CAMBO REPORT

Popup Advertising5 seconds

គណនី​ជាង 1000 ត្រូវ​បាន​បិទ ដោយសារ​តែ​លេង Cheat ក្នុង​ហ្គេម Fortnite ដើម្បី​ចូល​លេង World Cup

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កីឡាអេឡិចត្រូនិចបច្ចុប្បន្នមានការកើនឡើងគួរឲ្យកត់សម្គាល់ មិនថាការលេងបែប ប្រកួតប្រជែងនៅលើកុំព្យូទ័រ និងម៉ាស៊ីនហ្គេម នោះទេ សូម្បីតែតាមស្មាតហ្វូន និងថេប្លេត ក៏មានដែរ ដោយខុសគ្នាទៅលើប្រភេទហ្គេម ចំនួនទឹកប្រាក់ជាដើម។ ក្នុងនោះ ហ្គេមដ៏ល្បីល្បាញ ខ្លាំងហៅថា Fortnite កាលពីពេលថ្មីកន្លងទៅ បានបើកជ្រើសរើសនូវអ្នកលេង ហ្គេមមួយនេះ ដែលមានទឹកដៃខ្លាំង ដើម្បីមានឱកាសអាចចូល ទៅប្រកួតក្នុងព្រឹត្តិការណ៍ ធំប្រចាំឆ្នាំហៅថា Fortnite World Cup តែដើម្បីជាប់ឈ្មោះ វាគឺជារឿងពិបាកខ្លាំង ព្រោះសុទ្ធតែអ្នកមានទឹកដៃ កប់ៗចូលប្រយុទ្ធ។

មូលហេតុដែលពិបាកបានធ្វើឲ្យម្ចាស់គណនីជាច្រើន ចាប់ផ្ដើមគិតខូច និងលេងល្បិច ឆក់ឱកាសដើម្បីឈាន ទៅវគ្គជម្រុះជាបន្តបន្ទាប់ទៀត ដោយពួកគេ បានប្រើប្រាស់ Tool ដើម្បីលេង Hack គេ តែដោយសារតែ ចង់ពង្រឹងឲ្យការប្រកួត ជ្រើសរើសជើងខ្លាំងនេះ មានសុក្រិត្យភាព ស្មោះត្រង់ និងត្រឹមត្រូវ ក្រុមការងារ របស់ក្រុមហ៊ុន Epic ក៏បានធ្វើការតាមដាន និងត្រួតពិនិត្យ ទៅលើរាល់គណនី ដែលបានចូលរួមប្រកួត ហើយបានស្វែងរកឃើញ គណនីចំនួន 1,100 បានលេង Cheat ហើយបានចាត់វិធានការបិទ គណនីនោះភ្លាមៗ និងទទួលការពិន័យផងដែរ ដោយម្ចាស់គណនី ពុំមានសិទ្ធិចូលរួមប្រកួតបន្តទៀត។ ការស្វែងរកឃើញ និងបិទ 1,100 គណនីនេះ ធ្វើឡើងនៅសប្ដាហ៍ទី 1 ហើយនៅសប្ដាហ៍ទី 2 ចំនួនសរុបបាន កើនឡើងដល់ 1,163 គណនី ដែលត្រូវបានបិទចោល។

ក្នុងចំនោមគណនីសរុបទាំងនោះរួមមាន 196 គឺជាគណនី ដែលទទួលបានពានរង្វាន់ នៅក្នុងតំបន់របស់ពួកគេ ចំនែកគណនីចំនួន 48 ផ្សេងទៀត គឺជាគណនី បែបចែករំលែកគ្នាប្រើ (Sharing Account)។ មិនតែប៉ុណ្ណោះ ក្នុងចំនោមនោះ រួមមានគណនីចំនួន 8 ត្រូវបានបិទ ជាគណនីនៅក្នុងក្រុម និងប្លែកជាងគេ គឺមានគណនី 1 ត្រូវបានបិទផងដែរ ដោយមូលហេតុថា យកលេស Disconnected បង្ការឲ្យហ្គេមឆាចោល មិនឲ្យអ្នកលេងម្ខាងទៀត ទទួលបានពិន្ទុះ។ ជុំវិញបញ្ហាដ៏ស្មុគស្មាញ និងឈឺក្បាល តាមចាប់អ្នកលេខខូចនេះ ក្រុមការងាររបស់ Epic បានប្រាប់ឲ្យដឹងផងដែរថា គណនីដែលបានបិទនោះ គឺត្រូវបិទជារៀងរហូត ហើយក៏នឹងមិនបើកសិទ្ធិ ឲ្យម្ចាស់គណនីបង្កើត Account ថ្មី ដើម្បីចូលលេងហ្គេមនេះផងដែរ ពិសេស Epic នឹងពង្រឹងបន្ថែម ទៅលើប្រព័ន្ធសុវត្ថិភាព និងតាមដានរាល់បញ្ហានានា ដែលអាចនឹងកើតមានឡើង ដោយការលេង Cheat ឬ Hack នាថ្ងៃអនាគតផងដែរ ដោយធ្វើយ៉ាងណា លុបបំបាត់ការលេងខូចនេះ ចោលទាំងការលេងធម្មតា និងលេងបែប ប្រកួតប្រជែង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម