉ុណ្ណោះដូចលក្ខណៈសម្បត្តិខាងក្រោម៖

ក្រាហ្វិចកាតទាំងពីរអាចនឹងប្រកាសចេញស្របពេលជាមួយគ្នា រវាងក្រុមហ៊ុនជាច្រើន ដែលសហការណ៍ជាមួយនឹងក្រុមហ៊ុន nVIDIA ហើយវាក៏ជាដៃគូប្រកួតប្រជែងខ្ពស់ជាមួយនឹងក្រាហ្វិចកាតរបស់ AMD ទៀតផងរួមមាន Radeon RX 570 និង Radeon RX 580 តែកាលបរិច្ឆេទច្បាស់លាស់ពុំទាន់ប្រាប់ឲ្យបានដឹងនៅឡើយទេ អាចចេញខែនេះ ឬខែក្រោយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF​ TECH Tag: កុំព្យូទ័រ