CAMBO REPORT

Popup Advertising5 seconds

MacBook Pro ជំនាន់ថ្មី​ទំហំ 16 អ៊ីញ​អាច​នឹង​ត្រូវ​ពន្យា​រពេល​រហូត​ដល់​ដើម​ឆ្នាំ 2020 ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលប៉ុន្មានខែមុននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចុះផ្សាយឲ្យបានដឹងថា ក្រុមហ៊ុន Apple កំពុងមានគម្រោងផលិត កុំព្យូទ័រ​យួរដៃ MacBook ដែលមានការឌីហ្សាញថ្មី ខុសប្លែកពីជំនាន់មុនៗ ហើយថែមទាំងមានទំហំធំដល់ទៅ 16 អ៊ីញផងដែរ។ ទោះ​បីជាយ៉ាងណាដ៏ដោយ បើយោងតាមការស្រាវជ្រាវថ្មីមួយ របស់អ្នកវិភាគម្នាក់ឈ្មោះថា Ming-Chi Kuo ដែលបានទទួល​យក​ពត៌មាន​ដោយ MacRumors និងត្រូវបានព្យាករណ៍មកថា កុំព្យូទ័រយួរដៃជំនាន់ថ្មីមួយនេះ ប្រាកដជាអាចនឹងត្រូវបានក្រុមហ៊ុន Apple ពន្យារពេលរហូតដល់ទៅ ដើមឆ្នាំក្រោយ (2020) ឯណោះ។

កាលពីពេលមុនៗមក លោក Kuo ក៏ជាអ្នកដែលបានធ្វើការ បំបែកចេញពាក្យចចាមអារ៉ាមថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការលើ កុំព្យូទ័រយួរដៃ MacBook ជំនាន់ថ្មី ដោយលើកនេះវិញ គឺមានរួមទាំងអេក្រង់ទំហំ 16 អ៊ីញ និង 16.5 អ៊ីញ ហើយ ក៏ នៅ​តែមានអេក្រង់ទំហំ 13 អ៊ីញដដែល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Apple ក៏មានគម្រោងកែប្រែរូបរាង ដូចជាការរចនា​ខាង​ក្រៅ សម្រាប់កុំព្យូទ័រយួរដៃ MacBook ជំនាន់ថ្មីទាំងអស់នេះផងដែរ ដោយឡែកកម្លាំងម៉ាស៊ីន ក៏អាចត្រូវបានដំឡើង រ៉េមរហូតដល់​ទៅ​ទំហំ 32GB ឯណោះ។

 

ក្រៅពីនេះទៅទៀត ប្រសិនបើយោងទៅតាម អត្ថបទផ្សព្វផ្សាយដំបូង របស់លោក Kuo គាត់បានបញ្ជាក់ប្រាប់ថា កុំព្យូទ័រយួរដៃ MacBook ជំនាន់ថ្មីទាំងអស់នោះ នឹងត្រូវបានក្រុមហ៊ុន Apple បញ្ចេញដាក់លក់លើទីផ្សារ នៅក្នុងឆ្នាំ 2019 ក៏ប៉ុន្ដែមកដល់ថ្មីនេះ គាត់​ក៏​បានកែប្រែវិញថា អាចនឹងត្រូវបានពន្យារពេល ដល់ទៅដើមឆ្នាំ 2020 ឬក៏ក្នុងឆ្នាំ 2021 វិញផងដែរ។ លើសពីនេះទៅទៀត លោក Kuo ក៏ធ្លាប់បាននិយាយប្រាប់ថា ការឌីហ្សាញនៅលើ MacBook Pro គឺមានអាយុកាលចំនួន 3 ឆ្នាំទៅហើយ និងថែម​ទាំង​មាន​បញ្ហា ទាក់ទងទៅនឹង ក្ដារចុចថែមទៀត ដូច្នេះការផ្លាស់ប្ដូររូបរាង ប្រាកដជាជម្រើសល្អ សម្រាប់ក្រុមហ៊ុន Apple និងអ្នក​ប្រើ​ប្រាស់​​ថែមទៀតផង។

សរុបមក ទោះបីជាយ៉ាងណា ពត៌មានថ្មីនេះមិនមែនជា ដំណឹងអាក្រក់ណាស់ណា សម្រាប់អ្នកគាំទ្រក្រុមហ៊ុន Apple នោះឡើយ ហើយចំណែកឯ ការព្យាករណ៍ថ្មីដ៏ធំមួយទៀត របស់លោក Kuo គឺជាម៉ូនីទ័រជំនាន់ថ្មី ដែលមានអេក្រង់ទំហំធំដល់ទៅ 31.6 អ៊ីញ ដោយអាចធ្វើការបង្ហាញ គុណភាពបានកម្រិត 6K ឯណោះ ហើយនេះក៏ជាបច្ចេកវិទ្យា “Mini LED-like Backlight” ថ្មីពីក្រុមហ៊ុន Apple និងកំពុងតែត្រៀម ដាក់លក់ក្នុងឆ្នាំ 2019 នេះតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ