CAMBO REPORT

Popup Advertising5 seconds

រដ្ឋាភិបាល​នេប៉ាល់ បិទ​មិន​ឲ្យ​លេង​ហ្គេម PUBG ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

PUBG ឬមកពីពាក្យពេញថា PlayerUnknown’s Battlegrounds គឺជាប្រភេទហ្គេម Online ដ៏ល្បីល្បាញមួយ ដែលមានអ្នកលេង រាប់រយលាននាក់ ដោយមានបើកឲ្យលេងនៅលើ Platform ជាច្រើន រួមមានដូចជ PC Windows, PS4, Xbox One, Android និង iOS ទៀតផង។ ដោយសារតែវាគឺជា ហ្គេមពេញនិយម ហើយអ្នកអាចលេង ជាមួយមិត្តភក្ដិបានទៀតនោះ វាបានធ្វើឲ្យអ្នកលេងហ្គេមជាច្រើន ញៀនលេងឥតឈប់ឈរ រហូតមានខ្លះ ដល់ថ្នាក់ភ្លេចបាយ ភ្លេចទឹក លេងគ្មានគិតម៉ោង គ្មានគិតដេក ឬទៅរៀនក៏បាន។

កត្តាចោទឡើងទាំងនោះហើយ បានធ្វើឲ្យអាណាព្យាបាលជាច្រើន មានការខ្វាយខ្វល់ខ្លាំង ទៅដល់កូនចៅរបស់ខ្លួន ដោយមានប្រទេសខ្លះ ត្រូវបានបិទមិនឲ្យលេង ហើយសូម្បីតែប្រទេស នេប៉ាល់ ឯនេះវិញ ត្រូវបានរដ្ឋាភិបាល លោក Sandip Adhikari ជាអគ្គនាយករងអាជ្ញាធរ ទូរគមនាគមន៍ក្នុងប្រទេស បានប្រកាសតាមការ ផ្សាយផ្ទាល់ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ផ្ញើជាសារ ទៅប្រជាជនទូទាំងប្រទេស និងប្រាប់ទៅដល់ក្រុមហ៊ុន ផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតទាំងអស់ ឲ្យធ្វើការបិទ (Block) មិនឲ្យមានអ្នកអាចលេងហ្គេម PUBG បាន ទោះស្ថិតក្នុងតំបន់ណាក្ដី។

លោក Adhikari បានឲ្យដឹងថា ដោយសារតែមានសេចក្ដីរាយការណ៍ជាច្រើន ពីសំណាក់អាណាព្យាបាល របស់ក្មេងៗ ដែលថាកូនចៅរបស់ពួកគេ ជក់លេងហ្គេមឥតស្រាកស្រាន្ត រហូតមិនបានធ្វើលំហាត់ ឬកិច្ចការផ្ទះ ដែលគ្រូដាក់ឲ្យ ធ្វើឲ្យការសិក្សាធ្លាក់ចុះយ៉ាងខ្លាំង។ ការបិទមិនឲ្យលេងហ្គេមនេះ ជាផ្លូវការចាប់ពីសប្ដាហ៍នេះ តទៅនោះ គឺបិទមិនឲ្យលេង នៅគ្រប់ Platform តែម្ដង ទាំងនៅលើម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្គេម និងស្មាតហ្វូនផងដែរ ដោយពុំមានគម្រោងថា តើនឹងមានការបើកឡើងវិញ (Unblock) ឲ្យលេង PUBG បានឬក៏អត់ទេ សម្រាប់ថ្ងៃអនាគត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: Lifestyle