CAMBO REPORT

Popup Advertising5 seconds

PS42 Modern កុំព្យូទ័រ​យួរ​ដៃ​ប្រណិត កម្លាំង​ខ្លាំង ដែល​អាច​បំពេញ​កិច្ចការងារ​របស់​អ្នក​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការជ្រើសរើសកុំព្យូទ័រ ដែលមានកម្លាំងខ្លាំង ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ប្រិយមិត្តគឺមានភាពខុសប្លែកគ្នា ខ្លះ​អាច​នឹង​រើស​ម៉ាស៊ីន​សម្រាប់​ការងារ​ស្រាល ខ្លះធ្ងន់ ហើយខ្លះក៏អាចយកទៅលេងហ្គេមផង ឌីហ្សាញផងជាដើម។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរកម៉ាស៊ីនកុំព្យូទ័រយួរដៃ ដែលមានកម្លាំងខ្លាំង សម្រាប់បំពេញកិច្ចការងារល្មមបាន ពិសេសផ្ដោត​ទៅ​លើ​គុណភាព​ផលិត រចនាបថរូបរាង ក៏ដូចជាប្រណិតភាព អាចពិចារណាទៅលើម៉ូឌែល PS42 Modern 8RA របស់ក្រុមហ៊ុន MSI បាន។

ម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះ បើនិយាយឲ្យស្រួលស្ដាប់ទៅ អាចយកទៅធ្វើការបានស្ទើរតែគ្រប់កាលៈទេសៈ ព្រោះវាអាច​ប្រើការ​ក្នុង​កិច្ចការងារការិយាល័យ អាចធ្វើការកែរូបភាព កាត់តវីដេអូល្មមៗ និងលេងហ្គេមក្នុងកម្រិតមធ្យមទៀតផង ដោយហេតុថា វាត្រូវបាន​បំពា​ក់មកជាមួយផ្នែករឹងជំនាន់ចុងក្រោយ ជម្រុញឲ្យសន្ទុះល្បឿនរបស់ម៉ាស៊ីនប្រភេទនេះ អាចធ្វើការងារបានច្រើន មិនមែនមួយ ហើយក៏មិនមែនពីរ។ តួខ្លួនរបស់ PS42 Modern 8RA ការពារឡើងដោយសារធាតុលោហៈពណ៌ទឹកប្រាក់ ជាមួយនឹងទម្ងន់ត្រឹម 1.19 គីឡូក្រាម និងកម្រាស់ 15.9mm ប៉ុណ្ណោះ ផ្ដល់ភាពងាយស្រួលក្នុងការយកតាមខ្លួន និងទុកដាក់ ថែមទាំងមានសេន​ស័រស្កេន​ម្រាមដៃនៅលើបន្ទះ Trackpad ដើម្បីធានាសុវត្ថិភាពផងដែរ។

សម្រាប់ផ្ទៃអេក្រង់មានសភាពលាតសន្ធឹង ជាមួយនឹងគែមទំហំត្រឹមតែ 5.7mm ងាយស្រួលមើលពេញភ្នែក ប្រើប្រាស់បន្ទះបង្ហាញ​ជាប្រភេទ IPS មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ក្នុងទំហំ 14 អ៊ិញ ដោយទម្លាក់ Webcam ចុះមកផ្នែកខាងក្រោម។ ក្រៅពីរូបរាង និងអេក្រង់ទាន់សម័យ ម៉ាស៊ីននេះក៏មានលក្ខណៈសម្បត្តិ Specs សំខាន់ៗដូចជា៖

 

•    CPU Intel Core i7 ជំនាន់ទី 8 ជាប្រភេទ U សន្សំសំចៃថ្ម

•    CPU Intel Core i5 ជំនាន់ទី 8 ជាប្រភេទ U សន្សំសំចៃថ្ម

•    RAM DDR4 ទំហំ 8GB Bus 2400MHz ឡើងទៅ

•    SSD M.2 PCie NVMe ទំហំ 512GB

•    Graphics Intel ឬជម្រើស NVIDIA GeForce® MX250 មាន VRAM ទំហំ 2GB ឡើងទៅ

•    កម្លាំងថ្ម 4 Cell 50Whr

•    WiFi 802.11 ac

•    Bluetooth 5.0

•    Speaker 2W x 2

•    ដំណើរការដោយ Windows 10 Home 64-bit

 

ម៉ាស៊ីនទាំងមូល បន្ថយកម្ដៅដោយមុខងារ Cooler Boost 3 មានកង្ហារពីរគ្រាប់ និងដែកត្រជាក់ 3 សសៃសម្រាប់បន្ថយកម្ដៅ ជាមួយ​នឹងសម្លេងស្ងាត់ ខណៈពេលដែលរន្ធតំណរភ្ជាប់មានច្រើនជម្រើសរួមមាន៖

 

•    USB 3.1 Gen 1 Type A x 2

•    USB 3.1 Gen 1 Type C x 2

•    Card Reader x 1

•    HDMI

•    រន្ធកាស 3.5mm

•    និងរន្ធសាកថ្ម

 

សម្រាប់អ្នក ដែលត្រូវការម៉ាស៊ីនយកទៅធ្វើការងារទូទៅ កាត់តរូបភាពកម្រិតស្រាល វីដេអូត្រឹម 1080p ឬលេងហ្គេម Online ទូទៅ អាចពិចារណាជាមួយនឹងម៉ាស៊ីនប្រភេទនេះបាន ដោយវាកំពុងចរាចរណ៍លក់ក្នុងទីផ្សារស្រុកខ្មែរយើងស្រាប់ ក្នុងតម្លៃចាប់ផ្ដើមពី USD 959 ឡើងទៅ ជាមួយនឹងការធានារយៈពេល 2 ឆ្នាំ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ