CAMBO REPORT

Popup Advertising5 seconds

nVIDIA ដាក់បញ្ចូល Monitor ថ្មីប៉ុន្មាន​ម៉ូឌែល​ទៀត ដែល​អា​ច​ប្រើ​ជាមួយ​មុខងារ G-Sync បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកទល់នឹងពេលនេះ ការនាំយកមុខងារ G-Sync អាចប្រើប្រាស់ជាមួយនឹងម៉ូនីទ័រ ដែលមានមុខងារ FreeSync របស់ AMD មិន​មែន​ជារឿងថ្មីទៀតឡើយ ព្រោះវាបានដំណើរការបានប៉ុន្មានខែមកហើយ បើទោះបីជាវានៅមិនទាន់ទូលំទូលាយខ្លាំង តែតួលេខ នៃការពង្រីកវិសាលភាព នៃម៉ូនីទ័រ ដែលអាច Support ជាមួយមុខងារ G-Sync នេះ បានកំពុងកើនឡើង ពីមួយជំនាន់​ទៅមួយ​ជំនាន់ តាមរយៈកំណែ Update របស់ Driver។

មកដល់ថ្ងៃនេះផងដែរ ក្រុមហ៊ុន nVIDIA ទើបតែប្រកាសចេញបន្ថែមទៀតនូវការនាំយកម៉ូនីទ័រប្រភេទលេងហ្គេម ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ អាចលេងហ្គេមបានរលូនល្អ គ្មានបញ្ហា Tearing ឬក្រាហ្វិចដាច់ៗនៅពេលលេងហ្គេម ដែលមានក្រាហ្វិច​រហ័ស​។ ក្នុងនោះ ម៉ូនីទ័រ ដែលអាចប្រើប្រាស់ជាមួយមុខងារ G-Sync តាមរយៈការប្រើប្រាស់ក្រាហ្វិចកាត nVIDIA នឹងត្រូវបន្ថែមថ្មីចំនួន 7 ម៉ូឌែលផ្សេងទៀតរួមមានដូចជា៖

 

•    Acer KG271 Bbmiipx

•    Acer XF240H Bmjdpr

•    Acer XF270H Bpmiiprx

•    AOpen 27HC1R Pbidpx

•    Gigabyte Auros AD27QD

•    និង LG 27GK750F

 

ការបន្ថែមថ្មីនេះ បានធ្វើឲ្យការកើនឡើងនូវម៉ូនីទ័រ ដែលមានមុខងារ FreeSync ចំនួន 41% បើធៀបទៅនឹងតួលេខចាស់បច្ចុប្បន្ន។ ហេតុនេះ រាល់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ម៉ូនីទ័រប្រភេទណាមួយក្នុងចំនោមទាំង 7 ម៉ូឌែលខាងលើ អ្នកអាចធ្វើការទាញយក Driver ជំនាន់ចុងក្រោយគេបង្អស់ ដើម្បីយកមកប្រើប្រាស់ជាមួយម៉ូនីទ័ររបស់អ្នកបាន តាមរយៈឌុយតំណរភ្ជាប់ DisplayPort។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា សម្រាប់ម៉ូនីទ័រប្រភេទ Gaming ដែលមានមុខងារ FreeSync ហើយនៅមិនទាន់ទទួលបានការ Support ពី nVIDIA នៅឡើយទេនោះ អាចរង់ចាំមួយរយៈពេលទៀត ព្រោះវាមានដំណើរយឺត តែមុននិងក្រោយ ម៉ូនីទ័ររបស់​អ្នក​ក៏​អា​ច​ប្រើប្រាស់ G-Sync បានដែរ ឲ្យតែវាជាស៊េរីខ្ពស់បន្តិច ខ្លាចតែស៊េរីទាបប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កុំព្យូទ័រ