CAMBO REPORT

Popup Advertising5 seconds

Galaxy Watch Active ទទួល​បាន​កំណែ Update ថ្មី​ជា​លើក​ដំបូង ជួយ​ឲ្យ​ថ្ម​រស់​បាន​យូរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាវៃឆ្លាតប្រភេទកម្រិតកណ្ដាល ដែលមានឈ្មោះថា Galaxy Watch Active មានក្បាលមូល ដែលបានបង្ហាញខ្លួន ជាលើកដំបូងកាលពីខែ កុម្ភៈកន្លងទៅនោះ នៅថ្ងៃនេះ Samsung បានបញ្ចេញជាផ្លូវការ នូវកំណែ Update ថ្មី សម្រាប់អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់ នាឡិកាម៉ូឌែលនេះ។ ជាមួយនឹងកំណែ Update ថ្មីនេះ មានលេខសម្គាល់ Firmware R500XXU1BSD3 ដែលមានទំហំត្រឹមតែ 13.83MB ប៉ុណ្ណោះ ហើយក៏ជាកំណែ Update លើកដំបូង ដែលចេញមុខមកដោះស្រាយបញ្ហា ក៏ដូចជាពង្រឹងបន្ថែម ទៅលើបទពិសោធន៍ នៃការប្រើប្រាស់ទៀតផង។

ជាមួយនឹងកំណែ Update ជាលើកដំបូងនេះ Samsung បានឲ្យដឹងថា វាមិនមែនជាកំណែ Update ធំដុំនៅឡើយទេ ផ្ទុយទៅវិញ វាគ្រាន់តែជាកំណែ Update តូចមួយប៉ុណ្ណោះ ដែលពង្រឹងបន្ថែម ទៅលើថ្ម អនុញ្ញាតឲ្យ Galaxy Watch Active រស់បានយូរជាងមុន។ ក្រោយពី Updated រួច Galaxy Watch នៅតែបន្តរត់នៅលើ ប្រព័ន្ធប្រតិបត្តិការ Tizen OS ជំនាន់ 4.0.0.3 ដដែល ដោយនៅពេលនេះ វាធ្លាក់ទៅដល់ទីផ្សារ អាមេរិកមុនគេ ហើយក៏នឹងត្រៀម ទៅដល់ប្រទេសផ្សេងៗទៀត ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយរាប់បញ្ចូល ទាំងទីផ្សារស្រុកខ្មែរយើងផងដែរ។

សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់នាឡិកាវៃឆ្លាត Galaxy Watch Active អាចភ្ជាប់នាឡិកាទៅកាន់ស្មាតហ្វូន តាមរយៈកម្មវិធី Galaxy Wearable ហើយចូលទៅកាន់ About Watch > Update Watch Software និងចុចពាក្យថា Update Now ជាការស្រេច។ បើអ្នកឃើញពាក្យថា You’re already using the latest software មានន័យថា អ្នកនៅមិនទាន់ ទទួលបានកំណែ Update ថ្មីនេះនៅឡើយទេ អាចព្យាយាមពេលក្រោយ ម្ដងទៀតបាន។ សរុបមកកំណែ Update ជាលើកដំបូងមួយនេះ គឺផ្ដោតសំខាន់បំផុត ទៅលើកម្លាំងថ្ម ដែលធ្វើឲ្យ Galaxy Watch Active រស់បានយូរជាងរាល់ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត