CAMBO REPORT

Popup Advertising5 seconds

នេះគឺជា PSU បន្ថយ​កម្ដៅ​ដោយ​ចរន្ត​ទឹក ដែល​អ្នក​កម្រ ឬ​មិន​ធ្លាប់​បាន​ដឹង​ពីមុ​ន​មក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជាទូទៅ Power Supply ឬហៅថា PSU មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំបែកភ្លើងរដ្ឋ ឬឯកជនរបស់អ្នក ដើម្បី​យក​ទៅ​ធ្វើ​ការ​ផ្គត់ផ្គង់​បន្ត​ទៅដល់ផ្នែករឹងនានារបស់ម៉ាស៊ីនកុំព្យូទ័រ។ PSU ភាគច្រើន គឺប្រើប្រាស់កង្ហារដើម្បីបន្ថយកម្ដៅឈីបនៅខាងក្នុង បើទោះ​បី​ជា​វាមានកម្លាំង Watt តូច ឬក៏ធំក្ដី គ្រាន់តែអាចខុសគ្នាច្រើនទៅលើល្បឿនកង្ហារ វិមាត្រជាដើម តែយើងកម្រ ឬមិនធ្លាប់​បាន​ដឹង​នោះ​ទេ ថា Power Supply ក៏មានប្រភទជាធុងទឹកផងដែរ។

យើងធ្លាប់តែឃើញ GPU, GPU ក៏ដូចជា RAM ដែលមានប្រព័ន្ធបន្ថយកម្ដៅ ដោយប្រើប្រាស់ទឹក ជាមួយនឹងប្រព័ន្ធ Radiator មាន​ទៅ​តាម​ទំហំ តែបើប្រិយមិត្តចង់បាន PSU មានសមត្ថភាពបន្ថយកម្ដៅ ដោយប្រើប្រាស់សារធាតុរាវ មិនជាបញ្ហានោះទេ ព្រោះថា អ្នក​អាចចំនាយប្រាក់ទិញ Hydro PTM+ ដែលមានកម្លាំងផ្គត់ផ្គង់អគ្គីសនី 850W យកមកប្រើប្រាស់ជាមួយនឹងម៉ាស៊ីនរបស់អ្នកបាន។ PSU បន្ថយកម្ដៅដោយប្រើទឹកនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន FSP ដែលវាមាន PSU ប្រភេទនេះ ចេញលក់នៅក្នុងទីផ្សារ​ប៉ុន្មាន​ឆ្នាំ​រួច​ទៅហើយដែរ គ្រាន់តែឆ្នាំ 2019 នេះ FSP បានបញ្ចេញផលិតផលថ្មីមួយផ្សេងទៀត សម្រាប់អ្នកចង់បានផលិតផលល្អ ហើយប្លែកជាងគេយកទៅប្រើប្រាស់។

ក្រៅពីប្រព័ន្ធបន្ថយកម្ដៅពិសេស Hydro PTM+ មួយនេះ ក៏ជាប្រភេទ Full Modular ទៀតផង មានន័យថាវាគឺជាការប្រើប្រាស់​ខ្សែ​ដោត​ដាក់ បើកសិទ្ធិឲ្យម្ចាស់កុំព្យូទ័រកំណត់ខ្សែ ដែលមានសារៈសំខាន់ សម្រាប់ធ្វើការប្រើប្រាស់ ជាជាងការប្រើខ្សែមួយដុំធំ ធ្វើឲ្យ​ការ​រៀប​ចំខ្សែ (Cable Management) មានភាពរញ៉េរញ៉ៃ និងគ្មានសោព័ន្ធភាព។ មិនតែប៉ុណ្ណោះ វាជាប្រភេទ PSU ដែលត្រូវបាន​កំណត់​អំពីសមត្ថភាព និងជួយសន្សំសំចៃចរន្តអគ្គិសនីទៀតផង ត្រូវបានដាក់ពិន្ទុ និងវាយតម្លៃជាប្រភេទ 80 Plus Platinum Certification ដោយការប្រើប្រាស់កម្រោងកម្លាំងភ្លើង 450W វាមិនតម្រូវឲ្យមានការបន្ថយកម្ដៅទេ លុះត្រាតែប្រើប្រាស់ធ្ងន់ៗ ដែល​តម្រូវ​ឲ្យ​មានចរន្តទឹករុតចូល និងកង្ហារខាងក្នុងវិល តែក៏តម្រូវឲ្យម៉ាស៊ីនរបស់អ្នកមានប្រព័ន្ធ Water Block ដើម្បីរត់ខ្សែចូលផងដែរ តែ​បើ​ពុំមានក៏បាន ដោយប្រើកង្ហារជំនួស គ្រាន់តែប្រៀបបានដូចជាការបោះលុយចោល ដោយពុំប្រើមុខងារបន្ថយកម្ដៅដោយទឹក។

Power Supply ម៉ូឌែល Hydro PTM+ 850W នឹងចាប់ផ្ដើមចេញលក់ក្នុងពេលនេះហើយ ក្នុងតម្លៃ USD 399 ដោយអ្នកប្រើប្រាស់​អាច​ទទួល​បាន PSU កម្លាំងខ្លាំង អមមកជាមួយភ្លើង RGB ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កុំព្យូទ័រ