CAMBO REPORT

Popup Advertising5 seconds

Galaxy S10 5G របស់ Samsung កំពុង​ជួប​បញ្ហា​មិន​អាច​ភ្ជាប់​កម្រិត​សេវា 5G បាន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បានធ្វើការបញ្ចេញលក់ស្មាតហ្វូន Galaxy S10 5G ជាផ្លូវការហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូងមុនគេ កាលពីថ្ងៃទី 05 មេសា កន្លងទៅនេះ ខណៈដែលប្រទេសមួយហ្នឹង ក៏មានប្រើប្រាស់កម្រិតសេវាឈានដល់ 5G រួចរាល់។ ចំណែកគោលដៅបន្ទាប់ គឺ​នឹងឈានដំណើរបន្តទៅកាន់ ទីផ្សារតាមបណ្តាប្រទេសផ្សេងៗ ដែលមានបណ្តាញសេវា 5G។

អាចនិយាយបានថា អ្នករស់នៅនៅប្រទេសកូរ៉េខាងត្បូង គឺមានសំណាងហើយ ដែលមានឱកាសបានប្រើប្រាស់ Galaxy S10 5G មុនគេ តែយ៉ាងណា ស្រាប់តែមានបញ្ហាមួយ បានកើតឡើងក្រោយពេលទិញស្មាតហ្វូនមួយនេះរួច ផងដែរ។ ជាការពិតណាស់ គឺ​ថា​ថ្មីៗនេះ មានម្ចាស់ស្មាតហ្វូន Galaxy S10 5G មួយចំនួន កំពុងជួបបញ្ហាមិនអាចភ្ជាប់កម្រិតសេវា 5G បើទោះជាតំបន់នោះ ជា​កន្លែង​មានសេវាអ៊ីនធើណេត 5G ក៏ដោយ ដោយវាធ្លាក់មកនៅត្រឹមតែ LTE ប៉ុណ្ណោះ (ឬយើងហៅថា 4G ហ្នឹងឯង)។ សម្រាប់​បញ្ហា​ដំណើរការ 5G មិនបាននេះ គឺបានកើតឡើងទៅលើក្រុមហ៊ុនផ្តល់សេវាទូរសព្ទចំនួន 3 ដូចជា SK Telecom, LG U+ និង KT ដែលសុទ្ធជាក្រុមហ៊ុនសេវាធំៗ ក្នុងប្រទេសកូរ៉េខាងត្បូង។ ជាក់ស្តែង បើ​ទោះ​ជា​ពួក​គាត់​បាន​បិត​បើក​ទូរសព្ទ​ក៏ដោយ ឬជួលកាល ឃើញ​លោត 5G បានមួយភ្លែត ស្រាប់តែប្តូរត្រលប់មក LTE វិញ ហើយម្ចាស់ Galaxy S10 5G មួយចំនួនទៀត ហាក់ដូចមិនមាន​ការ​ត្អូញ​ត្អែរ​លើ​ចំនុច​នេះ​ឡើយ ទំនងជាគ្មានបញ្ហាអីទេ។

ទៅលើបញ្ហាមិនអាចភ្ជាប់កម្រិតសេវាល្បឿនលឿន 5G នេះ វាបានក្លាយជាការរាំងស្ទះ អ្នកប្រើប្រាស់មួយចំនួន អោយរារែក​ក្នុង​ការ​សម្រេច​ចិត្ត ដើម្បីទិញ Galaxy S10 5G ពី Samsung។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទធំៗទាំង 3 រួមមាន SK Telecom, LG U+ និង KT បានកំពុងដោះស្រាយយ៉ាងសកម្ម ជូនអ្នកប្រើដែលកំពុងមានបញ្ហា មិនអោយ​អាក់អន់​ចិត្ត​យូរ​ឡើយ ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ