CAMBO REPORT

Popup Advertising5 seconds

Sniper Elite V2 ប្រភេទ Remastered ត្រៀម​ចេញ​ខែ​ក្រោយ​សម្រាប់ PC, PS4, Xbox One និង Nintendo Switch

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្ត ដែលនិយមលេងហ្គេមបែបបាញ់គ្នាតាមវគ្គ ឆ្លងព្រេង ទៅតាមសាច់រឿង ពិសេសអ្នកចូលចិត្តលេងហ្គេមបាញ់ស៊ីប (Snip) ប្រាកដជាស្គាល់នូវហ្គេម មួយមានឈ្មោះថា Sniper Elite ជាក់ជាមិនខាន ដែលហ្គេមមួយនេះ ចេញបាន 4 វគ្គរួចមកហើយ ដោយវគ្គទី 1 ចេញនៅឆ្នាំ 2005 វគ្គ 2 ចេញឆ្នាំ 2012 វគ្គ 3 នៅឆ្នាំ 2014 និងវគ្គទី 4 ចុងក្រោយគេចេញនៅឆ្នាំ 2017 កន្លងទៅ។ លក្ខណៈសម្បត្តិពិសេស ដែលធ្វើឲ្យហ្គេមមួយបាញ់កាំភ្លើងស៊ីប ពីរយៈចម្ងាយឆ្ងាយមួយនេះ មានការគាំទ្រខ្លាំង គឺមិនមែនតែក្រាហ្វិច និងសាចរឿង ចាប់ចិត្តនោះទេ អ្វីដែលពិសេស គឺរបៀបលេង ដែលដូចពិតៗ ព្រោះបើដាក់ Gameplay កម្រិតពិបាកបំផុត គឺប្រៀបានដូចជាយើងចូល បាញ់កាំភ្លើងពិតប្រាកដអញ្ចឹងដែរ និងសកម្មភាពយឺតៗនៃគ្រាប់កាំភ្លើងបាញ់ ទៅកាន់សត្រូវ។

ជាក់ស្ដែង Sniper Elite V2 ដែលចេញកាលពីឆ្នាំ 2012 កន្លងទៅ នឹងវិលត្រឡប់ មកកាន់ទីផ្សារម្ដងទៀតនាឆ្នាំ 2019 នេះ ដោយក្រុមផលិតហ្គេម Rebellion Developments បានចេញសេចក្ដីប្រកាសឲ្យដឹងនូវការ មកដល់នៃជំនាន់ Remastered ជាមួយនឹងក្រាហ្វិច ស្រស់ស្អាតជាងមុន ពណ៌ដិត រូបមនុស្សដូចពិតៗ និងបរិស្ថានជុំវិញ ប្រសើរជាងមុនផងដែរ។ ការមកដល់ថ្មីនេះ ក៏មានការ Discount និង Promotion ផងដែរ តែសម្រាប់តែអតិថិជនរបស់ Rebellion ដែលទិញហ្គេមនេះ តាមរយៈទីផ្សារអេឡិចត្រូនិច Steam តែប៉ុណ្ណោះ ដោយគ្រាន់តែចំនាយប្រាក់ USD 9.99 អាចទទួលបានប្រភេទ Remastered នេះ យកទៅលេងបានហើយ តែបើមិនបានទិញ កាលពីឆ្នាំ 2012 ទេ គឺត្រូវចំនាយប្រាក់ទិញ ក្នុងតម្លៃដដែល។

 

 

ជុំវិញការមកដល់ថ្មីនេះដែរ នឹងមកដល់ម៉ាស៊ីនកាន់តែច្រើន ជាងមុនផងដែរ អាចលេងបាន នៅលើម៉ាស៊ីន PC, PlayStation 4, Xbox One និង Nintendo Switch ផងដែរ ត្រៀមនឹងចេញលក់ នៅថ្ងៃទី 14 ខែឧសភា នេះឯង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កម្មវិធី-ហ្គេម