CAMBO REPORT

Popup Advertising5 seconds

Google បានដក​កម្មវិធី​ចិន​ល្បីៗ​មួយ​ចំនួន​ចេញ​ពី Play Store បន្ទាប់​ពី​លួច​បន្លំ​ដាក់ Ads ច្រើន​ពេក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Google ទើបនឹងបានចាប់ផ្ដើមលុបកម្មវិធី Android ដែលមានប្រជាប្រិយភាពមួយចំនួន ចេញបាត់ពី Play Store បន្ទាប់​ពីក្រុមសារពត៌មាន BuzzFeed News បានរកឃើញគ្រោងការណ៍ ក្លែងបន្លំផ្សព្វផ្សាយ Ads ជាលក្ខណៈទ្រង់ទ្រាយធំ ដោយអ្នក​អភិវឌ្ឍន៍ កម្មវិធីទាំងអស់នេះ កំពុងតែកេងប្រវ័ញ្ច រកប្រាក់ពីអ្នកប្រើប្រាស់ ដោយទាំងមិនដឹងខ្លួនសោះឡើយ។ ចំណែកឯកម្មវិធីចំនួន 6 ក្នុងចំណាមកម្មវិធីទាំងអស់នោះ គឺត្រូវបានគេពិនិត្យរកឃើញថា សុទ្ធតែបង្កើតឡើងដោយក្រុមហ៊ុន DU Group មកពីប្រទេសចិន ដោយក្នុងនោះរួមមាន កម្មវិធីសម្រាប់ថត Selfie មួយដែលទទួលបាន អ្នកទាញយកដល់ទៅ 50 លានដងឯណោះ។

របាយការណ៍ថ្មីៗទាំងអស់នេះ គឺបន្ទាប់ពីត្រូវបាន ក្រុមអ្នកស្រាវជ្រាវផ្នែកខាង ក្លែងបន្លំពាណិជ្ជកម្ម (Ad Fraud) ពីក្រុមហ៊ុន Check Point រកឃើញថាកូដមួយចំនួន នៅក្នុងកម្មវិធីទាំងអស់នោះ បានបណ្តាលឲ្យចុចទៅលើ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយអ្នក ប្រើប្រាស់​ផ្ទាល់ មិនដឹងខ្លួនឡើយ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏មិនចាំបាច់ តម្រូវឲ្យបើកកម្មវិធីទាំងនោះទេ ក៏ផ្ទាំង​ពាណិជ្ជកម្ម​នានា អាចលោតចេញមក ដោយស្វ័យប្រវត្តិតែម្ដង ដូច្ចេះវាបណ្ដាលឲ្យ ស្មាតហ្វូនរបស់លោកអ្នក អស់ថ្មកាន់តែលឿន និងប្រើប្រាស់អ៊ីនធឺណិតថែមទៀត។

 

ប្រសិនបើប្រិយមិត្តអ្នកអាន ចង់កុំឲ្យមានការលួចបន្លំ ចុចលើការផ្សាយពាណិជ្ជកម្ម ដោយមិនដឹងខ្លួន ហេតុដូច្នេះហើយ អ្នកទាំងអស់​គ្នា ត្រូវតែជៀសរាងកម្មវិធី ទាំងឡាយណា ដែលបានបង្កើតឡើងដោយ ក្រុមហ៊ុនចិន DU Group ដោយរួមមានដូចជា Omni Cleaner, RAM Master, Smart Cooler, Total Cleaner, AIO Flashlight និងកម្មវិធីជំនួយលើការថត Selfie មួយចំនួនទៀត។ នា​ពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ប្រាកដច្បាស់ថា កម្មវិធីទាំងអស់នេះ អាចនឹងកំពុងតែធ្វើការ ប្រមូលទិន្នន័យពី អ្នកប្រើប្រាស់ ទូទាំងពិភពលោក ហើយក៏អាចបញ្ជូនវា ទៅកាន់ប្រទេសចិនវិញ ឬមួយក៏អត់នោះទេ។

សរុបមក ក្រុមសារពត៌មាន BuzzFeed News បានរកឃើញនូវបញ្ហាដ៏ធំនេះ ជាមួយនឹងក្រុមហ៊ុន DU Group បន្ទាប់ពីបាន​ពិនិត្យ​មើល លើកម្មវិធីដែលមានប្រជាប្រិយភាព ដល់ទៅចំនួន 5000 កម្មវិធីនៅលើ Google Play Store ឯណោះ។ ពិតប្រាកដណាស់ ទោះបីជាក្រុមហ៊ុន DU Group មានត្រឹមកម្មវិធីចំនួន 6 តែប៉ុណ្ណោះ ដែលមានផ្ទុកនូវការក្លែងបន្លំ ចុចលើផ្ទាំងពាណិជ្ជកម្ម ដោយ​ស្វ័យ​ប្រវត្តិ (Ad Fraud) ដោយឡែកនៅមានកម្មវិធី Android ជាច្រើនទៀត កំពុងតែស្ថិតក្នុង ការស្រាវជ្រាវនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម