CAMBO REPORT

Popup Advertising5 seconds

តាមដាន​ហាង​ឆេងតម្លៃ​ទូរសព្ទ​ថ្មី​ៗ សម្រាប់​ចុង​សប្ដាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ឆ្នាំ 2019 នេះ គឺពិតជាមានវត្តមាន ស្មាតហ្វូនប្លែកៗ ជាច្រើនចេញមក លើសពីឆ្នាំមុនៗទៅទៀត ដោយយើងបានឃើញថា បច្ចេកវិទ្យាថ្មីៗ របស់ស្មាតហ្វូន ទាំងអស់នោះ កាន់តែទំនើបៗទៅផងដែរ ខ្លះប្រើប្រាស់ ការឌីហ្សាញ បន្ទះអេក្រង់ឆកថ្មី បែបជាតំណក់ទឹក រីឯខ្លះប្រើបច្ចេកវិទ្យាលាក់ សេនស័រកាមេរ៉ាខាងមុខ ចូលទៅក្នុងតួខ្លួន ដោយប្រើប្រាស់ម៉ូទ័រ ព្រមទាំងស្មាតហ្វូនខ្លះទៀត មានអេក្រង់ភ្លោះ ថែមទៀតផង។ ចំណែកឯនៅក្នុងសប្តាហ៍នេះ មានស្មាតហ្វូនប៉ុន្មានគ្រឿងដែរ ទើបតែដាក់បង្ហាញ វត្តមានជាផ្លូវការ ដែលរួមមាន ស្មាតហ្វូនម៉ូឌែល Galaxy S10 5G, Red Hydrogen one (Titanium), Galaxy A20e និង Galaxy A80 ដោយស្មាតហ្វូនទាំងនេះ ខ្លះ មិនទាន់ដាក់លក់ និងខ្លះមិនទាន់មក ដល់ទីផ្សារទេ តែដាក់លក់ នៅស្រុកគេហើយ។

នៅមានស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងស្ថិតក្នុង ដំណឹងបែកធ្លាយនៅឡើយ ដូច្នេះហើយយើង មិនចង់ លើកយកមក និយាយនោះទេ។ ចំពោះស្មាតហ្វូន ដែលទើបបង្ហាញវត្តមាន នៅក្នុងស្រុកយើងមាន Huawei P30/P30 Pro/P30 Lite, Huawei Y Max, Xiaomi Black Shark 2, vivo V15 Pro និង Samsung Galaxy A50/A30 ផងដែរ។ ដើម្បីតាមដានតម្លៃ ទូរសព្ទកម្រិតកំពូល, កម្រិតមធ្យម និងទូរសព្ទធម្មតាៗ អ្នកអាចអូសចុះក្រោម ដើម្បីមើលតម្លៃ ទូរសព្ទទាំងនោះបាន ដោយតម្លៃរបស់វា ជាតម្លៃប្រហាក់ប្រហែលប៉ុណ្ណោះ ព្រោះម៉ូឌែលខ្លះ វាអាចនឹងខុសគ្នា តិចតួចទៅតាមហាងលក់ ទូរសព្ទនីមួយៗ៖ 

មិត្តអ្នកអានដែលចង់តាមដានតម្លៃប្រែប្រួលជាប្រចាំ អាចចុចចូល លីងនេះ ដើម្បីតាមដានតម្លៃទូរសព្ទថ្មី និងមួយទឹក ដែលក្រុមការងាររបស់យើង មានការអាប់ដេតតម្លៃ ជាប្រចាំផងដែរ។ ដូច្នេះប្រសិនបើអ្នកគិតថា រង់ចាំព័ត៌មានតម្លៃទូរសព្ទ ចេញមួយសប្តាហ៍ម្តងយូរពេក អ្នកអាចតាមដាន តាមលីងខាងលើនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ