CAMBO REPORT

Popup Advertising5 seconds

Huawei MateBook E 2019 ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 850 និង​រត់​ដោយ​ Windows 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្ងាត់ៗក្រុមហ៊ុន Huawei បានដាក់ប្រកាសចេញ កុំព្យូទ័រយួរដៃ MateBook ជំនាន់ថ្មី សម្រាប់ឆ្នាំ 2019 នៅក្នុងព្រឹត្ដិការណ៍ សន្និសីទមួយ ដែលកំពុងតែប្រព្រឹត្តទៅ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ចំណែកឯកុំព្យូទ័រ យួរដៃថ្មីមួយនេះ គឺជា Huawei MateBook E ស៊េរី 2019 ដែលមានលក្ខណៈជា 2 in 1 អាចប្រើប្រាស់ដូចជា ថេប្លេតបានផង និងព្រមទាំងដូចជា កុំព្យូទ័រយួរដៃធម្មតា ក៏បានដែរ។ ក៏ប៉ុន្ដែភាពខុសគ្នា ដ៏ធំបំផុត ជាមួយម៉ូឌែលឆ្នាំ 2019 ថ្មីមួយនេះ គឺថាវាលែង ពឹងផ្អែកទៅលើ បន្ទះឈីបរបស់ក្រុមហ៊ុន Intel ទៀតនោះឡើយ ដោយងាកមក ប្រើប្រាស់ បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទៅវិញ ជា Snapdragon 850 ដែលត្រូវបានផលិតឡើង ជាពិសេសសម្រាប់ ដំណើរការលើម៉ាស៊ីន ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 10 តែម្ដង។ 

ប្រសិនបើយោងទៅតាម របាយការណ៍ថ្មីនេះ គឺបានចុះផ្សាយឲ្យដឹងថា បន្ទះឈីប Snapdragon 850 ដែលមិនធ្លាប់ បានឃើញមាន ដំណើរការលើស្មាតហ្វូន នោះឡើយ គឺមានលក្ខណៈសម្បតិ្ត ស្រដៀងគ្នាទៅនឹងជា បន្ទះឈីប Snapdragon 845 អញ្ចឹងដែរ ក៏ប៉ុន្ដែត្រូវបានក្រុមហ៊ុន Qualcomm ធ្វើការបន្ថែមល្បឿន ឲ្យខ្លាំងជាងមុន និងធ្វើឲ្យដំណើរការ បានរលូន នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ថែមទៀតផង។ ក្រៅពីនេះទៅទៀត កុំព្យូទ័រយួរដៃ Huawei MateBook E ស៊េរី 2019 ដែលទើបនឹងបាន ដាក់បង្ហាញក្នុងពេលថ្មីៗនេះ គឺមានលក្ខណៈដូចជា ការបូកផ្សំរវាង iPad Pro ហើយនិង Microsoft Surface អញ្ចឹងដែរ ដោយទទួលបានក្ដារចុច ដែលអាចធ្វើការបត់ទុកបាន នៅពេលលោកអ្នក ចង់ប្រើប្រាស់ ជាលក្ខណៈថេប្លេត និងមានអេក្រង់លាត ធំផងដែរ។ 

 

ដោយសារតែកុំព្យូទ័រយួរដៃថ្មីមួយនេះ ប្រើប្រាស់បន្ទះឈីប Snapdragon 850 ដូច្នេះហើយ អ្នកប្រើប្រាស់ទាំងអស់ នឹងអាចធ្វើការតភ្ជាប់ ជាមួយមុខងារ eSIM (Always-On LTE) និងបច្ចេកវិទ្យាស្កេនម្រាមដៃ  ថែមទៀតផង។ ដោយឡែកសម្រាប់ លក្ខណៈសម្បតិ្តវិញ គឺថាកុំព្យូទ័រយួរដៃ Huawei MateBook E ស៊េរី 2019 មានបំពាក់មកនូវអេក្រង់ទំហំ 12 អ៊ីញ កម្រិត QHD (3:2 aspect ratio) ហើយមានចំនួន 2 ម៉ូឌែលខុសៗគ្នា ដែលម៉ូឌែលទី 1 មានរ៉េមទំហំ 4GB LPDDR4x + ទំហំផ្ទុក 128GB និងម៉ូឌែលទី 2 មានរ៉េមទំហំ 8GB + ទំហំផ្ទុក 256GB ដោយស្រដៀងគ្នាទៅនឹង ស្មាតហ្វូនទូទៅអញ្ចឹងដែរ។ 

 

***ទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Huawei MateBook E ស៊េរី 2019 ថ្មីនេះ៖

 

 

សរុបមក កុំព្យូទ័រយួរដៃ Huawei MateBook E ស៊េរី 2019 នឹងត្រូវបានដាក់លក់ ក្នុងតម្លៃចាប់ផ្ដើមពី $595 ដុល្លារ អាមេរិកឡើងទៅ ក៏ប៉ុន្ដែសម្រាប់ ពេលបច្ចុប្បន្ននេះ យើងក៏មិនទាន់ប្រាកដថា កុំព្យូទ័រយួរដៃ ដែលប្រើប្រាស់បន្ទះឈីប Snapdragon 850 និងដំណើរការនៅលើ ប្រព័ន្ធប្រតិបតិ្តការ Windows 10 គឺពិតជាសាកសមទៅនឹងតម្លៃ និងអាចដំណើរការបានស្រួល ដូចទៅនឹងបន្ទះឈីប ផលិតដោយក្រុមហ៊ុន Intel នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កុំព្យូទ័រ