CAMBO REPORT

Popup Advertising5 seconds

MSI GS 75 Stealth ជា Gaming Laptop កម្រាស់​ស្ដើង កម្លាំង​ខ្លាំង ប្រើ​ក្រា​ហ្វិច RTX ល្អ​បំផុត​សម្រាប់​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តម្រូវការហ្គេមធំៗ ដែលស៊ីក្រាហ្វិចខ្ពស់ៗ ក៏ដូចជាការ Render នូវក្រាហ្វិចជាប្រភេទ 3D ឬវីដេអូកម្រិត 4K មិនអាច​ប្រើប្រាស់​ត្រឹម​ម៉ាស៊ីន​កម្រិតមធ្យមបាននោះទេ តាមការពិតទៅវាអាចប្រើបាន គ្រាន់តែយើងត្រូវចំនាយពេលវេលាច្រើន ឬទទួលបានល្បឿន fps ទាបជាដើម។ ហេតុនេះ ម៉ាស៊ីនបំពាក់មកជាមួយផ្នែករឹងស៊េរីចុងក្រោយ ក៏ដូចជាមានជម្រើសបន្ថែម សម្រាប់ការ Upgrade បន្ថែម​សម្រាប់​ថ្ងៃអនាគត គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកមានតម្រូវការខ្ពស់ ឬអ្នកអាជីព ព្រោះអ្នកមិនត្រឹមតែទទួលបានល្បឿនលឿន ចំនេញពេលវេលាប៉ុណ្ណោះទេ តែម៉ាស៊ីននេះក៏ផ្ដល់មកវិញនូវមុខងារល្អៗផងដែរ។

ដូចទៅនឹង Gaming Laptop របស់ MSI ម៉ូឌែល GS75 Stealth 8SF នេះអញ្ចឹងដែរ វាត្រូវបានបង្កើតឡើងយ៉ាងពិសេស​សម្រាប់​យក​ទៅ​ធ្វើការងារធ្ងន់ៗ ពិសេសបំពេញទៅដល់សេចក្ដីត្រូវការរបស់ Gamer តែម្ដង ជាមួយនឹងរូបរាងរចនាបថទាក់ទាញ ការពារ​ដោយ​លោហៈ មុខក្រោយ ឆ្វេង ស្ដាំ ធានាបាននូវគុណភាពខ្ពស់ប្រើប្រាស់បានយូរឆ្នាំ។ មិនតែប៉ុណ្ណោះ GS75 Stealth ក៏នឹង​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​ផងដែរទៅលើទំហំ និងកម្រាស់ត្រឹម 18.95mm របស់វា អមមកជាមួយទម្ងន់ 2.25 គីឡូក្រាម ងាយស្រួលទុកដាក់ ប្រើ​ប្រាស់ និងយកតាមខ្លួន ពិសេសមាន Trackpad ធំជាងម៉ូឌែលផ្សេងៗ 35% អាចប្រើប្រាស់ Gesture បានច្រើនជាង 10 ប្រភេទ សម្រាប់​បញ្ជាទៅលើមុខងារ និងដំណើរការរបស់ Windows អមជាមួយក្ដារចុចមានភ្លើង RGB 16.8 លានពណ៌។

GS75 Stealth ក៏បំពាក់មកជាមួយអេក្រង់មានគែមស្ដើងត្រឹម 5.2mm ងាយស្រួលមើលពេញភ្នែក ជាមួយសមត្ថភាព​បង្ហាញ​រូបភាព Full HD ក្នុងកម្រិតទំហំ 17.3 អ៊ីញ ជាមួយល្បឿន Refresh Rate ដល់ 144Hz អំណោយផលទៅដល់​ការលេង​ហ្គេម​មាន​ក្រាហ្វិច​លឿន​ពិសេសប្រភេទ eSports លើបន្ទះបង្ហាញ IPS។ មិនតែប៉ុណ្ណោះ ដោយសារតែម៉ាស៊ីននេះបំពាក់មកជាមួយ GPU ត្រកូល RTX របស់ nVIDIA ផងដែរនោះ ម្ចាស់របស់ Laptop មួយនេះ អាចធ្វើការលេងហ្គេម ជាមួយនឹងក្រាហ្វិច ដែលមាន​ចំណាំង​ផ្លាត​បានយ៉ាងប្រសើរ ជាមួយបទពិសោធន៍ដូចទៅនឹង Desktop អញ្ចឹងដែរ។

 

សម្រាប់កម្លាំងម៉ាស៊ីនវិញ ក៏មិនធម្មតាដែរ ដោយក្រុមហ៊ុន MSI បានវិចខ្ចប់មកជាមួយផ្នែករឹងជំនាន់ចុង​ក្រោយគេបង្អស់មក​ជាមួយ​ម៉ាស៊ីន​ប្រភេទនេះ មានច្រើនជម្រើស ដែលអតិថិជនទាំងអស់អាចធ្វើការជ្រើសរើសទៅតាមសេចក្ដីត្រូវការនីមួយៗដូចខាងក្រោម៖

 

•    CPU Intel Core i7 8750H មាន 6 Cores និង 12 Threads

•    RAM DDR4 ទំហំ 16GB អាចឡើងទៅ 32GB Bus 2666MHz

•    SSD M.2 SSD Slot x 1 (SATA)

•    SSD M.2 PCie NVMe Gen 3 x 2

•    ទំហំ SSD 512GB ពុំប្រើប្រាស់ HDD

•    ក្រាហ្វិច Intel UHD

•    ក្រាហ្វិចកាត NVIDIA GeForce® RTX 2070 Max-Q Design មាន VRAM 8GB

•    WiFi

•    Bluetooth

•    Chipset HM370

•    រន្ធបំពងសម្លេង 2W x 2

•    ថ្មប្រភេទ Li-Polymer @4-Cell កម្លាំង 82WHR

•    ឆ្នាំងសាកកម្លាំង 230W

•    ដំណើរការដោយ Windows 10 64-bit

 

សរុបមក នេះគឺជាម៉ាស៊ីនខ្លាំងមួយក្នុងចំនោមម៉ាស៊ីន ដែលមានកម្រាស់ស្ដើងៗផ្សេងទៀត ហើយក្រៅពីគុណភាពនៃការផលិតល្អ និងរឹងមាំ ម្ចាស់របស់វាអាចរីករាយក្នុងការប្រើប្រាស់ជាមួយមុខងារដ៏ច្រើនសំបូរបែប ដូចជាក្ដារចុចពណ៌កប់ស៊េរី ថ្មកាន់​បាន​យូរ​ដល់​ទៅ​ជាង 8 ម៉ោង សម្រាប់ការប្រើប្រាស់ទូទៅ មានរន្ធបំពងសម្លេងឮខ្លាំង មានកម្មវិធី Dragon Center សម្រាប់ធ្វើការ​គ្រប់គ្រង​កិច្ច​ដំណើរការទាំងមូលជាដើម។ ប្រិយមិត្តអាចស្វែងរកជាវ MSI GS75 Stealth 8SF ដែលមាន Specs កម្លាំងម៉ាស៊ីនដូច​បាន​រៀប​រាប់ខាងលើបានហើយក្នុងទីផ្សារស្រុកខ្មែរយើងនេះ ជាមួយនឹងតម្លៃចាប់ពី USD 2,549 ឡើងទៅ ជាមួយនឹង​ការថែមជូន​កាដូ​ជា​ច្រើន និងមានធានារហូតដល់ទៅ 2 ឆ្នាំពីក្រុមហ៊ុនផ្ទាល់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ