CAMBO REPORT

Popup Advertising5 seconds

អគ្គនាយក Samsung ជឿ​ជាក់​ថា Samsung នៅ​តែ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​ស្មាតហ្វូន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បើទោះបីជាមិនមែនជាក្រុមហ៊ុនដំបូង ដែលបានផលិតចេញជាផ្លូវការ នូវស្មាតហ្វូនបត់អេក្រង់បានពិតមែន តែវាក៏ជាក្រុមហ៊ុនទី 2 ដែលបាននាំយកនូវស្មាតហ្វូន ដែលមានការច្នៃប្រឌិតខ្ពស់ និងថ្មីក្នុង យុគសម័យថ្មីឆ្នាំ 2019 នេះ នោះគឺ Galaxy Fold ហើយក៏បានដេញតាមក្រោយ ពីសំណាក់ក្រុមហ៊ុនផ្សេងៗទៀតជាច្រើន រួមមានដូចជា Huawei, Xiaomi, Oppo ជាដើម ខណៈ Huawei Mate X បានបង្ហាញខ្លួនជាផ្លូវការ ដែលត្រៀមវាយលុកទីផ្សារ នាឆ្នាំនេះផងដែរ។

បើទោះបីជាមានការប្រកួតប្រជែងទីផ្សារខ្លាំងក៏ដោយ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung  លោក Koh, Dong Jin មានភាពជឿជាក់យ៉ាងខ្លាំងថា Samsung នៅតែជាក្រុមហ៊ុនផលិត ស្មាតហ្វូនឈានមុខងារ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន ដោយមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូន ឈានមុខគេក្នុងទីផ្សារ គោលដៅចំបងរបស់យើងគឺ តែងតែការពង្រឹងបន្ថែមនូវផលិតផល និងសេវាកម្មនានា ដើម្បីផ្ដល់ជូននូវភាព ច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជន របស់យើង។ Samsung គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផលិតស្មាតហ្វូន អស់រយៈពេល 10 ឆ្នាំមកហើយ ហើយក៏នឹងបន្តឈរនៅតំណែងមួយនេះ សម្រាប់រយៈពេល 10 ឆ្នាំទៅមុខទៀត ដោយបន្តការអភិវឌ្ឍន៍ នូវក្ដីស្រមៃ នៃបទពិសោធន៍ប្រើប្រាស់ ស្មាតហ្វូនកាន់តែប្រសើរ”។

ជាការពិតការវិវត្តខ្លួននៃស្មាតហ្វូនរបស់ Samsung ចាប់ពីម៉ូឌែលចាប់ផ្ដើម ម៉ូឌែលស្ថិតក្នុងធុនកណ្ដាល និងម៉ូឌែលកំពូល តែងតែឡើងកូដថែមមួយកម្រិតទៀត ពីមួយជំនាន់ទៅមួយជំនាន់ ជាក់ស្ដែងកាលពីឆ្នាំ 2018 កន្លងទៅ Samsung បានលក់ដាច់នូវនូវស្មាតហ្វូន របស់ខ្លួនបានប្រមាណជា 290 លានគ្រឿង ខណៈឆ្នាំ 2017 លក់រហូតដល់ទៅ 318 លានដុល្លារ។ បើទោះបីជាមានការ ធ្លាក់ចុះក៏ពិតមែន តែវាមិនបានធ្វើឲ្យប្រាក់ចំនូល របស់ក្រុមហ៊ុនយក្ស របស់កូរ៉េខាងត្បូងមួយនេះ ធ្លាក់ចុះនោះទេ ព្រោះថាត្រឹមតែទីផ្សារស្មាតហ្វូនមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយ ដោយ Samsung បានកើបប្រាក់ចំនេញជាច្រើន ពីផ្នែកសំខាន់ៗផ្សេងទៀត ដូចជាការលក់ មេម៉ូរី លក់អេក្រង់ លក់ឈីបនានា ទីផ្សារកុំព្យូទ័រ ទីផ្សារគ្រឿងសម្ភារៈប្រើប្រាស់តាមផ្ទះ និងជាច្រើនមុខ ផ្សេងទៀត។

សម្រាប់ពេលនេះ Galaxy Fold គឺជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ Samsung និងការប្រកួតប្រជែងជាមួយនឹងដៃគូ ហើយ Samsung ជឿថា ទាំង Galaxy Fold និង Galaxy S10 5G នឹងបន្តធ្វើឲ្យក្រុមហ៊ុនមួយនេះ ឈានមុខគេក្នុងទីផ្សារដដែល មានន័យថា បើទោះបីជាក្រុមហ៊ុនផ្សេង អាចធ្វើបានល្អ ក៏ប៉ុន្តែ Samsung អាចធ្វើបានល្អជាង នោះទៅទៀត។ នេះគឺជាស្មារតី និងការជឿជាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ Samsung ជុំវិញ ផលិតផលរបស់ខ្លួន ដែលរំពឹងទុកថា Samsung នៅតែឈានមុខគេ ក្នុងការផលិតស្មាតហ្វូន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: Lifestyle