CAMBO REPORT

Popup Advertising5 seconds

មិន​ធម្មតា​ទេ Huawei P30 និង P30 Pro លក់​ដាច់​អស់​រលីង​នៅ​ចិន​ត្រឹម​តែ 10 វិនាទី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អាវុធធំរបស់ក្រុមហ៊ុន Huawei សម្រាប់ដើមឆ្នាំនេះ រួមមានដូចជា Huawei P30 ពិសេស P30 Pro ដែល កំពុងទទួលបានការចាប់អារម្មណ៍ ច្រើនខ្លាំងពីសំណាក់ទីផ្សារស្មាតហ្វូន ដោយសារតែមានអ្នកប្រើប្រាស់ ជាច្រើនស្ញើចសរសើរមិនដាច់ពីមាត់ ចំពោះកាមេរ៉ា ដែលអាចធ្វើការ Zoom បានកប់ស៊េរីរបស់វា នោះតែម្ដង។ មិនត្រឹមតែ ក្រោយពេលស្មាតហ្វូនមួយនេះ វាយលុកក្នុងទីផ្សារនោះទេ គឺចាប់តាំងពីស្មាតហ្វូននេះ ត្រូវបានប្រកាសចេញ ជាផ្លូវការនៅឯបារាំង កាលពីចុងខែមីនា កន្លងទៅឯណោះ គឺមានការ កោតសរសើរច្រើន ស្ទើរតែគ្រប់ទីផ្សារ គ្រប់តំបន់ទៅហើយ។

ជាក់ស្ដែងក្នុងនោះ ទីផ្សារស្រុកចិន បើយោងតាមប្រភពព័ត៌មានចុងក្រោយ ដែលទើបតែចេញ កាលពីម្សិលមិញនេះ បានឲ្យដឹងថា P30 និង P30 Pro ត្រូវបានដាក់ ឲ្យកុម្ម៉ង់ទិញ ឬកក់ទុកមុន នៅក្នុងទីផ្សារប្រទេសចិន ដោយមិនគួរឲ្យជឿ វាត្រូវបានលក់ដាច់លឿនខ្លាំង ដោយចំនាយពេល ត្រឹមតែ 10 វិនាទី គឺលក់ដាច់អស់ ពីស្តុកតែម្ដង ដោយក្រុមហ៊ុនអាចប្រមូល សាច់ប្រាក់បាន ប្រមាណជា 29.81 លានដុល្លារ ត្រឹមតែមួយពព្រិចភ្នែក ក្នុងចំនួនម៉ាស៊ីនចន្លោះពី 30,000 ទៅ 50,000 គ្រឿង ទៅតាមម៉ូឌែល ដែលអតិថិជន ជ្រើសរើសដូចជា៖

 

• Huawei P30 មាន RAM 8GB អង្គផ្ទុកទិន្នន័យ 64GB តម្លៃ USD 594

• Huawei P30 មាន RAM 8GB អង្គផ្ទុកទិន្នន័យ 256GB តម្លៃ USD 713

• Huawei P30 Pro មាន RAM 8GB អង្គផ្ទុកទិន្នន័យ 128GB តម្លៃ USD 817

• Huawei P30 Pro មាន RAM 8GB អង្គផ្ទុកទិន្នន័យ 256GB តម្លៃ USD 1011

រាល់អតិថិជន ដែលបានកុម្ម៉ង់ទុកមុននេះ ក៏ទទួលបាននូវការន្ថែមជូន នូវកាដូជាច្រើនផងដែរ ហើយបើយោងតាម ទិន្នន័យទីផ្សារ Online ឈ្មោះថា Tmall របស់ចិនទៀតនោះ បានឲ្យដឹងថា មានមហាជនច្រើនជាង 3.2 លាននាក់ បានធ្វើការស្វែងរកនូវម៉ាស៊ីន P30 និង P30 Pro នេះ ដោយ 60% គឺជាភេទស្រី។ សម្រង់ព័ត៌មាន និងទិន្នន័យនេះ សបង្ហាញឲ្យឃើញថា Huawei P30 ពិសេស P30 Pro ពិតជាទទួលបានការ ចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកប្រើប្រាស់ ដោយហេតុថា វាមានចំនុចត្រូវច្រើន ហើយរាល់បញ្ហា និងកង្វះខាតនានា ត្រូវបានដោះស្រាយ និងបំពេញបន្ថែម។

 

ទស្សនាវីដេអូ Review របស់ P30 Pro ដោយ ចន សី នៅខាងក្រោមនេះ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ