CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញវីដេអូបង្ហាញ​ពី​ខ្សែ​នាឡិកា Apple Watch Series 4 ជាមួយ​ជម្រើស​ពណ៌​ស្អាតៗ​ជាច្រើន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មុនថ្ងៃប្រារព្ធព្រឹត្តិការណ៍ It’s Show Time របស់ Apple ដែលជាកម្មវិធីប្រកាសចេញប្រព័ន្ធផ្សព្វផ្សាយជាប្រភេទ Media Services នោះ ក្រុមហ៊ុនផ្លែប៉ោមនេះ បានបញ្ចេញផលិតផលរបស់ខ្លួន ដូចជា iPad Air / iPad Mini ជាដើម។ លុះថ្ងៃបន្ទាប់ Apple ក៏បាន​ធ្វើ​ការ​នាំយក ស្រោមការពារទូរសព្ទម៉ូតថ្មីៗ ជាច្រើនពណ៌ សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត និងមាន Smart Case ដែលមានភ្ជាប់មកជាមួយថ្មសាកទៅកាន់ iPhone ជំនាន់ថ្មី ផងដែរ។

ក្រៅពី Case ស៊េរីថ្មីបង្ហាញខ្លួន Apple បានបន្ថែមមកជាមួយខ្សែនាឡិកាសម្រាប់ Apple Watch ដែលវាមានដល់ទៅ 4 ជម្រើស រួមមានជាប្រភេទជ័រទន់ ហើយស្វិត និងប្រភេទសាច់ក្រណាត់ ដើម្បីអោយអតិថិជន កំពុងប្រើប្រាស់នាឡិកាឆ្លាតវៃម៉ាកផ្លែប៉ោម អាច​ធ្វើ​ការទិញ និងផ្លាស់ប្ដូរតាមទៅតាមស្ទាយ ដែលខ្លួនស្រលាញ់បាន។ ដោយឡែក នៅក្នុងថ្ងៃនេះ ខាងក្រុមហ៊ុន Apple បាន​បង្ហោះ​វីដេអូថ្មីមួយ នៅលើ YouTube Channel ផ្លូវការរបស់ខ្លួន បង្ហាញពីពណ៌ខ្សែនាឡិកា Apple Watch ជំនាន់ទី 4 ចុងក្រោយគេ ជាមួយ​ជម្រើសពណ៌ ជាច្រើន ដែលមិនធ្វើអោយអ្នកប្រើសាំឡើយ។ ចង់ដឹងថាម៉ូត និងពណ៌ខ្សែទាំងនោះ មានសភាពយ៉ាងណា សូម​ទស្សនាវីដេអូខាងក្រោម៖

 

 

គូររំលឹកបន្តិចថា សម្រាប់ប្រភេទខ្សែ Sport Loop មានជម្រើសពណ៌ដូចជា ពណ៌ Papaya, ពណ៌ Cerulean, ពណ៌ Spearmint និងពណ៌ Lilac។ ចំណែកប្រភេទខ្សែ Nike Sport មានជម្រើសពណ៌ច្រើនដែរ រួមមាន ពណ៌ Black / Hyper Grape, ពណ៌ Spruce Fog / Vintage Lichen និងពណ៌ Teal Tint / Tropical Twist។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Apple Tag: Lifestyle