CAMBO REPORT

Popup Advertising5 seconds

របាយការណ៍ថ្មីបាន​បង្ហាញថា OnePlus អាច​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ដល់​ទៅ 3 ម៉ូឌែល​ឯណោះ​ក្នុង​ឆ្នាំ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់តាំងពីឆ្នាំ 2016 ក្រុមហ៊ុន OnePlus ជានិច្ចជាកាលតែងតែ បង្កើតព្រឹត្ដិការណ៍សម្រាប់ ប្រកាសចេញស្មាតហ្វូនលំដាប់កំពូល របស់​ខ្លួនចំនួន 2 ម៉ូឌែលជារៀងរាល់ឆ្នាំ ដោយមួយគឺជាម៉ូឌែលធម្មតា ហើយមួយទៀតជាម៉ូឌែល “T” ផងដែរ។ ទោះបីជាយ៉ាងណា​ក៏​ដោយ ការផ្លាស់ប្ដូរអាចនឹងកើតមានឡើង សម្រាប់ឆ្នាំ 2019 នាពេលឥឡូវៗនេះ ដោយរបាយការណ៍លេចធ្លាយថ្មី ទើបបានចុះ​ផ្សាយ​ឲ្យបានដឹងថា ក្រុមហ៊ុន OnePlus នឹងត្រូវបានបញ្ចេញ ស្មាតហ្វូនម៉ូឌែល OnePlus 7 ដល់ទៅចំនួន 3 ម៉ូឌែលខុសៗគ្នា​ឯណោះ។

នេះប្រសិនបើយោងទៅតាម លោក Ishan Agarwal ដែលជាអ្នកជំនាញផ្នែកខាង ផ្សព្វផ្សាយពត៌មានលេចធ្លាយ ទើបបានបង្ហោះឲ្យ អ្នកទាំងអស់គ្នាដឹងថា ស្មាតហ្វូនលំដាប់កំពូល របស់ក្រុមហ៊ុន OnePlus ស៊េរីឆ្នាំ 2019 នឹងអាចមានចំនួនដល់ទៅ 3 ម៉ូឌែលថ្មីៗផ​ង​ដែរ ដោយរួមមានដូចជា OnePlus 7, OnePlus 7 Pro និង OnePlus 7 Pro 5G ថែមទៀតផង។ ចំណែកឯម៉ូឌែលស្ដង់ដារ នឹង​ត្រូវ​មាន​លេខ​ម៉ូឌែលថា GM1901/03/05 រីឯម៉ូឌែល Pro នឹងមានលេខម៉ូឌែល GM1911/13/15/17 និងចុងក្រោយបង្អស់ គឺ​ជា​ម៉ូឌែល​ដែល​អាច ប្រើប្រាស់បណ្ដាញប្រព័ន្ធ 5G បាននោះ នឹងមានលេខម៉ូឌែល GM1920។

 

លើសពីនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុន យើងក៏ឃើញមាន រូបភាពលេចធ្លាយនៃ OnePlus 7 Pro ដែលមានលេខម៉ូឌែល GM1915 ហើយក៏បានបង្ហាញអំពី លក្ខណៈសម្បត្តិតិចតួចថា កំពុងតែដំណើរការ នៅលើបន្ទះឈីប Snapdragon 855 SoC ជាមួយ​នឹងរ៉េមទំហំ 8GB + ទំហំផ្ទុក 256GB ដែលត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាចំនួន 3 គ្រាប់ (48MP+16MP+8MP) និ​ង​ព្រមទាំងមានអេក្រង់ទំហំ 6.67 អ៊ីញ ហើយគ្មានក្បាលឆកនោះទេ ក៏ប៉ុន្ដែបែរជាអេក្រង់ ប្រភេទកោងទៅវិញ។

សរុបមក ខណៈពេលថ្មីៗនេះ យើងក៏ប្រទះឃើញមាន រូបភាពលេចធ្លាយ Render ជាលក្ខណៈ 3D អំពីស្រោមការពារសម្រាប់ OnePlus 5G ថែមទៀតផង និងបានបង្ហាញឲ្យស្គាល់នូវ ការឌីហ្សាញបានកាន់តែច្បាស់។ ទោះបីជាយ៉ាងណា បើយើងធ្វើការ​ប្រៀប​ធៀប អំពីការរចនាបថ គឺពិតជាឃើញមានរូបរាង ស្រដៀងគ្នាទៅនឹង OnePlus 6T អញ្ចឹងដែរ ដោយមានភាពខុសគ្នា ត្រង់ទីតាំង​របស់​ភ្លើង LED Flash តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ