CAMBO REPORT

Popup Advertising5 seconds

រឿង Hobbs & Shaw ចេញ Trailer ទី 2 មក​ហើយ សូម្បី​តួអង្គ Roman Reigns ក៏​បង្ហាញ​មុខ​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Hobbs & Shaw ដែលវាជាផ្នែកមួយ ស្ថិតក្នុងខ្សែស្រឡាយរបស់រឿង Fast & Furious ដែលតម្រូវអោយតួ Luke Hobbs (សម្តែង​ដោយលោក Dwayne Johnson ឬ The Rock) ទៅចាប់ដៃគូសហការគ្នាជាមួយតួ Deckard Shaw (សម្តែងដោយលោក Jason Statham) ដែលអ្នកទាំងពីរនេះ ធ្លាប់ជាសត្រូវនឹងគ្នា នៅក្នុងសាច់រឿង Fast & Furious។ ការចាប់ដៃគូសហការគ្នានេះ គឺដើម្បី​ទៅ​កំចាត់​តួអង្គមួយ ឈ្មោះ Brixton (សម្តែងដោយលោក Idris Elba) ដែលធ្លាប់មានតំណែងជាសមាជិក នៅក្នុងភ្នាក់ងារ MI6 ក្នុង​រឿង ប៉ុន្តែបានក្លាយទៅជាតួអង្គអាក្រក់វិញ។

តួយ៉ាង សម្រាប់ Trailer ដំបូងក្នុងរឿង Hobbs & Shaw ត្រូវបានខាងផលិតកម្មបញ្ចេញមករួចហើយ កាលពីដើមខែកុម្ភៈ កន្លងទៅ ជាមួយឈុតឆាកបាញ់ប្រហារ បើកឡានសាហាវញាក់សាច់ មិនចាញ់សាច់រឿង Fast & Furious ឡើយ។ ចំនុចមួយដែល​យើង​មិន​បាន​ឃើញ​ក្នុង Trailer ទី 1 នោះគឺ ការលាក់មុខតួអង្គ Roman Reigns ដែលត្រូវដើរតួជាប្អូនរបស់ Luke Hobbs ប៉ុន្តែយើង​មិន​ទាន់​ដឹងទេ ថាគាត់នឹងមានឈ្មោះអ្វី ក្នុងសាច់រឿងថ្មីហ្នឹងទេ។

ដោយឡែក កាលពីយប់មិញនេះ Fast & Furious បានធ្វើការដាក់ចេញនូវ Trailer ទី 2 នៃសាច់រឿង Hobbs & Shaw បន្ថែមមក​ទៀត​ហើយ ដោយវាមានរយៈពេលយូរដល់ទៅ 3 នាទី 38 វិនាទី ឯណោះ។ សម្រាប់ Trailer ថ្មីនេះ បានបង្ហាញពីការសហការ​គ្នា​រវាង Luke Hobbs និង Deckard Shaw ប៉ុន្តែពួកគេហាក់ដូចឌឺដងផ្លែផ្កាដាក់គ្នារហូត ជាមួយឈុតខ្លះធ្វើអោយយើងសើច ផងដែរ។ ក្នុងនោះក៏បានបង្ហាញឈុតតួអង្គស្រី Hattie Shaw (សម្តែងដោយ Vanessa Kirby) ត្រូវបានជាប្អូន Deckard Shaw បានបន្លំ​ខ្លួន​ចូល​លួច​ដុំផ្ទុកមេរោគដ៏សាហាវមួយ ពីក្នុងកន្លែងរបស់ Brixton ព្រមជាមួយឈុតឆាកវ៉ៃញ៉ាក់សាច់។ នៅទីបំផុត ក្នុង Trailer នេះ គេ​បាន​បង្ហាញមុខតួអង្គ Roman Reigns ហើយ ដែលនឹងចូលសហការជួយបងប្រុសរបស់គេគឺ Luke Hobbs ដើម្បីយកឈ្នះ Brixton។

 

ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Trailer ដូចខាងក្រោម៖

 

 

សូមរំលឹក និងបញ្ជាក់បន្តិចថា សម្រាប់វគ្គថ្មីរឿង Hobbs & Shaw នេះ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការ នៅក្នុងខែ សីហា ឆ្នាំ 2019 ខាងមុខនេះ អញ្ចឹងហើយ សម្រាប់អ្នកដែលជាហ្វេន Fast & Furious កុំភ្លេចរង់ចាំតាមដាន និងទៅទស្សនាទាំងអស់គ្នា។ ចុះអ្នក​យល់​យ៉ា​ង​ម៉េចដែរ សម្រាប់ Trailer ថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Fast & Furious Tag: Lifestyle