CAMBO REPORT

Popup Advertising5 seconds

Acer ទើបបញ្ចេញម៉ូនីទ័រ​ទំហំ 43 អ៊ីញ​កម្រិត 4K និង​មាន Refresh Rate ដល់ 144Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយ លើឈ្មោះ Acer ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីល្បាញមួយរបស់តៃវ៉ាន់ និងបានបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មីៗរបស់ខ្លួនជារៀងរាល់ឆ្នាំ ចាប់ពីទាំងម៉ូឌែលទាប ដល់ម៉ូឌែលកំពូលដូចជា Predator ជាដើម។ តួ​យ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Acer ដែលជាម្ចាស់គ្រប់គ្រងម៉ាក Predator បានធ្វើការប្រកាសចេញនូវម៉ូនីទ័រ Gaming មកមួយទៀតហើយ ជាមួយទំហំអេក្រង់ធំតែម្តង។

សម្រាប់ម៉ូនីទ័រ Predator ដែលជាប្រភទសម្រាប់លេងហ្គេមនេះ មានឈ្មោះម៉ូឌែលហៅថា Predator CG437KP ដោយលើកនេះ វាមានទំហំអេក្រង់ធំខ្លាំងមែនទែន លោតដល់ 43 អ៊ីញ និងមានកម្រិតបង្ហាញរូបភាពបានដល់ 3840 x 2160 ភិចសែល ដែលស្មើរ​នឹង​កម្រិត 4K UHD ទៅហើយ។ វានឹងផ្តល់ការបង្ហាញរូបភាព វីដេអូ រឺមិនថាយើងកំពុងលេងហ្គេម បានកាន់ច្បាស់ និងមានពណ៌ដិត​ល្អ។ លើសពីនេះ គឺវាមាន G-Sync របស់ NVIDIA អាច Refresh Rate បានដល់ 144Hz ផ្តល់អោយ​ការ​លេង​ហ្គេម បានកាន់តែ​រលូន​ល្អ និងមានអមមកជាមួយមុខងារ HDR កាន់តែលេងហ្គេម បានច្បាស់បន្ថែមមួយកម្រិតទៀត។ ម៉ូនីទ័រនេះ មានច្រករន្ធ HDMI ចំនួន 3 រួមជាមួយច្រករន្ធ Type-C និង Display។ កាន់តែពិសេសថែមទៀត វាអាចកែតម្រូវពន្លឺដោយស្វ័យប្រវត្តិដោយ​ផ្អែក​លើ​កម្រិត​ពន្លឺនៅក្នុងបន្ទប់ ហើយក៏មានភ្ជាប់មកជាមួយតេឡេសម្រាប់បញ្ជា គ្រប់គ្រងពីចម្ងាយបាន ផងដែរ។

សរុបសេចក្ដីមក Predator CG437KP នេះ គឺជាក្ដីស្រម៉ៃថ្មីរបស់ Gamer គ្រប់រូប ហើយទាំងកម្រិតបង្ហាញរូបភាពកប់ និងអាច​លេង​ហ្គេមបាន Refresh Rate ខ្ពស់។ ចំពោះម៉ូនីទ័រមួយនេះ ខាងក្រុមហ៊ុននឹងដាក់លក់នៅចិន នៅក្នុងខែសីហា ជាមួយតម្លៃ 1488 ដុល្លារ រួចបន្តទៅសហរដ្ឋអាមេរិច, អ៊ឺរ៉ុប, ប៉ែកមជ្ឈឹមបូព៌ា និងអាហ្វ្រិច នៅក្នុងខែកញ្ញាខាងមុខ ជាមួយតម្លៃ 1299 ដុល្លារ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កុំព្យូទ័រ