CAMBO REPORT

Popup Advertising5 seconds

Forza Street នឹងចេញឲ្យលេងនៅលើ Android និង iOS នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Forza គឺជាហ្គេមប្រណាំងឡាន ដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ ដែលវាមានលេងនៅលើ Platform មួយ​ចំនួន​ប៉ុណ្ណោះ​ដូចជា PC Windows និង Xbox ហើយបើប្រិយមិត្តធ្លាប់បានលេងដេញស៊េរីហ្គេមមួយនេះ ប្រាកដជាដឹងច្បាស់ថា តើវា​មាន​លក្ខណៈសម្បត្តិពិសេសអ្វីខ្លះទៅលើ Gameplay។ សម្រាប់ឆ្នាំ 2019 នេះហ្គេម Forza វគ្គ Street បានប្រកាស​ចេញឲ្យ​លេង​ជាផ្លូវការហើយនៅលើ Windows PC ដោយរាល់ម្ចាស់កុំព្យូទ័រ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំង​អស់​អាច​ទាញ​យក (Download) យកមកលេងដោយឥតគិតថ្លៃ។

ក្រុមអ្នកអភិវឌ្ឍន៍ហ្គេមនេះ Turn 10 Studios បានឲ្យដឹងថា មិនត្រឹមតែអ្នកប្រើប្រាស់ Windows 10 នៅលើម៉ាស៊ីន​កុំព្យូទ័រ​នោះ​ទេ ដែល​នឹងទទួលបានហ្គេមនេះយកទៅលេង សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន និងថេប្លេត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏អាចទាញយកទៅលេងដោយឥតគិតថ្លៃដូចគ្នាផងដែរ តាមរយៈទីផ្សារអេឡិចត្រូនិច Play Store និង App Store។ Forza Street ជាប្រភេទហ្គេមប្រណាំងឡានបែបទំនើបនៅតាមផ្លូវទីក្រុង Miami របស់សហរដ្ឋអាមេរិក ផ្ដោត​សំខាន់​ទៅ​លើ​ល្បឿន ការចាប់ហ្វ្រាំង បុកហ្គាស ដើម្បីទៅដល់ទីមុនគេ ទើបទទួលបានជ័យជំនះ អមមកជាមួយនឹងក្រាហ្វិចស្រស់ស្អាត ពណ៌​ទាក់​ទាញ ថែមទាំងអាចលេងជាមួយមិត្តភក្ដិ និងអ្នកលេងផ្សេងៗទៀតបានផងដែរតាមរយៈ Online។

មិនតែប៉ុណ្ណោះ វាក៏មិនសូវជាខុសប្លែកគ្នាខ្លាំងទៅនឹងហ្គេម Asphalt ប៉ុន្មានដែរ ដោយអ្នកលេងហ្គេមទាំងអស់អាចធ្វើការ Upgrade កែរថយន្ត ដែលខ្លួនស្រលាញ់ និងពេញចិត្ត ទាំងរូបរាង កម្លាំងម៉ាស៊ីន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធហ្គាស ជាដើម ។ល។ ក្រៅពីវគ្គប្រណាំង​យូរ អ្នកលេងហ្គេមនេះ ក៏អាចប្រណាំងបែបខ្លីៗ កំសាន្តអារម្មណ៍កាត់ Stress បានផងដែរ និងវគ្គផ្សេងៗគ្នាជាច្រើនផ្សេងទៀត។ ទោះ​បី​ជា​យ៉ាងណាក៏ដោយ យើងមិនទាន់ទទួលបានដំណឹងច្បាស់នៅឡើយនោះទេថា តើនៅពេលណាទើប Forza Street នឹង​ធ្លាក់​មក​ដល់ Android និង iOS តែក្រុមអ្នកផលិតបានឲ្យដឹងថា នឹងចេញនាឆ្នាំ 2019 នេះតែម្ដង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម