CAMBO REPORT

Popup Advertising5 seconds

ហ្គេម GTA 6 ឬ​ចោរ​លួច​ឡាន​វគ្គ 6 កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ន៍​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហ្គេមចោរលួចឡានវគ្គ 5 ហៅពេញថា Grand Theft Auto V ឬហៅកាត់ថា GTA V គិតមកដល់ក្បែរពាក់កណ្ដាលឆ្នាំ 2019 នេះ វាមានអាយុកាលប្រមាណជា 5 ឆ្នាំហើយ ជាហ្គេមបែប Open World ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងហ្គេម ទូទាំងពិភពលោក ទាំងនៅលើម៉ាស៊ីន PC Windows, Xbox 360, Xbox One, PS3, PS4 ហើយក៏ចេញជាប្រភេទ Online រកលុយបានមិនស្ទើរនោះទេ។ ជុំវិញហ្គេម ដែលមានភាពល្បីល្បាញមួយនេះ នរណាក៏ចង់ដឹងផងដែរថា តើហ្គេមវគ្គថ្មី នឹងមកដល់ពេលណា ហើយបើយោងតាម ប្រភពព័ត៌មានចុងក្រោយ បានលើកឡើងម្ដងហើយ ម្ដងទៀតថាវាកំពុងស្ថិតក្នុង ការអភវិឌ្ឍន៍ហើយ រហូតមកដល់ថ្ងៃនេះ យើងទទួលបានដំណឹងថ្មី បន្ថែមទៀតពីអតីតបុគ្គលិកផ លិតហ្គេមឲ្យក្រុមហ៊ុន Rock Star។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា អតីតបុគ្គលិកផ្នែកផលិតវីដេអូហ្គេម របស់ក្រុមហ៊ុន Rock Star លោក Bibin Michael ដែលមានវត្តមាន ធ្វើការឲ្យក្រុមហ៊ុនមួយនេះ គិតចាប់ពីខែធ្នូ ឆ្នាំ 2017 រហូតមកដល់ខែមេសា ឆ្នាំ 2018 កន្លងទៅ បានធ្វើការបង្ហាញតាមរយៈ Online Resume របស់គាត់ ដែលបង្ហាញអំពីបទពិសោធន៍ ធ្វើការងារនៅក្រុមហ៊ុន Rock Star ជុំវិញការបង្កើតយានជំនិះ ក្នុងហ្គេមឲ្យស៊ីគ្នាទៅនឹងពិភព ខាងក្រៅរបស់ហ្គេម GTA 5 និងហ្គេមត្រៀមនឹង មកដល់ GTA 6។ ការបង្ហាញបែបសាធារណៈបែបនេះ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នកលេងហ្គេមជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង តែក្រោយមកលោក Michael បានធ្វើការលុបចោលវិញ អាចមកពីមូលហេតុ នានា ដែលយើងអាច សន្និដ្ឋានបានថា វាអាចបះពាល់ទៅដល់ ព័ត៌មានសម្ងាត់ នៃការមកដល់ របស់ហ្គេម GTA 6 ដែលក្រុមហ៊ុន Rock Star ខិតខំបិទបាំងពិភពលោក មិនទាន់ឲ្យដឹងនៅឡើយ។

នេះគ្រាន់តែជាដំណឹង ដែលបានបង្ហាញជាសាធារណៈ ក្នុងគោលបំណងបង្ហាញ ឲ្យដឹងអំពីបទពិសោធន៍ ការងារប៉ុណ្ណោះ តែយើងអាចទាញ មកវិញបានថា ក្រុមហ៊ុនផលិតហ្គេមដ៏ធំ Rock Star ពិតជាបាននឹងកំពុងសម្ងំ ផលិតហ្គេម GTA 6 នេះពិតមែន គ្រាន់តែយើង មិនទាន់ដឹងថា តើវានឹងបង្ហាញខ្លួន នៅពេលណា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានខ្លះទៀត រំពឹងទុកថា GTA 6 អាចនឹងចេញលក់ ក្នុងទីផ្សារនាឆ្នាំ 2023 ឯណោះ ខណៈវីដេអូ Trailer នឹងចេញមក មុនប៉ុន្មានឆ្នាំ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កម្មវិធី-ហ្គេម