CAMBO REPORT

Popup Advertising5 seconds

EVGA បញ្ចេញ​ក្រាហ្វិច​កំពូល​របស់​ខ្លួន​លក់​ហើយ RTX 2080 Ti Kingpin ក្នុង​តម្លៃ​ដល់​ទៅ 1,900$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្ត ដែលនិយមលេងគ្រឿងកុំព្យូទ័រ ឬយល់ដឹងច្បាស់ ក៏ដូចជាអ្នកលេងហ្គេមភាគច្រើន ប្រាកដជាស្គាល់នូវក្រាហ្វិចកាតម៉ាក EVGA ជាឈ្មោះពាណិជ្ជនាមមកពីអាមេរិក ហើយក៏ជាក្រុមហ៊ុនផលិតគ្រឿង Accessories កុំព្យូទ័រល្បីល្បាញមួយ ដែល​មាន​ការ​គាំទ្រ​ពីសំណាក់អ្នកប្រើប្រាស់ពាសពេញទីផ្សារផងដែរ។ ជាក់ស្ដែងឆ្នាំនេះ EVGA បានបញ្ចេញក្រាហ្វិចកាត​ជំនាន់​ថ្មី​របស់​ខ្លួន​មិន​ចាញ់​ម៉ាក​ល្បីៗផ្សេងៗទៀតឡើយ ហើយកាលពីម្សិលមិញនេះ ក៏ទើបតែប្រកាសចេញនូវក្រាហ្វិចធនកំពូលរបស់ខ្លួនមួយផ្សេងទៀត ដែលមានឈ្មោះហៅជាផ្លូវការថា EVGA GeForce RTX 2080 Ti Kingpin Gaming។

គ្រាន់ឮពាក្យថា Kingpin ប្រិយមិត្តខ្លះអាចនឹងដឹងបានទៅហើយថា វាគឺជាប្រភេទក្រាហ្វិចកាតកម្រិតណា ដែលឈ្មោះនេះ គឺត្រូវ​បាន​ប្រើប្រាស់​នៅលើផលិតផលរបស់ EVGA ដែលមានច្រើនជំនាន់មកហើយដែរ ដោយរាល់ក្រាហ្វិចមានពាក្យនេះជាសម្គាល់ អាច​បញ្ជាក់​ឲ្យដឹងបានថា វាគឺជា GPU ស្ថិតនៅលើតារាងកំពូល។ ទាំងគុណភាពនៃការផលិត ភាពច្នៃប្រឌិត បទពិសោធន៍ក្នុងការ​ប្រើប្រាស់ ការបន្ថយកម្ដៅ ពិសេសការ Overclock គឺផ្ដោតសំខាន់ទៅលើស៊េរី Kingpin នេះ ដែលជាមូលហេតុធ្វើឲ្យ EVGA RTX 2080 Ti ស៊េរី Kingpin មានគុណភាព ក៏ដូចជាកម្លាំងលឿនជាងស៊េរី RTX 2080 Ti XC និង FTW3 Ultra Gaming ទៀតផង អមមក​ជាមួយ​នឹងធុងទឹកកម្រិត 240mm សម្រាប់បន្ថយកម្ដៅទៅលើ GPU Core និង VRAM បានយ៉ាងប្រសើរ ខណៈកង្ហារ​មួយ​ដាច់​ដោយ​ឡែកសម្រាប់បន្ថយកម្ដៅឈីប VRM។

បន្ទះការពារតួខ្លួនរបស់ក្រាហ្វិចកាតមួយនេះផលិតឡើងពីលោហៈ ទាំង Back Plate ផងដែរ ដែលនោះក្នុង EVGA បាន​បន្ថែម​មក​ជាមួយ​នឹង​បន្ទះ OLED មួយផ្សេងទៀត ដើម្បីបង្ហាញទៅដល់កម្ដៅ ល្បឿន និងព័ត៌មានសំខាន់ៗផ្សេងទៀតរបស់ក្រាហ្វិចកាត នៅ​ពេល​វាកំពុងដំណើរការ។ សម្រាប់កម្លាំងក្រាហ្វិចកាតវិញ វាក៏មិនខុសគ្នាខ្លាំងប៉ុន្មានដែរបើប្រៀបធៀបទៅនឹង RTX 2080 Ti របស់​ម៉ាកផ្សេងៗទៀត ដោយវាប្រើប្រាស់ GPU TU102 មាន CUDA Core 4352 ប្រើប្រាស់ VRAM ទំហំ 11GB ជាប្រភេទ GDDR6 ដែលមានល្បឿន Memory Clock Speed 14GHz និងមាន Core Clock រត់ក្នុងល្បឿន 1770MHz ផងដែរ។ ដូចបាន​បញ្ជាក់​ខាង​ដើម ក្រាហ្វិចកាតនេះគឺសម្រាប់អ្នក Overclock ដែលអាចបង្កើនកម្លាំងរបស់វាបានកាន់តែខ្ពស់ អាចខ្ពស់ជាងក្រាហ្វិចកាតម៉ាកផ្សេង នោះដោយសារតែបន្ទះ PCB របស់ក្រាហ្វិចមួយនេះមានរហូតដល់ទៅ 12 ស្រទាប់ ធន់នឹងកម្ដៅ ប្រើប្រាស់បានយូរ មានរន្ធភ្លើង 8-pin ចំនួន 3 ដែលពេលវារត់ពេញមួយទំហឹងស៊ីភ្លើងដល់ទៅ 520W ហើយម្ចាស់របស់វាក៏អាចកំណត់ល្បឿននៅលើ BIOS មាន​ដល់​ទៅ 3 Preset នៅលើក្រាហ្វិចកាតតែមួយដើមនេះ។

EVGA នឹងបញ្ចេញលក់នូវ GeForce RTX 2080 Ti Kingpin នេះក្នុងត្លៃ USD 1,899.99 ចាប់ពីថ្ងៃនេះតទៅហើយ ដែលភាគ​ច្រើន​គឺ​អាច​កម្មង់​ទិញដោយផ្ទាល់ពីគេហទំព័ររបស់ EVGA តែម្ដង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC​ Gamer Tag: កុំព្យូទ័រ