CAMBO REPORT

Popup Advertising5 seconds

Samsung Galaxy A80 ចេញ​ផ្លូវ​ការ ​មាន​អេក្រង់​លាត​ស្ទើរ​គ្មាន​គែម New Infinity និង​មាន​កាមេរ៉ា​ប្លែក​គេ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសបង្ហាញ ស្មាតហ្វូនអេក្រង់លាតរបស់ខ្លួន តាមការសន្យាហើយ ដែលស្ថិតនៅក្នុង ខ្សែស្រឡាយ Galaxy A នោះគឺ Galaxy A80។ នេះជាស្មាតហ្វូនទី 1 ជាមួយការបំពាក់ម៉ូត អេក្រង់ចុងក្រោយគេ ដែលមានប្រិយមិត្តជាច្រើន បានរំពឹងថា វានឹងមាននៅលើត្រកូល Note លំដាប់កំពូលជំនាន់ទី 10 នោះ ប៉ុន្តែឥលូវបានស្ថិត ចូលតួខ្លួន A80 មុនទៅហើយ ព្រោះមិនអាច ពន្យារពេលយូរ បន្តទៀតបានទេ ខណៈសង្គ្រាមទីផ្សារស្មាតហ្វូន កំពុងតែក្តៅគគុក។

  

ចំនុចទាក់ចិត្តបំផុតលើស្មាតហ្វូននេះ រួមមានការរចនាម៉ូតកាមេរ៉ាមុខ ហូតចេញពីតួខ្លួន ដែលជាមូលហេតុចំបង អាចអោយវាប្រើប្រាស់ អេក្រង់លាតស្ទើរតែគ្មាន សល់គែមបាន យ៉ាងទាក់ទាញ។ យ៉ាងណា ចំពោះ Galaxy A80 នេះ គឺវាជាស្មាតហ្វូន ដែលស្ថិតនៅក្នុងលំដាប់បង្គួរទេ ដូច្នេះលក្ខណៈសម្បត្តិ មួយចំនួនរបស់វា អាចនឹងស្ទើរ Level ខ្លះ។ ដើម្បីចង់ដឹងបន្ថែមទៀត សូមពិនិត្យលក្ខណៈសម្បត្តិ ខាងក្រោមនេះ ទាំងអស់គ្នា!

Galaxy A80 មានអេក្រង់ទំហំ 6.7 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត FHD+ ជាប្រភេទ Super AMOLED។ អេក្រង់នេះ Samsung ដាក់ឈ្មោះអោយថា New Infinity បន្ទាប់ពី អេក្រង់ Infinity ចំនួន 3 ផ្សេងទៀត ដែលអ្នកទាំងអស់គ្នា បានឃើញកន្លងមក ដូចជា Infinity O (នៅលើ Galaxy S10/S10+), Infinity U (នៅលើ Galaxy A30 និង A50) និង Infinity V (នៅលើ Galaxy A10/20 និង Galaxy M10/20)។ ផ្នែកខាងក្រោយ គឺជាកញ្ចក់ 3D Glass ព័ទ្ធជុំវិញ ដោយវ័ន្ធធ្វើពីលោហៈធាតុ អញ្ចឹងវាបង្កើនសម្រស់ អោយមើលទៅ កាន់តែថ្លៃថ្នូរ (Premium) នៅក្នុងដៃបន្ថែមទៀត។

ចំនុចសំខាន់ជាងគេ គឺទៅលើកាមេរ៉ារបស់វាហ្នឹងឯង ដោយ Samsung បានរចនាយ៉ាងពិសេសតែម្តង ជាមួយកាណុងកាមេរ៉ាចំនួន 3 គ្រាប់ ដើរតួជាកាមេរ៉ាខាងមុខផង កាមេរ៉ាខាងក្រោយផង និយាយទៅ ក្រឡាប់ទៅវិញទៅមក ដូចការបើកភ្នែកម្ខាង បិទភ្នែកម្ខាង អញ្ចឹងឯង និងមានរំលេចឆ្នូតរង្វង់ពណ៌មាស ព័ន្ធជុំវិញ។ វាមានកាមេរ៉ាគោលទំហំ 48 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 និងមានមុខងារទប់លំនឹង Super Steady Mode ដូចមានលើ S10 ដែរ។ កាមេរ៉ាមួយគ្រាប់ទៀត មានទំហំ 8 មេហ្គាភិចសែល ជាលេន Ultra-wide angle អាចថតវីដេអូក្នុងប្លង់ទូលាយបាន 123 ដឺក្រេ និងអាចថតរូប Selfie ជាមួយមិត្តភក្កិ ឬបងប្អូន បានចំនួនច្រើននាក់។ កាមេរ៉ាមួយចុងក្រោយគេ ជាប្រភេទ ToF ផ្តល់អោយការថតព្រាល បានកាន់តែពិសេស រួមបញ្ចូលមុខងារ Live Focus ថែមទៀត។ អ្នកនឹងឃើញមុខងារ មួយទៀតគឺ Era of Live ដែលអាចឆ្លាស់ កាមេរ៉ាទៅមក មុខក្រោយបាន ពេលថតវីដេអូ។

ទៅលើផ្នែកកម្លាំងម៉ាស៊ីន Samsung សុំលាក់សិន ប៉ុន្តែ RAM មានទំហំដល់ទៅ 8GB ឯណោះ ជាមួយនឹងទំហំផ្ទុក 128GB។ ស្មាតហ្វូននេះ មានកម្លាំងថាមពលថ្មទំហំ 3700mAh អាចទ្រទ្រង់កម្លាំងសាកបាន 25W ប៉ុន្តែសោកស្តាយមួយ វាមិនអាចសាកថ្ម ឥតខ្សែបានទេ។ ចំនុចមួយទៀត គឺវាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie និងមានស្រោប One UI ថ្មី ធ្វើអោយអ្នកប្រើ កាន់តែពេញចិត្ត។

ជាចុងក្រោយ Galaxy A80 ថ្មីនេះ មានជម្រើសចំនួន 3 ពណ៌ សម្រាប់ជ្រើសរើស ដូចជាពណ៌ Phantom Black, ពណ៌ Angel Gold និងពណ៌ Ghost White។ Samsung នឹងចេញលក់ម៉ូឌែលនេះជាផ្លូវការ នៅថ្ងៃទី 29 ខែឧសភា ខាងមុខ ជាមួយកញ្ចប់តម្លៃ 730 ដុល្លារប៉ុណ្ណោះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ