CAMBO REPORT

Popup Advertising5 seconds

ក្មេងប្រុសអាយុ 3 ឆ្នាំ​ម្នាក់​វាយ​ពាក្យ​សម្ងាត់​ខុស​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​អោយ iPad របស់​ឪពុក​ខ្លួន​ជាប់សោរ​រហូត​ដល់​ឆ្នាំ 2067 ទើប​អាច​ដោះ​បាន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បច្ចេកវិទ្យាប្រើប្រាស់ការដោះសោរ ឧបករណ៍អេឡិចត្រូនិច នៅលើស្មាតហ្វូន ឬថេប្លេត គឺមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់ផ្តើមពីការបំពេញ Password, ប្រើទ្រនាប់ស្កេនម្រាមដៃនៅខាងមុខ ឬខ្នងក្រោយ ឬចំហៀង, ស្កេនសម្គាល់ប្រស្រីភ្នែក ឬ​សម្គាល់​មុខ និងឈានដល់ស្កេនម្រាមដៃ លើអេក្រង់ស្មាតហ្វូន ជាដើម។ យ៉ាងណា នៅពេលខ្លះ ឬក្នុងលក្ខខណ្ឌខ្លះ យើងជា​អ្នក​ប្រើប្រាស់ ពិតជាមិនអាចគេចផុតពីការស្កេនដោះសោរ ដោយបំពេញ Password បានឡើយ។

ជាក់ស្តែង សម្រាប់ការដោះសោរដោយបំពេញ Password គឺវាផ្តល់ភាពងាយស្រួល និងច្បាស់លាស់ក៏ដោយ ប៉ុន្តែវាក៏មានចំនុច​មួយ ដែលអ្នកនឹងធ្វើអោយអ្នកប្រើប្រាស់ ពិបាកវិញផងដែរ បើសិនជាវាយលេខសំងាត់ ដើម្បីចូលទៅកាន់ឧបករណ៍នោះ ខុសច្រើន​ដង​ពេក។

តួយ៉ាង ដូចជាពេលថ្មីៗនេះ ស្រាប់តែមានរឿងហួសចិត្ត និងគួរអោយអស់សំណើចមួយ ដោយបុរសមកម្នាក់រស់នៅ New York បានលួងកូនប្រុសរបស់គាត់ ដែលមានអាយុ 3 ឆ្នាំ ពេលកំពុងយំ ដោយអោយអង្គុយកាន់ iPad លេង ដើម្បីបាត់យំ រួចគាត់ក៏បាន​បន្ត​ធ្វើ​ការងារ ក្នុងផ្ទះផ្សេងៗ ជាបន្តទៀត។ គាត់មិនបានដឹងទេថា កូនរបស់គាត់បានចាក់សោរ iPad រួចបានព្យាយាមដោះសោរ ម្តង​ហើយ​ម្តងទៀតឡើយ ដើម្បីចូលលេងវិញ។ អ្វីដែលគាត់បានហួសចិត្ត និងទប់សើចមិនបាននោះ គឺថាដើម្បីអាចដោះសោរ iPad តាមលេខសម្ងាត់ម្តងទៀតបាន គាត់ត្រូវរង់ចាំ 25,536,442 នាទី ដោយចំនួននាទីនេះ បើគណនាទៅ គាត់ត្រូវចាំត្រឹមតែ 48 ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ សាកបូកមើលទៅ បើឥលូវឆ្នាំ 2019 បូកនឹង 48 ឆ្នាំទៀតនោះ គឺវានឹងឈានដល់ឆ្នាំ 2067 ឯណោះ។ ក្នុងនោះ គាត់ក៏បានថតរូបចំនួននាទី នៅលើ iPad ដែលកូនល្អរបស់គាត់បានចុចខុសនោះ បង្ហោះក្នុង Twitter ផងដែរ។

អញ្ចឹង នេះអាចជារឿងហួសចិត្ត និងគួរអោយអស់សំណើច ក៏ពិតមែន តែវាក៏ជាសារមួយណែនាំដល់ឪពុកម្តាយគ្រប់រូប គួរទុក​ជា​បទ​ពិសោធន៍។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Edition Tag: Lifestyle