CAMBO REPORT

Popup Advertising5 seconds

Disney ទើប​តែ​បា​ន​ប្រកាស​ពី​កាល​បរិច្ឆេទ និង​តម្លៃ​សម្រាប់​សេវាកម្ម Disney+ របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Disney ជាផលិតកម្មផលិតភាពយន្តមួយដ៏ល្បីល្បាញ ទូទាំងពិភពលោក ដែលកន្លងមក យើងក៏ធ្លាប់បានដឹងដែរថា ក្រុមហ៊ុននេះ គ្រោងនឹងចាប់ផ្តើមបញ្ចេញសេវាកម្មផ្សព្វផ្សាយផ្ទាល់ខ្លួន មានឈ្មោះហៅថា Disney+ ជាលក្ខណៈ Streaming Service នៅក្នុង​ពេល​ខាង​មុខ។ យ៉ាងណា យើងក៏មិនទាន់បានដឹងទេថា វានឹងមកដល់នៅពេលណាឡើយ ព្រោះសព្វថ្ងៃនេះខាង Disney កំពុង​តែអភិវឌ្ឍន៍បន្ថែម អោយបានកាន់តែប្រសើរ មុនពេលដាក់ចេញ ជាផ្លូវការ។ 

ដោយឡែក នៅពេលថ្មីៗនេះផងដែរ លោក Bob Iger ដែលជា CEO ប្រចាំក្រុមហ៊ុន Disney បានធ្វើការប្រកាស​បង្ហាញ​ផ្ទាំង​រូបភាព​ដំបូង នៅលើសេវាកម្ម Disney+ នេះ ដើម្បីអោយអ្នកដែលនិយមគាំទ្រ បានស្គាល់កាន់តែច្បាស់។ សម្រាប់ Disney+ ត្រូវ​បាន​ប្រកាសថ្ងៃបញ្ចេញហើយ ដែលវានឹងបង្ហាញវត្តមាន នៅថ្ងៃទៅ 12 ខែវិច្ឆិកា ក្នុងឆ្នាំ 2019 នេះ ហើយភាពយន្តល្បីជាច្រើន នឹង​លេច​ឡើងនៅក្នុង Streaming Service ហ្នឹងតែម្តង។ វានឹងប្រមូលផ្តុំរឿងថ្មីៗ ជាច្រើនរបស់ Disney, Marvel , Pixar, Star War និងឯកសារសត្វចំរុះ ផងដែរ ព្រោះការផ្សាយលើសេវាកម្មនេះ វាស្រដៀងគ្នាទៅនឹង Netflix អញ្ចឹង។ ចំពោះតម្លៃវិញ ខាង Disney បានបញ្ជាក់ថា សម្រាប់ការទស្សនាក្នុង Disney+ នឹងត្រូវបង់លុយ 6.99 ដុល្លារ ក្នុងមួយខែ ឬក៏អាចចុះជាសមាជិក ដោយបង់តម្លៃ 69.99 ដុល្លារ ក្នុងមួយឆ្នាំពេញ ដែលផ្តល់ភាពចំណេញ ទៅកាន់អ្នកប្រើប្រាស់សេវាកម្មនេះ (បើគិតទៅស្មើរនឹងបង់លុយ 5.83 ដុល្លារ ប៉ុណ្ណោះ ក្នុងមួយខែ)។

ជាចុងក្រោយ Disney បានបញ្ជាក់ថាសេវាកម្មផ្សព្វផ្សាយនេះ នឹងផ្តល់សេរីភាពអោយអ្នកទស្សនា កាន់តែទូលំទូលាយ គ្រប់ទីកន្លែង តាមរយៈស្មាតហ្វូនក៏បាន ថេប្លេតក៏បាន ទូរទស្សន៍ឆ្លាតវៃក៏បាន ឬ Web Browser ជាដើម។ ចំពោះហ្វេនរបស់ Marvel Studio នឹងបានទស្សនារឿងប្រភេទ Series ជាច្រើន ដូចជា Loki, The Falcon & The Winter Soldier និង WandaVision។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: Lifestyle