CAMBO REPORT

Popup Advertising5 seconds

CPU ជំនាន់ទី 9 ថ្មីរបស់ Intel ត្រៀម​ចេញ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ ជាមួយ​តម្លៃ​ធូរ​ថ្លៃជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

CPU ជំនាន់ទី 9 របស់ Intel បានចេញលក់ក្នុងទីផ្សារជាតិ និងអន្តរជាតិប៉ុន្មានខែមកហើយ ដោយក្នុងនោះឈីប ដែលប្រើប្រាស់​ជាមួយ​នឹង Socket ប្រភេទ LGA 1151 គួបផ្សំគ្នាជាមួយនឹង Chipset Z370 និង Z390 ល្បីជាងគេគឺ Core i9-9900K ជា​មួយល្បឿនលោតដល់ 5.0GHz អមមកជាមួយនឹង Core i7 និង i5 តាមជាមួយផងដែរ តែពុំមាន Core i3 និង​ស៊េរីក្រោយ​នេះ​នៅ​ឡើយទេដូចជាប្រភេទ Pentium ជាដើម។ យ៉ាងណាក៏ដោយ Core i3 ជំនាន់ទី 9 ក៏ដូចជាស៊េរី Pentium ជំនាន់ថ្មី ក៏ត្រៀម​នឹង​មក​ដ​ល់​ផងដែរ ដោយក្រុមហ៊ុន Intel នៅមានធុងធនាគារ ដើម្បីកើបលុយបន្ថែមទៀតនាពាក់កណ្ដាលឆ្នាំ 2019 នេះ ជាមួយ​នឹង​បន្ទះ​ឈីប CPU មួយស៊េរីផ្សេងទៀត ដែលស៊ីភ្លើងតិចត្រឹម 35W។

ការមកដល់នៃ CPU ជំនាន់ទី9 ថ្មីនេះ រួមមានត្រកូល i ចំនួន 7 និងរួមបញ្ចូល Pentium ចំនួន 3 ផងដែរ រួមមានដូចជា៖

 

•    Intel Core i9-9900T

•    Intel Core i7-9700T

•    Intel Core i5-9600T

•    Intel Core i5-9500T

•    Intel Core i5-9400T

•    Intel Core i3-9300T

•    Intel Core i3-9100T

•    Intel Pentium G5600T

•    Intel Pentium G5420T

•    Intel Pentium G4930T

 

រាល់ CPU ជំនាន់ទី 9 ខាងលើនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Architecture ប្រភេទ Coffee Lake ផងដែរ ដែល​មាន​វិមាត្រ​មុខកាត់ 14nm++ ដោយមានកន្ទុយជាប្រភេទអក្សរ T សម្រាប់ធ្វើការសម្គាល់ឲ្យដឹងថា នេះគឺជាប្រភេទខួរក្បាល ដែល​ស៊ីភ្​លើង​តិច។ ដោយហេតុថា វាស៊ីភ្លើងត្រឹម 35W ឬទៀបជាងនេះ វាក៏ពុំមានសមត្ថភាពខ្លាំងដូចទៅនឹងឈីបកន្ទុយ K ដែរ ព្រោះ Intel បាន​ទម្លាក់​នូវ​ល្បឿន Clock Speed និង Boost Speed ឲ្យទាបជាងមុន។

បើទោះបីជាល្បឿនវារត់យឺតជាងមុនក៏ពិតមែន តែចំនួន Core និង Threads ត្រូវបានរក្សាដដែលដូចទៅនឹងប្រភេទ CPU ស៊េរី K ដែរ ដោយ Intel Core i9-9900T មាន 8 Cores និង 16 Threads អមមកជាមួយ L3 Cache ទំហំ 16MB តែរត់​ត្រឹម​ល្បឿន 2.1GHz ប៉ុណ្ណោះ តែអាច Boost ឡើងទៅ 3.0GHz បាន។ ខាងក្រោមនេះគឺជាតារាងប្រាប់ឲ្យដឹងអំពីចំនួន Cores និង Threads ក៏ដូចជាល្បឿន CPU នីមួយៗ អាចធ្វើទៅបាន ខណៈល្បឿន Boost ពុំទាន់បង្ហាញឲ្យដឹងនៅឡើយ៖

ទាំងនេះគឺជាដំណឹងដែលយើងទទួលបានអំពី CPU កើបលុយជាលើកទី 2 នាឆ្នាំ 2019 នេះរបស់ Intel ដើម្បីកុំឲ្យ Ryzen ជំនាន់​ទី 3 របស់ AMD យកលុយតែម្នាក់ឯងពេក។ សម្រាប់តម្លៃលក់នៅក្នុងទីផ្សារ ក៏ពុំទាន់បានលាតត្រដាងឲ្យបានដឹងនៅឡើយដែរ តែ​នៅ​ថ្ងៃទី 15 ខែឧសភា ខាងមុខ Intel នឹងបញ្ជាក់ឲ្យដឹងបន្ថែមទៀត តែយើងអាចរំពឹងទុកបានថា វានឹងមិនថ្លៃខ្លាំងប៉ុន្មានទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCFTECH Tag: កុំព្យូទ័រ