CAMBO REPORT

Popup Advertising5 seconds

nVIDIA អាច​នៅ​សល់ RTX 2070 Ti មួយ​ផ្សេង​ទៀត ដែល​អាច​នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីជំនាន់ GTX 10 Series ក្រុមហ៊ុន nVIDIA បានកើបលុយ ម្ដងទៀតជាមួយនឹង GTX 1070 Ti ដែលកាលនោះ យើងសឹងតែមិនជឿថា nVIDIA សម្រេចចេញ ត្រកូល Ti មួយផ្សេងទៀត នៅលើខ្សែស្រឡាយក្រាហ្វិចកាត ធុនកណ្ដាលរបស់ខ្លួន ជាមួយនឹងកម្លាំង អាចនិយាយបានថា ប្រហាក់ប្រហែលទៅនឹង GTX 1080 ដែរ។ មកដល់ថ្ងៃនេះ រឿងដដែលអាចនឹងកើតមានឡើង ម្ដងហើយម្ដងទៀត ដូចទៅនឹងជំនាន់ក្រាហ្វិចកាតមុនដែរ ព្រោះបើយោងតាមប្រភពព័ត៌មាន អន្តរជាតិបានចេញផ្សាយ ឲ្យដឹងថា nVIDIA អាចនឹងនៅសល់ RTX 2070 Ti មួយម៉ូឌែលផ្សេងទៀត ដែលត្រៀមនឹងចេញ វាយលុកទីផ្សារផងដែរ។

ប្រភពព័ត៌មាន ដដែលបានឲ្យដឹងថា បើយោងតាមពិន្ទុធ្វើតេស្ដកម្លាំងម៉ាស៊ីន (Benchmark) បានបង្ហាញឲ្យយើង បានដឹងខ្លះៗ អំពីក្រាហ្វិចកាត ដែលគេសន្និដ្ឋានថា អាចជា RTX 2070 Ti ជាមួយនឹងទំហំ VRAM ជាប្រភេទ GDDR6 ទំហំ 7.5GB ជាមួយនឹង GPU Clock Speed រត់នៅក្នុងល្បឿន 1590MHz។ ក្រាហ្វិចកាតប្រភេទនេះ អាចជាការធ្វើតេស្ដ សាកល្បងលឿនដំបូង ព្រោះទំហំ 7.5GB នេះ គឺភាគច្រើន មិនអាចកើតឡើង បាននោះទេ អាចមាន VRAM ទំហំ 8GB ច្រើនជាង តែនៅបន្តប្រើប្រាស់ GPU ជាប្រភេទ Turning Architecture ដដែល ជាមួយនឹងតម្លៃ ធូរថ្លៃជាង RTX 2080 ប្រហាក់ប្រហែល USD 200។

ក្រៅពីដំណឹងដំបូងនេះ ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា ការមកដល់នៃ RTX 2070 Ti អាចនឹងកើតមានឡើង ពិតមែន ដោយសារតែ AMD ក៏ត្រៀមបញ្ចេញក្រាហ្វិចកាត ជំនាន់ថ្មីឈ្មោះថា NAVI នៅប៉ុន្មានខែ ខាងមុខនេះដែរ ដែលអាចនឹងមានតម្លៃ ប្រកួតប្រជែងខ្ពស់ ហេតុនេះ ការចេញមួយម៉ូឌែលទៀត ដើម្បីទប់តម្លៃទីផ្សារ គឺជារឿងធម្មតារបស់ nVIDIA ទៅហើយ ដោយមិនចង់ឲ្យអតិថិជនខ្លួន ងាកទៅរក AMD ឡើយ ប្រៀបបានដូចទៅនឹង GTX 1070 Ti អាចស៊ីដាច់ល្បឿន របស់ AMD Vega 56 អញ្ចឹងដែរ។ 

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងដំបូង ដែលយើងទទួលបានប៉ុណ្ណោះ ហើយក៏មិនប្រាកដទាំងស្រុងថា វាអាចនឹងកើតមានឡើង យ៉ាងពិតប្រាកដមែន ឬក៏អត់ទេ មានតែរង់ចាំដំណឹង ព័ត៌មានថ្មីៗបន្ថែមទៀត ដែលនឹងមកដល់ នាពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ