CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ Galaxy A20e ជាផ្លូវការ ជាមួយ​អេក្រង់​ទំហំ 5.8 អ៊ីញ និង​ទ្រទ្រង់​កម្លាំង​សាកថ្ម​លឿន 15W

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការ របស់ស្មាតហ្វូនលំដាប់បង្គួរម៉ូឌែល Galaxy A80 អេក្រង់លាតធំ គែមខ្លីបំផុត មានកាមេរ៉ា​ហូត​ចេញ​ពីតួខ្លួន ថតមុខក៏បានក្រោយក៏បានរួចមក ក្រុមហ៊ុន Samsung បានឆ្លៀតនាំយកវត្តមានខ្សែស្រឡាយ A មួយស៊េរីទៀត ស្ថិត​ក្នុង​ម៉ូឌែល A20 នោះគឺ Galaxy A20e យកលំនាំឈ្មោះដូច S10e ដែរ។ បើនិយាយពី រចនាបថរូបរាងរបស់ស្មាតហ្វូននេះ គឺដូចគ្នា​ទៅ​នឹង​ម៉ូឌែល A20 អញ្ចឹងដែរ ជាមួយកាណុងកាមេរ៉ាក្រោយ 2 គ្រាប់ និងមានអេក្រង់លាត ម៉ូត Infinity-V ប៉ុន្តែមាន​លក្ខណៈ​សម្បត្តិ​ទាបជាង។

អញ្ចឹង ដើម្បីអោយប្រិយមិត្តអ្នកអាន ជ្រាបបានកាន់តែច្បាស់ យើងនឹងធ្វើការបង្ហាញពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់​ស្មាតហ្វូន Galaxy A20e នៅខាងក្រោមនេះ៖

 

  • អេក្រង់ទំហំ 5.8 អ៊ីញ
  • ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD
  • កម្រិតបង្ហាញរូបភាព 720 x 1560 ភិចសែល
  • ប្រើបន្ទះឈីប Exynos 7884
  • CPU ចំនួន 8 គ្រាប់ (2 គ្រាប់ រត់ក្នុងល្បឿន 1.6GHz ឯ 6 គ្រាប់ទៀត រត់ក្នុងល្បឿន 1.35GHz)
  • រ៉េមទំហំ 3GB
  • អង្គចងចាំ 32GB អាចបន្ថែមមេម៉ូរីក្រៅបាន 512GB

 

 

  • កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.0
  • កាមេរ៉ាភ្លោះខាងក្រោយទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 + 5 មេហ្គាភិចសែល ជាលេនថតប្លង់​ទូលាយ
  • មានសេនស័រស្កេនម្រាមដៃ នៅខ្នងខាងក្រោយ
  • មានរន្ធដោតកាស 3.5 មីលីម៉ែត្រ
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie
  • ថាមពលថ្ម 3000mAh
  • ទ្រទ្រង់ការសាកថ្មលឿនបានកម្លាំង 15W

 

ជាចុងក្រោយ Galaxy A20e គឺមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ និងពណ៌ស។ ចំពោះតម្លៃ និងថ្ងៃចេញ​លក់​ផ្លូវការ សម្រាប់ស្មាតហ្វូននេះ មិនទាន់ត្រូវបានខាងក្រុមហ៊ុន Samsung ប្រាប់អោយដឹងនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ