CAMBO REPORT

Popup Advertising5 seconds

MSI P65 Creator កុំព្យូទ័រយួរ​ដៃ​កម្លាំង​ខ្លាំង សម្រាប់​អ្នក​បង្កើត​ការ​ច្នៃ​ប្រឌិត និង​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការវិវត្តខ្លួននៃវិស័យកុំព្យូទ័រ បានបោះជំហ៊ានកាន់តែខ្លាំងឡើងៗហើយ ដែលក្នុងនាមជាអ្នកប្រើប្រាស់ យើងត្រូវបាន​បើក​សិទ្ធិកាន់​តែ​ទូលំទូលាយ អាចធ្វើការជ្រើសរើសម៉ាក ម៉ូឌែល ក៏ដូចជារូបរាង រចនាបថទៅតាមការចង់បាន អាស្រ័យទៅលើការងារ ឬការបំពេញ​បន្ថែម​ទៅ​លើតម្រូវការជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ក្នុងនោះ បើប្រិយមិត្តជាអ្នកបង្កើតជា Content មិនថាខាងឌីហ្សាញ​តាម​កម្មវិធី​ក្រាហ្វិច ធ្វើការ Render ឬនិយាយជារួមទៅការងារ ដែលតម្រូវឲ្យមានក្រាហ្វិចខ្លាំង អាចពិចារណាបានទៅលើផលិតផលចេញថ្មី ទើបនឹងមកដល់ទីផ្សារស្រុកខ្មែរយើងថ្មីៗកន្លងទៅនេះរបស់ក្រុមហ៊ុន MSI មានម៉ូឌែលសម្គាល់ហៅថា MSI P65 8SE CREATOR។

MSI P65 8SE Creator ជាម៉ាស៊ីនកុំព្យូទ័រយួរដៃ ស៊េរីឆ្នាំ 2019 ដែលត្រូវបានផលិតឡើងយ៉ាងពិសេស លេងស្ទាយពណ៌​ទឹក​ប្រាក់​ស្រអាប់ មើលទៅប្រណិត ថែមទាំងស្រស់ស្អាត និងទាក់ទាញ ដែលមានគោលដៅសម្រាប់ទីផ្សារអ្នកឌីហ្សាញ និងធ្វើការច្រើន​ទៅ​លើ​ការងារ​ក្រាហ្វិច ហើយក៏អាចលេងហ្គេមបានផងដែរ។ MSI P65 Creator ការពារខ្លួនដោយលោហៈនៅខាងលើ និងខាងក្រោម ជាមួយ​នឹង​កម្រាស់ត្រឹម 17.9mm និងទម្ងន់ 1.8 គីឡូក្រាមប៉ុណ្ណោះ ថែមទាំងមានការវិចខ្ចប់ជំនាន់ថ្មីជាមួយគែមអេក្រង់ស្ដើង នៅ​លើ​តួម៉ាស៊ីនតូច ដែលអំណោយផល ទៅដល់ការប្រើប្រាស់ និងមានសេនស័រស្កេនម្រាមដៃនៅលើបន្ទះ Trackpad ធានាទៅដល់​សុវត្ថិភាព​ របស់​ម៉ាស៊ីនផងដែរ។

MSI P65 Creator ប្រើប្រាស់អេក្រង់ IPS មានកម្រិត sRGB 100% ដែលអាចចាក់ពណ៌បានច្បាស់ល្អ ជាមួយនឹងការមើលបាន​គ្រប់​ទិសទី មិនធ្វើឲ្យបាត់បង់គុណភាព ថែមទាំងមានល្បឿន Refresh Rate 60Hz មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬ 1080p x 1920 ក្នុងទំហំ 15.6 អ៊ីញ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ MSI វេចខ្ចប់មកជាមួយនឹងជម្រើសច្រើន ដែលយើងអាចជ្រើស​រើស​ទៅតាម​កម្លាំងជាក់ស្ដែង ខណៈផ្នែករឹងសំខាន់ៗដូចគ្នាដូចជា៖

 

  • ប្រើប្រាស់ CPU Intel Core i7 ជំនាន់ទី 8 លេខ 8750H រត់ដល់ល្បឿន 4.1GHz
       
  • RAM ទំហំ 16GB ឬឡើងទៅ 32GB ក៏បាន
       
  • SSD ជាប្រភេទ PCIe NVME ទំហំ 512GB ឡើងទៅ
      
  • ក្រាហ្វិចជាប់ Intel UHD Graphics 630
      
  • ក្រាហ្វិចដាច់ NVIDIA GeForce® RTX 2060 មាន VRAM 6GB ជាប្រភេទ Max-Q Design
      
  • ប្រើប្រាស់ Chipset ពពួក HM370
      
  • ដំណើរការដោយ Windows 10 64-bit
      
  • កម្លាំងថ្ម 8 ម៉ោង

 

ជាមួយនឹងកម្លាំងផ្នែករឹងទាំងប៉ុន្មានខាងលើផ្គុំចូលគ្នា អ្នកនឹងរីករាយក្នុងការបំពេញការងារឆាប់បានឆប់រហ័ស ដោយចំនាយពេលខ្លី ថែមទាំងអាចសល់ពេលយកវាទៅលេងហ្គេមបានថែមទៀតផង ព្រោះ RTX 2060 Max-Q អាចលេងហ្គេមបានទាំងអស់ តែក៏​តម្រូវ​ឲ្យ​ទម្លាក់ក្រាហ្វិចបន្តិចដែរអាស្រ័យទៅលើហ្គេមនីមួយៗ បើអ្នកចង់បានបទពិសោធន៍រលូនល្អជាមួយ fps ខ្ពស់។ ទោះបីជាយ៉ាង​ណា​ក៏ដោយ ដូចបានរៀបរាបខាងលើអញ្ចឹង ម៉ាស៊ីនប្រភេទនេះ គឺមានគោលដៅសម្រាប់ប្រិយមិត្តដែលជាអ្នក Content Creator ឬ​អាច​ជានិស្សិតកំពុងរៀនឌីហ្សាញ គូរប្លង់ កាត់តវីដេអូ កាត់ត 3D Animation ជាដើម ឬបងប្អូន ដែលកំពុងបម្រើការ​ងារ​តាម​ស្ថាប័ន​រដ្ឋ ឬឯកជនជាអាទិ៍ ដែលចង់បានម៉ាស៊ីនសម្រាប់ការងារក្រាហ្វ្រិច ជាមួយគុណភាពផលិតប្រណិត និងមានពណ៌សទាក់ទាញ។

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ គឺអាចស្វែងរកទិញបាននៅតាមហាងលក់ផលិតផលកុំព្យូទ័របានចាប់ពីថ្ងៃនេះតទៅហើយ នៅ​ក្នុងតម្លៃចាប់ផ្ដើម USD 1,779 ឡើងទៅតាមការជ្រើសរើស Specs បន្ថែមដូចជាឡើង RAM និង SSD ជាដើម ថែមទាំង​ទទួល​បាន​នូវ​ការបន្ថែមជូនការដូរជាច្រើនផ្សេងទៀតផងដែររួមមាន កាតាបស្ពាយ, USB Flash, កាស និង Notepal មួយទៀត អម​ជាមួយនឹងការធានាពេញមួយឆ្នាំពីក្រុមហ៊ុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ