CAMBO REPORT

Popup Advertising5 seconds

Qualcomm ទើប​ប្រកាស​ចេញ​បន្ទះ​ឈីប Snapdragon 730 និង 665 សម្រាប់​ស្មាតហ្វូន​កម្រិត​មធ្យម!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុន Qualcomm បានប្រកាសចេញ បន្ទះឈីបជំនាន់ថ្មី Snapdragon 730 ជាផ្លូវការ ដែលយើងប្រាកដជា បានឃើញមាននៅលើ ស្មាតហ្វូនកម្រិតមធ្យម ម៉ូឌែលថ្មីៗពីក្រុមហ៊ុន ផលិតស្មាតហ្វូនជាច្រើន ក្នុងរយៈពេល ប្រហែលជានៅ ចន្លោះពាក់កណ្ដាលឆ្នាំ ដល់ទៅចុងឆ្នាំ 2019 នេះតែម្ដង។ ខណៈពេលដែល បន្ទះឈីបជំនាន់មុន Snapdragon 710 ត្រូវបានដាក់នៅលើ ស្មាតហ្វូនម៉ូឌែល Samsung Galaxy A8s ហើយនិង Xiaomi Mi 8 SE។ ហើយមកដល់ពេលថ្មីៗនេះ បន្ទះឈីបជំនាន់ 730 ក៏បានចេញថ្មី បន្ថែមទៀត និងបានផ្ដល់ជូនល្បឿន កាន់តែលឿន ជាងមុនថែមទៀត។ 

បន្ទះឈីប Snapdragon 730 ជំនាន់ចុងក្រោយបង្អស់ ពីក្រុមហ៊ុន Qualcomm គឺជាប្រភេទ 8-Core ដែលប្រើប្រាស់ស្នូល Kryo 470 cores ក្នុងលឿន 2.2GHz ឯណោះ ហើយក៏ត្រូវបាន កសាងឡើង នៅលើបន្ទះទំហំតូចត្រឹមតែ 8mn ប៉ុណ្ណោះ។ ចំណែកឯផ្នែក GPU វិញនោះ គឺថាមានភ្ជាប់មកដោយ Adreno 618 ដែលដំណើរការនៅលើ ខួរក្បាលប្រភេទ Hexagon 688 ជាមួយនឹងបច្ចេកវិទ្យា បង្ហាញរូបភាព Spectra 350 “Computer Vision” ជំនាន់ថ្មី ព្រមទាំងម៉ូដឹមប្រភេទ X15 LTE ដែលអាចប្រើប្រាស់ Wi-Fi ជំនាន់ទី 6 ចុងក្រោយគេបង្អស់ បានថែមទៀតផង។

 

លើសពីនេះទៅទៀត ក្រុមហ៊ុន Qualcomm ក៏បានបញ្ចេញ បន្ទះឈីបប្រភេទថ្មីមួយទៀត ដែលមានឈ្មោះថា Snapdragon 730G ដោយត្រូវបានផ្ដោតលើ ការលេងហ្គេម ជាសំខាន់ផងដែរ ហេតុដូច្នេះហើយ ចំពោះផ្នែក GPU គឺត្រូវបានបន្ថែមល្បឿន ឲ្យកាន់តែលឿនជាងមុន ដល់ទៅចំនួន 15% ឯណោះ បើប្រៀបធៀបទៅនឹង បន្ទះឈីប Snapdragon 730 ធម្មតា។ ក្រៅពីនេះ បន្ទះឈីប Snapdragon 730G ក៏អាចធ្វើការ ដំណើរការលើ ស្មាតហ្វូនអេក្រង់កម្រិត 1440p បានថែមទៀត និងទទួលបានមុខងារ ថតវីដេអូជាលក្ខណៈ Slow-Motion ដល់ក្នុងកម្រិត 960fps ឯណោះ ដោយឡែកបន្ទះឈីប Snapdragon 730 ធម្មតា អាចប្រើប្រាស់បានត្រឹម 1080p ប៉ុណ្ណោះ។

មិនទាន់ចប់ត្រឹមនេះឡើយ ដោយក្រុមហ៊ុន Qualcomm នៅមានបន្ទះឈីបកម្រិតធម្យម ជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះ ជាផ្លូវការថា Snapdragon 665 នៅក្នុងថ្ងែ តែមួយតែម្ដង។ ដូចទៅនឹងបន្ទះឈីប Snapdragon 675 អញ្ចឹងដែរ ដោយបន្ទះឈីប Snapdragon 665 ជំនាន់ចុងក្រោយនេះ គឺជាប្រភេទ 8-Core ដែលត្រូវបានកសាងឡើង នៅលើបន្ទះទំហំ 11mn ក៏ប៉ុន្ដែមានលឿន យឺតជាងបន្ដិច ដោយប្រើប្រាស់ស្នូល Kryo 260 cores និង GPU ប្រភេទ Adreno 610 តែប៉ុណ្ណោះ។ បន្ទះឈីបនេះដដែល ក៏អាចដំណើរការដោយ កាម៉េរាចំនួន 3 គ្រាប់ និងសេនស័រទំហំធំ រហូតដល់ទៅ 48MP ឯណោះ។

សរុបមក ក្រុមហ៊ុន Qualcomm ក៏បានរំពឹងរួចមកហើយថា បន្ទះឈីបជំនាន់ថ្មីៗរបស់ខ្លួន ដែលរួមមានដូចជា Snapdragon 665, 730 និង 730G នឹងឃើញមាន បំពាក់លើ ស្មាតហ្វូនម៉ូឌែលថ្មីៗ ពីក្រុមហ៊ុនផលិត ស្មាតហ្វូនជាច្រើន ចាប់ផ្ដើមពីពាក់កណ្តាលឆ្នាំ 2019 ឆាប់ៗខាងមុខនេះ តទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ