CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជាស្មាតហ្វូន​ក្នុង​ឆ្នាំ 2019 ដែល​មាន​តម្លៃ 339 ដុល្លារ​ដូចគ្នា! គួរ​រើស​យក​មួយ​ណា?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចូលមកដល់ឆ្នាំថ្មី 2019 នេះ ស្មាតហ្វូនកាន់តែរីកដុះដាលខ្លាំងមែនទែន សឹងតែរកលុយតាមដូរស៊េរីថ្មីមិនចង់ទាន់ ដែល​ការ​ព្យាយាម​អភិវឌ្ឈន៍បែបនេះ គឺដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ អោយកាន់តែពេញចិត្ត និងបានស្គាល់នូវអ្វីដែលថ្មីៗបន្ថែម។ យ៉ាងណា ក្រៅពីការផ្តោតសំខាន់ទៅលើលក្ខណៈសម្បត្តិ គុណភាពប្រើប្រាស់ល្អ និងកម្លាំងម៉ាស៊ីនកាន់តែប្រសើរនោះ ខាងក្រុមហ៊ុន​នីមួយៗ​ក៏​ប្រកួតប្រជែងជាសង្គ្រាមទឹកលុយ លក់ទៅកាន់ទីផ្សារ ផងដែរ។

នៅក្នុងពេលនេះ យើងនឹងលើកយកស្មាតហ្វូន 4 ម៉ូឌែល របស់ក្រុមហ៊ុនចំនួន 4 ផ្សេងគ្នា ដែលកំពុងចរាចរណ៍ នៅលើ​ទីផ្សារ​ប្រទេស​យើង ស្ថិតក្នុងកញ្ចប់តម្លៃ 339 ដុល្លារ ដូចគ្នា មកបង្ហាញ ដល់ប្រិយមិត្តអ្នកអាន រួមមាន vivo V15, OPPO F11 Pro, Huawei P30 Lite និង Samsung Galaxy A50។ ម្យ៉ាងវិញទៀត នេះក៏ជាអត្ថបទបង្ហាញមួយ អាចផ្តល់ភាពងាយស្រួល ដើម្បី​ពិចារណា ថាគួររើសយកមួយណា។

 

បញ្ជាក់៖ ទៅលើរចនាបថរូបរាងម៉ូឌែលនីមួយៗ អ្នកអាចពិនិត្យមើលរូបភាព ដែលបានបង្ហាញស្រាប់  ដោយខ្លួនឯង ហើយយើង​នឹង​រៀបរាប់​ពី​លក្ខណៈសម្បត្តិ ដូចខាងក្រោម៖

 

•    Vivo V15

 

-    អេក្រង់លាត គ្មានឆកទំហំ 6.53 អ៊ីញ

-    ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD

-    កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល

-    កម្រិត Aspect Ratio 19.5:9

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Helio P70 (12nm)

-    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.1GHz & 4 គ្រាប់រត់ក្នងល្បឿន 2.0GHz)

-    GPU ប្រភេទ Mali-G72

-    រ៉េមទំហំ 6GB

-    អង្គចងចាំ 64GB / 128GB អាចបន្ថែមបាន 256GB

-    កាមេរ៉ាលៀនមុខ 32 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាខាងក្រោយ 3 គ្រាប់ មានទំហំ 24 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 8 មេហ្គាភិចសែលមានកម្រិត Aperture f/2.2 + 5 មេហ្គាភិចសែលមានកម្រិត Aperture f/2.4

-    វីដេអូថតបាន 2160 ភិចសែល ក្នុងល្បឿន 30fps

-    ថាមពលថ្ម 4000mAh

-    វិមាត្រ 161.2 x 75.9 x 8.5 មីលីម៉ែត្រ

-    ទម្ងន់ 189.5 ក្រាម

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

-    ស្រោបដោយស្បែក Funtouch 9

-    ជម្រើសពណ៌៖ Topaz Blue, Glamour Red, Frozen Black, Royal Blue

 

 

•    OPPO F11 Pro

 

-    អេក្រង់លាត គ្មានឆកទំហំ 6.53 អ៊ីញ

-    ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD

-    កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល

-    កម្រិត Aspect Ratio 19.5:9

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Helio P70 (12nm)

-    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.1GHz & 4 គ្រាប់រត់ក្នងល្បឿន 2.0GHz)

-    GPU ប្រភេទ Mali-G72

-    រ៉េមទំហំ 4GB / 6GB

-    អង្គចងចាំ 64GB / 128GB អាចបន្ថែមបាន 256GB

-    កាមេរ៉ាមុខ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 5 មេហ្គាភិចសែលមានកម្រិត Aperture f/2.4

-    វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps

-    ថាមពលថ្ម 4000mAh

-    វិមាត្រ 161.3 x 76.1 x 8.8 មីលីម៉ែត្រ

-    ទម្ងន់ 190 ក្រាម

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

-    ស្រោបដោយស្បែក ColorOS 6

-    ជម្រើសពណ៌៖ Flourite Purple, Marble Green, Jewelry White

 

 

•    Huawei P30 Lite

 

-    អេក្រង់ទំហំ 6.15 អ៊ីញ ឆកតំណក់ទឹក

-    ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD

-    កម្រិតបង្ហាញរូបភាព 1080 x 2312 ភិចសែល

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Kirin 710 (12nm)

-    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.2GHz & 4 គ្រាប់រត់ក្នងល្បឿន 1.7GHz)

-    GPU ប្រភេទ Mali-G51

-    រ៉េមទំហំ 6GB

-    អង្គចងចាំ 64GB / 128GB អាចបន្ថែមបាន 512GB

-    កាមេរ៉ាមុខ 32 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាខាងក្រោយ 3 គ្រាប់ ទំហំ 24 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 8 មេហ្គាភិចសែល + 2 មេហ្គា​ភិចសែល​មានកម្រិត Aperture f/2.4

-    វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps

-    ថាមពលថ្ម 3340mAh

-    វិមាត្រ 152.9 x 72.7 x 7.4 មីលីម៉ែត្រ

-    ទម្ងន់ 159 ក្រាម

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

-    ស្រោបដោយស្បែក EMUI 9.0

-    ជម្រើសពណ៌៖ Peacock Blue, Midnight Black, Pearl White

 

 

•    Samsung Galaxy A50

 

-    អេក្រង់ទំហំ 6.4 អ៊ីញ ម៉ូតឆក Infinity-U

-    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

-    កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល

-    កម្រិត Aspect Ratio 19.5:9

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Exynos 9610 (10nm)

-    CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.3GHz & 4 គ្រាប់រត់ក្នងល្បឿន 1.7GHz)

-    GPU ប្រភេទ Mali-G72

-    រ៉េមទំហំ 4GB / 6GB

-    អង្គចងចាំ 64GB / 128GB

-    កាមេរ៉ាមុខ 25 មេហ្គាភិចសែល មានកម្រិត Aperture f/2.0

-    កាមេរ៉ាខាងក្រោយ 3 គ្រាប់ ទំហំ 25 មេហ្គាភិចសែល មានកម្រិត Aperture f/1.7 + 8 មេហ្គាភិចសែលមានកម្រិត Aperture f/2.2 + 5 មេហ្គាភិចសែលមានកម្រិត Aperture f/2.2

-    វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps

-    ថាមពលថ្ម 4000mAh

-    វិមាត្រ 158.5 x 74.7 x 7.7 មីលីម៉ែត្រ

-    ទម្ងន់ 166 ក្រាម

-    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

-    អាចស្គេនម្រាមដៃលើអេក្រង់បាន

-    ជម្រើសពណ៌៖ Black, White, Blue, Coral

 

អញ្ចឹង ទាំងនេះជាលក្ខណៈសម្បត្តិដែលមាននៅលើស្មាតហ្វូន 4 ម៉ូឌែលខាងលើ ដែលយើងបានធ្វើការដាក់សញ្ញាត្រេ ដើម្បីអោយ​ប្រិយមិត្ត ងាយស្រួលក្នុងការប្រៀបធៀប និងពិចារណា ថាមួយណាដែលអ្នកគិតថាល្អ សម្រាប់ជាជម្រើសប្រើប្រាស់មុនគេ។ លុយ​ក្នុង​ហោប៉ៅអ្នក ការសម្រេចចិត្តស្ថិតលើខ្លួនអ្នក ប៉ុន្តែខាងក្រោម គ្រាន់ជាចំនុចដែលអ្នកគួរដឹងបន្ថែម ដើម្បីសម្របតាម​ចំណង់​ចំណូល​ចិត្ត។

 

-    បើសិនអ្នកចង់បានស្មាតហ្វូនអេក្រង់លាតធំ គ្មានឆកនោះ អ្នកអាចសម្លឹងលើ V15 & F11 Pro បាន

-    បើសិនអ្នកចង់បានស្មាតហ្វូនអេក្រង់មានគុណភាពល្អ អ្នកអាចសម្លឹងលើ Galaxy A50 បាន

-    បើសិនអ្នកចង់បានស្មាតហ្វូនមានកម្លាំងម៉ាស៊ីនប្រសើរនោះ ទាំង 4 ម៉ូឌែលនេះគឺប្រហាក់ប្រហែលគ្នា

-    បើសិនអ្នកចង់បានស្មាតហ្វូនមានប្រព័ន្ធដោះសោរទាន់សម័យ អ្នកអាចសម្លឹងលើ Galaxy A50 បាន

-    បើសិនអ្នកចង់បានស្មាតហ្វូនមានសមត្ថភាពថតវីដេអូដល់ 4K/30fps អ្នកអាចសម្លឹងលើ V15 បាន

-    បើសិនអ្នកចង់បានស្មាតហ្វូនមានសមត្ថភាពថតរូបបានប្រសើរ ទាំង 4 ម៉ូឌែលនេះគឺប្រហាក់ប្រហែលគ្នា

-    បើសិនអ្នកចង់បានស្មាតហ្វូនមានថាមពលថ្មធំ អ្នកអាចសម្លឹងលើ V15, F11 Pro, Galaxy A50 បាន


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ទូរស័ព្ទ